ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​ប្រាប់​ពលរដ្ឋ​នៅ​បារាំង​ថា​ប្តេជ្ញា​ការពារ​បូរណភាព​ទឹកដី​របស់​យើង​ឱ្យ​បានជា​ដាច់ខាត

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​អះអាង​ប្រាប់​ពលរដ្ឋ​រស់នៅ​បារាំង​ថា រាជរដ្ឋាភិបាល​ប្តេជ្ញា​ការពារ​បូរណភាព​ទឹកដី​របស់​យើង​ឱ្យ​បានជា​ដាច់ខាត ហើយ​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ឱ្យ​អស់​លទ្ធភាព តាម​សន្តិវិធី​ដើម្បី​ជៀសវាង​សង្គ្រាម​។ ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រីមុន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​សម្តេច​និង​ភរិយា​មានឱកាស​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន​ម្ហូប​ខ្មែរ របស់​បងប្អូន​ខ្មែរ​យើង​នៅ​ទីក្រុង​នី​ស​។​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១២ មិថុនា…

រាជធានី​ភ្នំពេញ​៖​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​អះអាង​ប្រាប់​ពលរដ្ឋ​រស់នៅ​បារាំង​ថា រាជរដ្ឋាភិបាល​ប្តេជ្ញា​ការពារ​បូរណភាព​ទឹកដី​របស់​យើង​ឱ្យ​បានជា​ដាច់ខាត ហើយ​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ឱ្យ​អស់​លទ្ធភាព តាម​សន្តិវិធី​ដើម្បី​ជៀសវាង​សង្គ្រាម​។

ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រីមុន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​សម្តេច​និង​ភរិយា​មានឱកាស​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន​ម្ហូប​ខ្មែរ របស់​បងប្អូន​ខ្មែរ​យើង​នៅ​ទីក្រុង​នី​ស​។​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ ២០២៥​។

សម្តេច​បវរ​ធិ​បតី​បាន​លើក​ឡើង​ថាបន្ទាប់​មក ក៏​បាន​ជួប​សាកសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​កំពុង​រស់នៅ​និង​ប្រកប​មុខរបរ​នៅ​ទីក្រុង​នី​ស​។

សម្តេច​បវរ​ធិ​បតី​បាន​លើក​ឡើង​ថា​ទោះជា​មិន​បាន​ជួប​ជាមួយ​បងប្អូន​ខ្មែរ​ទាំងអស់​ដែល​រស់នៅ​ទីក្រុង​នី​ស​ដោយសារ​ពេលវេលា​មាន​កំណត់ ក៏​ខ្ញុំ​មានការ​សប្បាយ​រីករាយ​ដែល​បាន​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ជា​ច្រើន​នៅ​ទី​នេះ​។ ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​ចំពោះ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​របស់ លោក​អ៊ំ មីង បងប្អូន ក្មួយ​ៗ ចំពោះ​រូប​ខ្ញុំ ភរិយា និង​ក្រុមការងារ​។

ទោះបីជា​បងប្អូន​រស់នៅ​ឆ្ងាយ​ពី​ស្រុក​កំណើត​យ៉ាងណា​ក៏​ដោយ ក៏​ការ​គិតគូរ​ពី​ស្រុក​កំណើត​របស់​ខ្លួន​មាន​ជាប់​ជា​ប្រចាំ​។ ពួក​គាត់​ប្រាប់​ខ្ញុំ​ថា សម្តេច​ធ្វើ​យ៉ាងណា​អភិវឌ្ឍន៍​ប្រទេស​យើង​ឱ្យ​កាន់តែ​រីក​ចម្រើន ហើយ​កុំឱ្យ​មាន​សង្គ្រាម​ទៀត​អី ជា​ពិសេស​ពួក​គាត់​តាមដាន​ដោយ​ក្តី​បារម្ភ​ពី​បញ្ហា​ព្រំដែន​ដែល​កំពុង​ក្តៅ​។

សម្តេច​បវរ​ធិ​បតី​បាប​គូសបញ្ជាក់​ថា​៖”ខ្ញុំ​បាន​ប្រាប់​ពួក​គាត់​ថា រាជរដ្ឋាភិបាល​ប្តេជ្ញា​ការពារ​បូរណភាព​ទឹកដី​របស់​យើង​ឱ្យ​បានជា​ដាច់ខាត ហើយ​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ឱ្យ​អស់​លទ្ធភាព តាម​សន្តិវិធី​ដើម្បី​ជៀសវាង​សង្គ្រាម និង​ការពារ​ផលប្រយោជន៍​ជាតិ​និង​ប្រជាជន​យើង​” ។

សូម​ជម្រាប​ថា​ការ​លើក​ឡើង​របស់​សម្តេច​ខណៈ​កម្ពុជា​និង​បាន​កំពុង​តែ​មាន​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​មាន​ភាព​តានតឹង​ដាក់​គ្នា​នៅ​តំបន់​មុំ​បី ប្រាសាទ​តា​ក្របី ប្រាសាទតាមាន់ធំ និង​ប្រាសាទតាមាន់តូច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ