ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ៖ កម្ពុជា​មាន​អគ្គិសនី​គ្រប់គ្រាន់ មិន​មានការ​ផ្គត់ផ្គង់​អគ្គិសនី​ពី​ថៃ​នោះ​ទេ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥​នេះ​ថា…

រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥​នេះ​ថា បណ្ដាញ​អគ្គិសនី​ជាតិ​របស់​កម្ពុជា បច្ចុប្បន្ន មិន​មានការ​នាំ​ចូល​អគ្គិសនី​ពី​ប្រទេស​ថៃ​ មក​ផ្គត់ផ្គង់​នោះ​ទេ ។

ការ​បញ្ជាក់​នេះ ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​មិន​ពិត​មួយ​ចំនួន ដែល​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ថា ភាគី​ថៃ នឹង​ផ្ដាច់​អគ្គិសនី​ពី​កម្ពុជា ប្រសិនបើ​កម្ពុជា​ មិន​ព្រម​ទទួលយក​សំណើ​របស់​ថៃ ក្នុង​កិច្ចចរចា ថ្ងៃ​ទី​១៤ មិថុនា ២០២៥ ខាង​មុខ ។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ថា ៖ «​អគ្គិសនី​របស់​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ មិន​បាន​យក​អគ្គិសនី​ពី​ប្រទេស​ថៃ​មក​ផ្គត់ផ្គង់​នោះ​ទេ ព្រោះ​យើង​មាន​អគ្គិសនី​ដើម្បី​ផ្គត់ផ្គង់​គ្រប់គ្រាន់ ។ ហើយ​បណ្ដាញ​អគ្គិសនី​ជាតិ​របស់​យើង មិន​មានការ​យក​ភ្លើង​ពី​ថៃ ចូល​បណ្ដាញ​អគ្គិសនី​ជាតិ​របស់​យើង​នោះ​ទេ​» ។

​នេះ​បង្ហាញ​ថា កម្ពុជា​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវការ​អគ្គិសនី ក្នុងស្រុក​ដោយ​ខ្លួនឯង ដោយ​មិន​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ