ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-ថៃ​ពិភាក្សា​គ្នា​សម្រួល​ពេលវេលា​ដល់​សិស្ស​កម្ពុជា​ចូល​មក​សិក្សា​នៅក្រុងប៉ោយប៉ែត

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ កម្ពុជា​-​ថៃ​ពិភាក្សា​គ្នា​សម្រួល​ពេលវេលា​ដល់​សិស្ស​កម្ពុជាដែលមានឪពុកម្តាយស្នាក់នៅលក់ដូរនៅផ្សាររុងក្លឿ ចូល​មក​សិក្សា​នៅ​ក្រុងប៉ោយប៉ែត​ចាប់ពី​ម៉ោង​៦​ដល់​ម៉ោង​៨​ព្រឹក​និង​ចេញ​ទៅ​វិញ​ម៉ោង​៥​ដល់​ម៉ោង​៦​ល្ងាច ។ ការពិភាក្សារវាងភាគីទាំង២ បានធ្វើឡើង​កាលពី​​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥ ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ កម្ពុជា​-​ថៃ​ពិភាក្សា​គ្នា​សម្រួល​ពេលវេលា​ដល់​សិស្ស​កម្ពុជាដែលមានឪពុកម្តាយស្នាក់នៅលក់ដូរនៅផ្សាររុងក្លឿ ចូល​មក​សិក្សា​នៅ​ក្រុងប៉ោយប៉ែត​ចាប់ពី​ម៉ោង​៦​ដល់​ម៉ោង​៨​ព្រឹក​និង​ចេញ​ទៅ​វិញ​ម៉ោង​៥​ដល់​ម៉ោង​៦​ល្ងាច ។ ការពិភាក្សារវាងភាគីទាំង២ បានធ្វើឡើង​កាលពី​​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥ ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ឱ្យដឹង​ថា ​ក្រោយ​ជួប​ពិភាក្សារ​រវាង​អាជ្ញាធរ​កម្ពុជា​-ថៃ​ ​បាន​សម្រេចសម្រួល​ពេលវេលា​ការ​ចេញ​.​ចូល​ដល់​សិស្ស​ដែល​​មាន​ឪពុក​ម្តាយ​ស្នាក់​នៅ​លក់ដូរ​ផ្សារ​រ៉ូង​ក្លឿ​ប្រទេស​ថៃ ដើម្បី​ចូល​មក​សិក្សា​នៅ​​ក្រុង​ប៉ោយ​ប៉ែ​ត ​ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥​ ដោយ​បើកសិស្ស​​អោយ​ចេញ​.​ចូល ​នៅ​ពេល​ព្រឹក​ចាប់ពី​ម៉ោង​៦​ដល់​ម៉ោង​៨​ព្រឹក និង​ល្ងាច​ចាប់ពី​ម៉ោង​៥​ដល់​៦​ល្ងាច។

លោក​បាន​បញ្ជាក់​ថា​៖​ដោយឡែក​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ចេញ​.​ចូល​កម្ពុជា​.​ថៃ​នៅ​អនុវត្ត​ដ៍ដែល​កម្ពុជា​បើក​អោយ​ចេញ​.​ចូល​នៅ​ម៉ោង​៩​ព្រឹក​បិត​ច្រក​ទ្វារ​នៅ​ម៉ោង​៤​ល្ងាច និង​ភាគី​ថៃ​បើក​ចេញ​.​ចូល​នៅ​ម៉ោង​៨​ព្រឹក​បិត​ទ្វារ​ព្រំដែន​នៅ​ម៉ោង​៤​ល្ងាច ដែល​មូលហេតុ​ប៉ៈ​ពាល់​ការ​សិក្សា​សិស្ស​តាម​ឪពុក​ម្តាយ​ទៅ​ដេក​លក់ដូរ​នៅ​ផ្សារ​រ៉ូង​ក្លឿ​ប្រទេស​ថៃ​ទើប​អាជ្ញាធរ​កម្ពុជា​.​ថៃ​បាន​សម្រួល​ពេលវេលា​ដល់​សិស្ស​ចេញពី​ថៃ​ចូល​សិក្សា​នៅ​កម្ពុជា​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក វ៉ា​ន់ ដា​រ៉ា​ន់ បាន​បញ្ជាក់​ថា​ ​ក្រោយ​ភាគី​ថៃ​បាន​បិទ​ច្រកព្រំដែន​កម្ពុជា​.​ថៃ​ នៅ​ច្រក​ខ្ល​ង​លឹ​ក​ថៃ ដែល​ឈម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កម្ពុជា​ហើយ​បាន​សម្រួល​ពេលវេលា​ដោយ​ភាគី​ថៃ​បើក​អោយ​ចេញ​.​ចូល​នៅ​ម៉ោង​៨​ព្រឹក​ត្រូវ​បាន​ច្រក​ទ្វារ​នៅ​ម៉ោង​៤​ល្ងាច ដោយឡែក​កម្ពុជា​បាន​បើក​អោយ​ចេញ​.​ចូល​នៅ​ម៉ោង​៩​ព្រឹក​ហើយ​បិទ​ទ្វារ​ព្រំដែន​ម៉ោង​៤​ល្ងាច​ដូច​គ្នា​នៅ​តែ​បន្ត​អនុវត្ត​សម្រាប់​ភ្ញៀវ​ចេញ​.​ចូល​កម្ពុជា​.​ថៃ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ