ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ថៃ ពិភាក្សាគ្នាសម្រួលពេលវេលាដល់សិស្សចេញចូលរៀនសូត្រ

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​មន្ត្រី​កម្ពុជានិង​ថៃ កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥​កន្លង​ទៅ បាន​ធ្វើការ​ពិភាក្សា​គ្នា​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្នុង​ការ​សម្រួល​ពេលវេលា​ដល់​សិស្សា​នុសិស្ស​ចូល​មក​សិក្សា​នៅ​សាលា​កម្ពុជា ចាប់ពី​ម៉ោង​៦​ដល់​ម៉ោង​៨​ព្រឹក និង​​ចេញ​ទៅ​វិញ​ពី​ម៉ោង​៥​ដល់​ម៉ោង​៦​ល្ងាច…

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​មន្ត្រី​កម្ពុជានិង​ថៃ កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥​កន្លង​ទៅ បាន​ធ្វើការ​ពិភាក្សា​គ្នា​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្នុង​ការ​សម្រួល​ពេលវេលា​ដល់​សិស្សា​នុសិស្ស​ចូល​មក​សិក្សា​នៅ​សាលា​កម្ពុជា ចាប់ពី​ម៉ោង​៦​ដល់​ម៉ោង​៨​ព្រឹក និង​​ចេញ​ទៅ​វិញ​ពី​ម៉ោង​៥​ដល់​ម៉ោង​៦​ល្ងាច ។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ជួប​ពិភាក្សា​គ្នា​រវាង​អាជ្ញាធរ​កម្ពុជា​-​ថៃ  បាន​សម្រួល​ពេលវេលា​ក្នុង​ការ​ចេញចូល​របស់​សិស្សានុ​សិស្ស ដែល​តាម​ឪពុក​ម្តាយស្នាក់​នៅ​លក់ដូរ​ក្នុង​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ចូលមក​សិក្សា​នៅ​​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥ ។

ការ​បើក​ឱ្យ​ចេញចូល សម្រាប់​សិស្ស​នៅ​ពេល​ព្រឹក​ចាប់ពី​ម៉ោង​៦​ដល់​ម៉ោង​៨​ព្រឹក និង​ល្ងាច​ចាប់ពី​ម៉ោង​៥​ដល់​ម៉ោង​៦​ល្ងាច ។លោក វ៉ា​ន់ ដា​រ៉ា​ន់ បន្ត​ថា ដោយឡែក​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ចេញចូល​តាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ នៅ​អនុវត្ត​ដដែល ដោយ​កម្ពុជា​បើកទ្វារ​នៅ​ម៉ោង​៩​ព្រឹក បិទ​នៅ​ម៉ោង​៤​រសៀល ឯ​ភាគី​ថៃ​បើក​នៅ​ម៉ោង​៨​ព្រឹក បិទ​នៅ​ម៉ោង​៤​រសៀល​ដែរ ។

មូលហេតុ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស ដែល​រស់នៅ​តាម​ឪពុក​ម្តាយ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ទើប​អាជ្ញាធរ​កម្ពុជា​-​ថៃ បាន​សម្រួល​ពេលវេលា​ដល់​សិស្ស​បាន​ចេញចូល​តាម​ពេលវេលា​ងាយស្រួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ