ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សា​ស្នើ​រដ្ឋបាល​រាជធានី​បន្ត​ចាត់វិធានការ​ចំពោះ​ក្មេង​ទំនើ.ង​ដែល​បំពាក់​បំពង់​ស៊ី​ម៉ាំង​ធំ​ៗ​បង្ក​សំឡេង​រំខានដល់​ពលរដ្ឋ​

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​ស្នើ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​ចាត់វិធានការ​ចំពោះ​ក្មេង​ទំនើង​ដែល​បំពាក់​បំពង់​ស៊ី​ម៉ាំង​ធំ​ៗ​បង្ក​សំឡេង​រំខាន ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ការ​ស្នើ​សុំ​បែប​នេះ​របស់​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១១​ខែមិថុនា​ឆ្នាំ​២០២៥​នេះ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៣ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ឆ្នាំ​ទី​១ អាណត្តិ​ទី​៤ ក្រោម​អធិបតីភាព​ឯកឧត្ដម…

រាជធានីភ្នំពេញ ​៖ ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​ស្នើ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​ចាត់វិធានការ​ចំពោះ​ក្មេង​ទំនើង​ដែល​បំពាក់​បំពង់​ស៊ី​ម៉ាំង​ធំ​ៗ​បង្ក​សំឡេង​រំខាន ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

ការ​ស្នើ​សុំ​បែប​នេះ​របស់​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១១​ខែមិថុនា​ឆ្នាំ​២០២៥​នេះ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៣ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ឆ្នាំ​ទី​១ អាណត្តិ​ទី​៤ ក្រោម​អធិបតីភាព​ឯកឧត្ដម ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​នៃ​គ​ណះ​អភិបាល​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ​។

ក្នុង​នោះ​ដែរ​សមាជិក​ក្រុមប្រឹក្សា​និង​ឯកឧត្ដម​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​បាន​យក​អស់កម្លាំង​កាយ​ចិត្ត ក្នុង​ការ​កសាង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ឲ្យ​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ជាមួយនឹង​ការពារ​សន្តិសុខ សុវត្ថិភាព​បាន​យ៉ាង​ល្អ​ប្រសើរ​ដែល​ធ្វើ​ឲ្យ​បទល្មើស​ក្នុង​ខែឧសភា​កន្លង​មកនេះ​មានការ​ថយ​ចុះ ពោល​គឺ​បទល្មើស​ព្រហ្មទណ្ឌ​កើត​មាន ៣៧​លើក​/៤៩​លើក ថយ​ចុះ ១២​លើក​។

ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ក្នុង​កិច្ចប្រជុំ​នោះ​ក៏​បានប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ចំណាត់ការ​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី ទាក់ទង​នឹង​ដំណោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ថៃ ដោយ​ប្រើប្រាស់​យន្តការ​ទ្វេភាគី ការ​ប្ដឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្ដរជាតិ ICJ ។

ជា​ការ​ឆ្លើយ​តប ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្ដម​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ពាក់ព័ន្ធ​នឹង​ការ​បំពង​សំឡេង​ស៊ី​ម៉ាំង​ម៉ូតូ​ឡាន រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អនុវត្ត​ការងារ​នេះ ច្រើន​ហើយ ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​ក្នុង​នាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ យើង​នឹង​មាន​វិធានការ ចំពោះ​ការ​បំពង​សំឡេង​រំខាន​ដោយ​ស៊ី​ម៉ាំង​ម៉ូតូ​និង​រថយន្ត​ទាំងនេះ​។ ការងារ​ចំពោះ​មុខ យើង​ត្រូវ​បង្កើន​នូវ​ការ​ផ្សព្វផ្សាយ ដើម្បី​ឲ្យ​ពួក​គាត់​យល់​ដឹង​ពី​ការ​រំខាន​ដោយ​សំឡេង​ស៊ី​ម៉ាំង​ម៉ូតូ ឡាន​ទាំងនេះ​។

ជាមួយ​គ្នា​នោះ ឯកឧត្ដម​ឃួ​ង ស្រេង​ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កងកម្លាំង​មាន​សមត្ថកិច្ច​បន្ត​ការ​រឹត​បន្តឹងច្បាប់​ចរាចរណ៍​ផ្លូវគោក ពិសេស​រថយន្ត​ដឹក​ធ្ងន់​ដែល​ដាក់​វាំងនន​បិទ​ជិត បង្ក​ហានិភ័យ​ច្រើន​ដល់​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ផ្សព្វផ្សាយ អប់រំ​ឱ្យ​ច្រើន​ជាង​ការ​ផាកពិន័យ​។

ឯកឧត្ដម​អភិបាល​រាជធានី​បាន​បន្ត​ថា​៖ ពាក់ព័ន្ធ​នឹង​សំណល់​រឹង សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ បើ​ទោះបី​ការ​ដឹក​ជញ្ជូន ការ​ប្រមូល ទុកដាក់​សំរាម មាន​ភាពល្អ​ប្រសើរ​ហើយ​ក្តី ប៉ុន្តែ​យើង​ក៏​នៅ​មាន​បញ្ហា​ចន្លោះ​ប្រហោង​ខ្លះ ដែល​យើង​ត្រូវ​តែ​បន្ត​អនុវត្ត​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។

ជាមួយ​គ្នា​នោះ ឯកឧត្ដម​ឃួ​ង ស្រេង ក៏​បាន​ធ្វើការ​អំពាវនាវ ឲ្យ​មន្ត្រីរាជការ​ទាំងអស់ សូម​លើកទឹកចិត្ត​ដល់​កង​កងទ័ព​ជួរ​មុខ​ដែល​កំពុង​តែ​ឈរជើង​ការពារ​ព្រំដែន តាម​រយៈ​ការ​ជួយ​ឧ​ប​ត្ថ​ម​ជា​ថវិកា គ្រឿង​ឧបភោគបរិភោគ ជូន​ពួក​គាត់ ទោះ​តិច​ឬ​ច្រើន​ក្តី ។

បន្ថែម​ពី​នេះ​ទៀត ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​រាជធានី​បាន​ណែនាំ​ឱ្យ​មន្ត្រី ខណ្ឌ សង្កាត់ អង្គភាព​នានា ជួយ​ស៊ែរ​ផេ​ក របស់​ថ្នាក់ដឹកនាំ​របស់​យើង​ឱ្យ​បាន​គ្រប់​គ្នា ដូច​ជា​ផេ​ក​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ផេ​ក​របស់​សម្តេច​មហា​បវរ​អធិបតី​ហ៊ុន ម៉ា​ណែ​ត និង​ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា​ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជាដើម ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ទឹកចិត្ត​រួម​គ្នា ដើម្បី​ជាតិ​តែ​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ