ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​ប្រហារ​នៅ​បរិវេណ​សាលា​រៀន​ប្រទេស​អូ​ទ្រីស​,ស្លា.ប់​យ៉ាង​តិច​៩​នាក់

1 ថ្ងៃ មុន

ទី​ក្រុង​វីយេន៖ មាន​ហេតុ​ការណ៍​បាញ់​ប្រហារ​នៅ​ក្នុង​បរិវេណ​សាលា​រៀន​នៃ​​ទី​ក្រុង​ហ្គ្រេស​ (Graz) ប្រទេស​អូទ្រីស ​បណ្ដាល​ឱ្យ​​ស្លាប់​មនុស្ស​យ៉ាង​​តិច​៩​នាក់​​។ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​កុមារ​មួយ​ចំនួន​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​​របស់​អភិ​បាល​ក្រុង​​ខាង​លើ​។ បន្ទាប់​ពី​បាញ់​ប្រហារ​រួច​ ជន​ប្រដាប់​អាវុធ​ដែល​ជា​ជន​ដៃ​ដល់​ក៏​តម្រង់​កាណុង​កាំ​ភ្លើង​បាញ់​ខ្លួន​ឯង​ថែម​ទៀត​។​​ អភិ​បាល​ក្រុង​ហ្គ្រេស​…

ទី​ក្រុង​វីយេន៖ មាន​ហេតុ​ការណ៍​បាញ់​ប្រហារ​នៅ​ក្នុង​បរិវេណ​សាលា​រៀន​នៃ​​ទី​ក្រុង​ហ្គ្រេស​ (Graz) ប្រទេស​អូទ្រីស ​បណ្ដាល​ឱ្យ​​ស្លាប់​មនុស្ស​យ៉ាង​​តិច​៩​នាក់​​។ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​កុមារ​មួយ​ចំនួន​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​​របស់​អភិ​បាល​ក្រុង​​ខាង​លើ​។ បន្ទាប់​ពី​បាញ់​ប្រហារ​រួច​ ជន​ប្រដាប់​អាវុធ​ដែល​ជា​ជន​ដៃ​ដល់​ក៏​តម្រង់​កាណុង​កាំ​ភ្លើង​បាញ់​ខ្លួន​ឯង​ថែម​ទៀត​។​​ អភិ​បាល​ក្រុង​ហ្គ្រេស​ លោក​អេល​ខឺ ខា (Elke Kahr) ចាត់​ទុក​ព្រឹត្តិ​ការណ៍​នេះ​ជា​សោក​នាដ​កម្ម​​ដ៏​អាក្រក់​បំផុត​។

​ក្រោយ​ហេតុ​ការណ៍​នេះ មនុស្ស​យ៉ាង​តិច​២៨​នាក់​ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល​មុខ​របួស​នៅ​មន្ទីរ​ពេទ្យ​។ ក្នុង​នោះ​ ៤​នាក់​រង​របួស​ធ្ងន់​។ អាជ្ញា​ធរ​បាន​ចេញ​សេចក្ដី​ប្រកាស​អាសន្ន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្នុង​ស្រុក​ និង​មណ្ឌល​សុខ​ភាព​២​ទៀត​ដែល​សាង​សង់​នៅ​ជិត​សាលា​រៀន​ខាង​លើ​នេះ​។ នគរ​បាល​អូទ្រីស​បញ្ជាក់​ថា​ខ្លួន​បាន​បញ្ជូន​កម្លាំង​ទៅ​កាន់​កន្លែង​កើត​ហេតុ ​រួម​ជា​មួយ​ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់​។ ពួក​គេ​ជឿ​ជាក់​ថា​ជន​ប្រដាប់​អាវុធ​រូប​នោះ​បាន​ប្រព្រឹត្ត​អំពើ​បាញ់​ប្រហារ​នេះ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​។​

អាជ្ញា​ធរ​បាន​បញ្ជូន​កង​កម្លាំង​ពិសេស​ទៅ​កន្លែង​កើត​ហេតុ​នៅ​សាលា​មធ្យម​សិក្សា​មួយ​កន្លែង​ក្រោយ​ម៉ោង​១០​ព្រឹក​។ នគរ​បាល​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​ថា​ប្រតិ​បត្តិ​ការ​ទ្រង់​ទ្រាយ​ធំ​របស់​នគរ​បាល​កំពុង​បន្ត​នៅ​ក្នុង​បរិវេណ​សាលា​រៀន​នោះ​។ លទ្ធ​ផល​ស៊ើប​អង្កេត​បឋម​បង្ហាញ​ថា​គេ​ស្ដាប់​ឮ​សំឡេង​គ្រាប់​កាំ​ភ្លើង​ជា​ច្រើន​គ្រាប់​បាញ់​នៅ​ក្នុង​បរិវេណ​សាលា​។ អាជ្ញា​ធរ​ប្រកាប​ប្រាប់​ឱ្យ​ប្រជា​ជន​កុំ​ធ្វើ​ដំណើរ​ទៅ​ក្បែរ​កន្លែង​កើត​ហេតុ​ ហើយ​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​កង​សន្តិ​សុខ​នៅ​​ទី​នោះ​​​។

ដំណឹង​នេះ​បាន​លេច​ឮ​ដល់​ប្រធានា​ធិបតី​អូទ្រីស លោក​អាឡិច​សាន់​ដឺ វ៉ាន់​ ឌែ​ ប៊ែឡឹន​ (Alexander Van der Bellen)​ រួច​ហើយ​។ លោក​ថ្លែង​ថា​ព្រឹត្តិ​ការណ៍​ដ៏​រន្ធត់​នេះ​ហួស​ពី​ការ​ពិពណ៌​នា។​ ពួក​ជន​រង​គ្រោះ​សុទ្ធ​តែ​ជា​មនុស្ស​វ័យ​ក្មេង​ដែល​នៅ​មាន​អនាគត​វែង​ឆ្ងាយ​ត​ទៅ​ទៀត​។ ជន​រង​គ្រោះ​ម្នាក់​ជា​គ្រូ​បង្រៀន​ដែល​ចូល​រួម​រៀប​ចំ​អនាគត​សម្រាប់​ពួក​គេ​ក៏​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ផង​ដែរ​។​

ប្រធាន​គណៈ​កម្ម​ការ​អឺរ៉ុប លោក​ស្រី​ឡី​យឹន​ បាន​​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ហេតុ​ការណ៍​នេះ​​រ​។ លោក​ស្រី​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​សាលា​រៀន​ជា​និមិត្ត​រូប​នៃ​យុវ​ជន​ សេចក្ដី​សង្ឃឹម​ និង​អនាគត​របស់​ពួក​គេ​។ លោក​ស្រី​យល់​ថា​វា​ជា​រឿង​ដែល​ពិបាក​នឹង​ទទួល​យក​បាន​​​នៅ​ពេល​សាលា​រៀន​ក្លាយ​ជា​ទី​កន្លែង​ពិឃាត​មនុស្ស​ និង​កើត​មាន​​អំពើ​ហិង្សា​ដូច្នេះ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ