ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទះ​ឃើញ​ស.ព​មនុស្សម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​ដឹក​យក​ទៅ​ទម្លា.ក់​ចោល​នៅ​គុម្ពោត​ព្រៃ

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តី​រាយ​ការ​បឋមបានឱ្យដឹងថា កាលពី​រសៀល​ថ្ងៃ ទី​១០ ខែមិថុនា ឆ្នាំ​២០២៥ មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រទះ​ឃើ ញ​សាកសព​មនុស្ស​ស្លាប់ នៅ​ក្បែរ​កាប៊ី​ន​ភ្លើង​សិលា​ខ្មែរ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១១…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តី​រាយ​ការ​បឋមបានឱ្យដឹងថា កាលពី​រសៀល​ថ្ងៃ ទី​១០ ខែមិថុនា ឆ្នាំ​២០២៥ មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រទះ​ឃើ ញ​សាកសព​មនុស្ស​ស្លាប់ នៅ​ក្បែរ​កាប៊ី​ន​ភ្លើង​សិលា​ខ្មែរ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១១ និង​១២ ផ្លូវ​លេខ​៥៨ ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ដបន្ទាយមានជ័យ ​។

សពជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានអាយុ​ប្រហែល​ជាង​៤០ឆ្នាំ ទំនងជា​ជនជាតិ​ចិន ។

បន្ទាប់​ពី​មានប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​ខាងលើនោះ សមត្ត​កិច្ច​នគរបាល​គ្រប់​ជំនាញ តាំងពី​ថ្នាក់​មូលដ្ឋាន​ដល់​ខេត្ត មាន​ទាំង​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ផង​ដែរ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដោយ​បាន​បង្កើត​គណកម្មការ​ពិនិត្យ​សាកសព ។

បើ​តាម​ព័ត៌មាន​បឋម​នោះ​សាកសព ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ យក​ថង់​ប្លា​ស្ទិ​ច​ពណ៌​ខ្មៅ​រុំ​ក្បាល​ជិត អាច​សន្និដ្ឋាន​បាន​ថា ជន​រង គ្រោះ​ស្លាប់​ដោយសារ​ការ​ធ្វើអំពើ​មនុស្សឃាត (​យក​ថ្លង់​ប្លា​ស្ទិ​ច​រុំ​ក្បាល​រហូត ដល់​ផុត​ស្លាប់​) ហើយ​ជន​ដៃដល់​បាន​ដឹក​សាកសព​តាម​រថយន្ត​យក​ទៅ​ទម្លាក់​ចោល​នៅ​ក​ម្ពោ​ធ​ព្រៃរបោះ ។

សាកសព​មាន​ស្ថាន ភាព​ហើម និង​ធំ​ក្លិនស្អុយ ទំនងជា​ស្លាប់​មុន​នេះ​២​ថ្ងៃ ហើយ​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ដឹក​យក​ទៅ​ទម្លាប់​ចោល​ទើប​ប្រជា ពលរដ្ឋ​ប្រទះ​ឃើញ​នោះ ។

ក្រោយ​ពេល​ពិនិត្យ​ចប់​សព្វគ្រប់​គណកម្មការ​ចម្រុះ បាន​ឯកភាព​យក​សាកសព​ទៅ​តម្កល់​ទុក នៅ​ឈា បន​ដ្ឋា​ន​វត្ត​ប៉ា​លិ​លេ​យ្យ ដើម្បី​បន្ត​នីតិវិធី ។ តែ​ទោះជា​យ៉ាងណា​ក្តី​ករណី​ខាងលើ​នេះ សមត្ត​កិច្ច​គ្រប់​ជំនាញ បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ ដោយ​យ៉ាង​យកចិត្តទុកដាក់​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ