ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រាជរដ្ឋាភិបាល​កម្ពុជា ​សម្រេចបង្កើត​គណៈកម្មការ​រៀបចំ​ឯកសារប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ករណី​តំបន់​មុំ​បី ប្រាសាទតាមាន់ធំ តាមាន់តូច និង​​តា​ក្របី

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១០ មិថុនា ២០២៥​នេះ…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១០ មិថុនា ២០២៥​នេះ បាន​សម្រេច សម្រេច​បង្កើត​គណៈកម្មការ​រៀបចំ​ឯកសារ ដើម្បី​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ករណី​តំបន់​មុំ​បី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង​ប្រាសាទ​តា​ក្របី ។

សូមជម្រាបថា រដ្ឋាភិបាល​កម្ពុជា កាល​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៥ សម្រេច​បញ្ជូន​​វិវាទ​ចំនួន​បួន គឺ​តំបន់​មុំ​បី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង​ប្រាសាទ​តា​ក្របី ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ICJ​ នៅ​ទីក្រុង​ឡា​អេ ​។ ហើយគម្រោង​ជួប​ជាមួយ​ភាគី​ថៃ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា​ ខាង​មុន​នេះ​ កម្ពុជា​នឹង​មិន​យក​បញ្ហា​នៅ​តំបន់​មុំ​៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង​ប្រាសាទ​តា​ក្របី ដាក់​បញ្ចូល​ក្នុង​របៀបវារៈ ​នៃ​កិច្ចប្រជុំ JBC នោះ​ទេ ព្រោះ​កម្ពុជា បាន​សម្រេច​បញ្ជូន​បញ្ហា​នេះ​ទៅ ICJ រួច​ហើយ​ ​។

ការ​ដែល​កម្ពុជា ប្តឹង​ថៃ​ទៅ​តុលាការអន្តរជាតិ ICJ នេះ ក្រោយ​ពី​មេទ័ព​កម្ពុជា​អះអាង​ថា កងទ័ព​ថៃ ​កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល ៥:៣០នាទី​ព្រឹក បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​ទីតាំង​កងទ័ព​កម្ពុជា ក្នុងភូមិ​តេ​ជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែល​ជា​តំបន់​ ដែល​គេ​ទទួលស្គាល់​ថា ជា​ប៉ុស្តិ៍​យោធា​កម្ពុជា បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ពលីជីវិត គឺ​ព្រឹ​ន្ធ​បាល​ឯក សួន រ៉ោ​ន ​។

ការ​បញ្ជាក់​ជំហរ​របស់​កម្ពុជា គឺ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​នៅ​តំបន់​ទាំងនោះ ដោយ​សន្តិវិធី ​អោយ​បាន​ឆាប់​ចប់​ ជា​ស្ថាពរ ជា​ជាង​បន្សល់​ទុក​បញ្ហា​ អោយ​នៅ​បន្ត​ស្រពិចស្រពិល​រយៈពេល​វែង ដែល​អាច​បង្ក​អោយ​កើត​មាន​ជា​ជម្លោះ​ប្រដាប់​អាវុធ​សារ​ជា​ថ្មី ។

សេចក្តីសម្រេច​បង្កើត​គណៈកម្មការ មាន​សមាសភាព​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ