ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ភាគី​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​.​ថៃ​និង​សម្រួល​ពេលវេលា​ចេញ​-​ចូល​ ភ្ញៀវ​ជាតិ​និង​អន្តរ​ជាតិ​ ​ថយ​ចុះ​៦.៦១​%

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ក្រោយ​ភាគី​ថៃ​បិត​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​.​ថៃ​និង​សម្រួល​ពេលវេលា​ចេញ​.​ចូល​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មានការ​ថយ​ចុះ​៦.៦១​ភាគរយ​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា​៖​ក្រោយ​ភាគី​ថៃ​បិត​ច្រកព្រំដែន​កម្ពុជា​.​ថៃ​និង​សម្រួល​ពេលវេលា​កម្ពុជា​បើក​ចេញ​.​ចូល​រយៈពេល​៧​ម៉ោង និង​ថៃ​បើក​ចេញ​.​ចូល​៨​ម៉ោង​គេ​ឃើញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចេញ​.​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​១​ថ្ងៃ​មាន​ចំនួន​៩.៥៤០​នាក់…

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ក្រោយ​ភាគី​ថៃ​បិត​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​.​ថៃ​និង​សម្រួល​ពេលវេលា​ចេញ​.​ចូល​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មានការ​ថយ​ចុះ​៦.៦១​ភាគរយ​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា​៖​ក្រោយ​ភាគី​ថៃ​បិត​ច្រកព្រំដែន​កម្ពុជា​.​ថៃ​និង​សម្រួល​ពេលវេលា​កម្ពុជា​បើក​ចេញ​.​ចូល​រយៈពេល​៧​ម៉ោង និង​ថៃ​បើក​ចេញ​.​ចូល​៨​ម៉ោង​គេ​ឃើញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចេញ​.​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​១​ថ្ងៃ​មាន​ចំនួន​៩.៥៤០​នាក់ មានការ​ថយ​ចុះ​៦៧៥​នាក់ ក្នុង​មាន​ជនបរទេស​ចំនួន​៥.៦៩២​នាក់ និង​លក្ខណៈ​អន្តរជាតិ​ចំនួន​២.៦៥៩​នាក់ និង​មាន​ពលករ​ខ្មែរ​ចូល​ចំនួន​៩៨​នាក់​។

លោក​បាន​បញ្ជាក់​ថា​៖​បើ​ប្រៀបធៀប​កាលពី​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥​ភ្ញៀវ​ដែល​ចេញ​.​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​ចំនួន​១៦.៦១៤​នាក់​និង​ជនជាតិ​បរទេស​ចំនួន​៨.៦១៥​នាក់ និង​លក្ខណៈ​អន្តរជាតិ​ចំនួន​៤.៧៦៣​នាក់ ពលករ​ខ្មែរ​ដែល​ចូល​១៥៦​នាក់ និង​ភាគី​ថៃ​ចាប់​បញ្ជូន​៨​នាក់​។

លោក វ៉ា​ន់ ដា​រ៉ា​ន់ បាន​បញ្ជាក់​ថា​៖​ក្រោយ​ភាគី​ថៃ​បិត​ច្រក​ទ្វារ​ព្រំដែន​ថៃ​ដោយ​ឯកតោភាគី​កាលពី​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៥​នៅ​ម៉ោង​៤​ល្ងាច​នៅ​ច្រក​ខ្ល​ង​លឹ​ក​ដែល​ឈម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កម្ពុជា​ត្រូវ​បាន​បិត​នៅ​ម៉ោង​៥​ល្ងាច​ហើយ​បាន​សម្រួល​ពេលវេលា​ភាគី​ថៃ​បើក​ចេ​ញ.​ចូល​៨​ម៉ោង​ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៤​ល្ងាច កម្ពុជា​បើក​ម៉ោង​៩​ព្រឹក​បិត​នៅ​ម៉ោង​៤​ល្ងាច​ដូច​គ្នា​ហើយ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ដែល​ចូល​មក​កម្ពុជា​ត្រូវ​បាន​ថយ​ចុះ​៦.៦១​ភាគរយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ