ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាលជួយលុយដល់ស្ត្រីមានផ្ទៃពោះដែលជាប់នៅមន្ទីរឃុំឃាំ.ង

1 ថ្ងៃ មុន

រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ អាយុ​ក្រោម​២​ឆ្នាំ ដែល​តាម​ម្តាយ​នៅ​ក្នុង​ពន្ធនាគារ ។នេះ​បើ​យោង​តាម​អនុក្រឹត្យ​មួយ ដែល​ដាក់​ផ្សាយ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​សម្តេច ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា…

រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ អាយុ​ក្រោម​២​ឆ្នាំ ដែល​តាម​ម្តាយ​នៅ​ក្នុង​ពន្ធនាគារ ។
នេះ​បើ​យោង​តាម​អនុក្រឹត្យ​មួយ ដែល​ដាក់​ផ្សាយ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​សម្តេច ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ។

អនុក្រឹត្យ​នោះ បានអោយ​ដឹង​ថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ជាប់​ពន្ធនាគារ​នឹង​ទទួល​បាន​៨​ម៉ឺន​រៀល ក្នុង​មួយ​ដង សម្រាប់​ការ​ពិនិត្យ​សុខភាព​មុន​ពេល​សម្រាល ។ ការ​ផ្តល់​អោយ​មាន​ចំនួន​៤ ដង​ជា​អរិ​បរិ​មា ។

សម្រាប់​ពេល​ឆ្លងទន្លេ ពួក​គាត់​នឹង​ទទួល​ការ​ឧបត្ថម្ភ​ចំនួន​៤​សែន​រៀល​ផង​ដែរ ។ ចំណែក នៅ​ពេល​ក្រោយ​សម្រាល​គាត់​នឹង​ទទួល​បាន​៨​ម៉ឺន​ផង​ដែរ សម្រាប់​ការ​ពិនិត្យ​សុខភាព​ម្តង ហើយ​ការ​ផ្តល់​មាន​ចំនួន​១០​ដង​ជា​អតិបរមា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ