ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹ.ង​ម្តាយ​ហៅ​(​អា​ក្របី​)​ប្រើ​ដំ​ឥដ្ឋ​ផ្ដា.ច់ជីវិត​ម្ដាយបង្កើត​និង​បន្ត​ផ្ដា.ច់ជីវិត​កូនបង្កើត​ម្នាក់​ទៀត

1 ថ្ងៃ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ និង​ចៅស្រី​អាយុ​៣​ឆ្នាំ​បាន​ស្លាប់​បន្ទាប់​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្នួល ក្រោយ​ពី​កូន​តិរច្ឆាន​ម្នាក់​ប្រើប្រាស់​ដុំឥដ្ឋ​វាយ​ចំ​ក្បាល​រង​របួស​ធ្ងន់ធ្ងរ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥…


ខេត្តក្រចេះ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ និង​ចៅស្រី​អាយុ​៣​ឆ្នាំ​បាន​ស្លាប់​បន្ទាប់​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្នួល ក្រោយ​ពី​កូន​តិរច្ឆាន​ម្នាក់​ប្រើប្រាស់​ដុំឥដ្ឋ​វាយ​ចំ​ក្បាល​រង​របួស​ធ្ងន់ធ្ងរ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ក្នុងភូមិ​ឃ្សឹ​ម​ក្រៅ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ។ ទាក់ទិន​ករណី​ខាងលើ​នេះ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​គឺជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿង​ញៀន និង​ត្រូវជា​កូនបង្កើត​ស្ត្រី​រង​គ្រោះ ក៏​ជា​ឪពុក​បង្កើត​ក្មេង​ស្រី​រង​គ្រោះ​នោះ​ផង​ដែរ ។

លោក ហន ប៉ូច ស្នងការ​រង​និង​ជា​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ឲ្យ​ដឹង​ថា​ពាក់ព័ន្ធ​ករណី​ខាងលើ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន សមត្ថកិច្ច​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្សឹ​ម បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​ស្រាវ ជ្រាវ ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ រហូត​ដល់​វេលា​ម៉ោង​០៣.០០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥ នេះ សមត្ថកិច្ច​យើង​បាន​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ប៊ិ​ញ ភី​រុន ស្ថិត​នៅ​ចំណុច​ព្រៃ​ចំការ​ស្វាយ ក្នុងភូមិ​ឃ្សឹ​ម​ក្រៅ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ និង​ចាប់​យក​សម្ភារ​វត្ថុ​តាង​បំណែក​ដុំឥដ្ឋ​មួយ​ចំនួន ។

ក្រោយ​ការ​ឃាត់ខ្លួន​មក​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​ដុំឥដ្ឋ​វាយ​ទៅ​លើ​ម្តាយបង្កើត​ឈ្មោះ យ៉េន មឿ​ន ត្រូវ​ចំ​ក្បាល​ផ្នែក​ខាងក្រោយ រួច​អូស​ជន​រង​គ្រោះជា​ម្តាយ​ទម្លាក់​ពីលើ​ផ្ទះ​ចុះ​មក​ដី ហើយ​បន្ត​យក​ដុំឥដ្ឋ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បន្ថែម​ទៀត​រហូត​សន្លប់​បាត់ស្មារតី បន្ទាប់​មក​រូប​ខ្លួន​បាន​ឡើង​ទៅ​លើ​ផ្ទះ យក​ដុំឥដ្ឋ ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​កូនស្រី​បង្កើត​ដែល​កំពុង​តែ​ដេក​លក់​ត្រូវ​ចំ​ក្បាល រួច​បាន​ចាប់​បោះ​កូនស្រី​ពីលើ​ផ្ទះ​មក​ដី ហើយ​រូប​ខ្លួន​ក៏​បាន​ចុះ​មក​បន្ត​វាយ​ទៅ​លើ​កូន​និង​ម្តាយបង្កើត​បន្ថែម​ទៀត​រហូត​សន្លប់​បាត់ស្មារតី​ទាំង​០២​នាក់​ប្រាកដ​មែន​។

មូលហេតុ​ដោយ​រូប​ខ្លួន​ខឹង​នឹង​ម្តាយ​តែងតែ​ស្តីបន្ទោស និង​ជេរ​រូប​ខ្លួន​ថា អា​ក្របី ទើប​រូប​ខ្លួន​ខឹង​មួរ​ម៉ៅ​ក៏​វាយ​សម្លាប់​ម្តាយបង្កើត និង​កូន​ខ្លួន​បង្កើត​របស់​ខ្លួន ។

ករណី​ឃាតកម្ម​នេះ បាន​បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ ប៊ិ​ញ ភី​រុន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ ត្រូវជា​កូនបង្កើត​ស្ត្រី​រង​គ្រោះ​ឈ្មោះ យ៉េន មឿ​ន អាយុ​៦៦​ឆ្នាំ និង​ក៏​ជា​ឪពុកបង្កើត​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ណ​ង រ៉ា​ក់ ដែល​ទើប​មាន​អាយុ​០៣​ឆ្នាំ​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង ប​ញ្ចូ​ន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ