ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គស្នងការ​នគរបាល​ជាតិ​ទទួល​បាន​សុ​ន​.​ខ​ជំនាញ​ហិត​គ្រឿ​.​ង​.​ញៀន​.​ចំនួន​១០​ក្បាល​

1 ថ្ងៃ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ថ្លែង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​មូលដ្ឋាន​គ្រឹះ និង​អ្នកឯកទេស​បញ្ជាសុ​ន​.​ខ ប្រតិបត្តិការ​ហិត​គ្រឿងញៀន និង​ការ​ប្រគល់​ទទួល​សុនខ ជំនាញ​គ្រឿងញៀន​ចំនួន​១០​ក្បាល ជូន​អគ្គស្នងការ​នគរ​ជាតិ នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​កំចាត់​មីន ស៊ី​ម៉ាក់…

ខេត្តកំពង់ឆ្នាំង ៖ ថ្លែង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​មូលដ្ឋាន​គ្រឹះ និង​អ្នកឯកទេស​បញ្ជាសុ​ន​.​ខ ប្រតិបត្តិការ​ហិត​គ្រឿងញៀន និង​ការ​ប្រគល់​ទទួល​សុនខ ជំនាញ​គ្រឿងញៀន​ចំនួន​១០​ក្បាល ជូន​អគ្គស្នងការ​នគរ​ជាតិ នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​កំចាត់​មីន ស៊ី​ម៉ាក់ ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​កំចាត់​មាន​ស៊ី​ម៉ាក់​បាន​ប្រគល់ សុនខ ជំនាញ​ហិត​មីន ជូន​អគ្គស្នងការ​នគរបាល​ជាតិ ។

ពិធី​នេះ ក៏​មានការ​អញ្ជើញ​ជា​អធិបតី​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុ​ផាត អគ្គស្នងការ​រង​នគរបាល​ជាតិ តំណាង​ដ៍​ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា អគ្គស្នងការ​នគរបាល​ជាតិ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​ស៊ី​ម៉ាក់ និង​សិក្ខាកាម​ជា​ច្រើន​រូប​ទៀត​។ ឯកឧត្តម​បាន​បន្ត​ថា សុនខ ឯកទេស​ប្រតិបត្តិការ​ហិត​គ្រឿងញៀន​ចំនួន​១០​ក្បាល ដែល​ប្រគល់​ជូន​អគ្គស្នងការ​នគរបាល​ជាតិ នា​ពេល​នេះ ថ្វីបើ​មិន​ច្រើន​ពិតមែន ប៉ុន្តែ​នេះ​ជា​ហាន​ទី​មួយ ដែល​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​កំចាត់​មីន​បាន​ប្រគល់ សុនខ ឯកទេស​ហិត​គ្រឿងញៀន ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ។

ជាមួយនឹង​ការ​ប្រគល់​ទទួល​នូវ​សុនខ ជំនាញ​ហិត​គ្រឿងញៀន​១០​ក្បាល ជូន​អគ្គស្នងការ​នគរ​បាល​ជាតិ​នា​ពេល​នេះ ឯកឧត្តម​ក៏​សូម​ផ្ដាំផ្ញើ​ដល់​ប្អូន​ៗ​ជា​សិក្ខាកាម​ដែល​បាន​ចូល​មក​ហ្វឹកហាត់​ជំនាញ​បញ្ជា​សុនខ​ហិត​គ្រឿងញៀន សូម​ត្រឡប់​ទៅ​វិញ​យកចិត្តទុកដាក់​ថែរក្សា សុនខ ដែល​ខ្លួន​មាន​តួនាទី​គ្រប់គ្រង​និង​ត្រូវ​បង្វឹក​ហាត់​បន្ថែម​ទៀត ដើម្បី​ក្រើនរំលឹក​មេរៀន​ដល់​សត្វ​សុនខ​ឲ្យ​កាន់តែ​ស្ទាត់ជំនាញ​ព្រោះ​បើ​យើង​មិន​បង្ហាត់​វា​ទៀងទាត់​ទេ វា​ងាយ​នឹង​ភ្លេច​វិញ​ដែរ ។

សង្ឃឹមថា ប្អូន​ៗ​ជា​សិក្ខាកាម​ពេល​ត្រឡប់​ទៅ​អង្គភាព​វិញ​នឹង​ចង​ចាំ​នូវ​រាល់​វិធីសាស្ត្រ នីតិវិធី​និង​បច្ចេកទេស​បញ្ជា​សុនខ​ប្រតិបត្តិការ​ហិត​រក​គ្រឿងញៀន​ដែល​ហ្វឹកហ្វឺន​កន្លង​មក ដោយ​សមត្ថភាព​ពេញលេញ​ក្នុង​ការ​អនុវត្តន៍​អំពី​បច្ចេកទេស​បញ្ជា ។ ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​មជ្ឈមណ្ឌល​សកម្មភាព កំចាត់​មីន​កម្ពុជា បាន​រំលឹក​ពី​អតីត​កាលដែល​កន្លង​មក​យើង​ទទួល​ទិញ​សត្វសុនខ ពី​បរទេស ជួប​ការ​លំបាក​និង​មាន​តម្លៃ​ថ្លៃ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ យើង​មាន​សុនខ ដែល​បាន​បង្កាត់​ដោយ​ខ្លួនឯង ព្រមទាំង​មាន​ជំនាញ​ហិត​មីន ហិត​គ្រឿងញៀន ដើម្បី​ចូល​រូ​ម​ក្នុង​ការ​បង្ក្រាប​បទល្មើស​នានា​ផង​ដែរ​។

យោង​តាម​របាយការណ៍​របស់​លោក​ឧត្តមសេនីយ៍ទោ ឈិ​ន ប៊ុ​ន​រ៉ា​ន នាយក​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​កំចាត់​មីន ស៊ី​ម៉ាក់ ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​ថា​៖ វគ្គ​ហ្វឹកហ្វឺន​មូលដ្ឋាន​គ្រឹះ​និង​អ្នកឯកទេស​បញ្ជា​សុនខ​ប្រតិបត្តិការ​ហិត​គ្រឿងញៀន ជំនាន់​ទី​០១ មាន​សិក្ខាកាម​សរុប​ចំនួន​២៥​នាក់ (​នគរបាល​២០​នាក់ និង​បុគ្គលិក​ស៊ី​ម៉ាក់​៥​នាក់​) ដោយ​បាន​ចាប់ផ្តើម​ដំណើរការ​សិក្សា​ពី​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៥ មាន រយះ​ពេល​ចំនួន​៩៦​ថ្ងៃ​។

ជា​លទ្ធផល វគ្គ​សិក្សា​ទទួល​បាន​គួរ​ជាទី​ពេញចិត្ត ចំណាត់ថ្នាក់ និទ្ទេស​ល្អ​ប្រសើរ​ចំនួន​០៣​នាក់ និទ្ទេស​ល្អ​ចំនួន​០៥​នាក់ និទ្ទេស​ល្អ​បង្គួរ​ចំនួន​១៤​នាក់ និង​និទ្ទេស​មធ្យម​ចំនួន​០៣​នាក់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ