ថៃ ៖ សារព័ត៌មានថៃ PBS World នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានចុះផ្សាយព័ត៌មានទាន់ហេតុការណ៍ពីតំបន់ភាគខាងត្បូងប្រទេសដែលកំពុងឡើងកម្តៅយ៉ាង ក្រោយកើតមានហេតុការណ៍វា.យប្រហារដោយការបំផ្ទុះគ្រា.ប់បែ.កបានកើតឡើងផ្ទួនៗនៅផ្សាររាត្រី កណ្តាលទីរួមខេត្តប៉ាតានី ដែលកំពុងបង្កការភិតភ័យដល់ប្រជាពលរដ្ឋ ក៏ដូចជា ក្រុមអាជីវករថៃ ។

ប្រភពបន្តថា គ្រា.ប់បែកបង្កៃកំណត់នាទី ត្រូវបានគេប្រទះឃើញ នៅទីតាំងមួយផ្សេងទៀតដែលមិនឆ្ងាយប៉ុន្មានពីទីតាំងពីរ ដែលបានផ្ទុះ កាលពីយប់ថ្ងៃអាទិត្យនោះទេ ។ គេជឿថា ក្រុមជនដៃដល់មានចេតនាបំផ្ទុះគ្រា.ប់បែក ៣ទីតាំង ក្នុងពេលដំណាលគ្នា នៅតាមដងផ្លូវនានា ជុំវិញតំបន់ផ្សាររាត្រីនៃខេត្តប៉ាត់តានី ប៉ុន្តែប្រហែលជាគ្រា.ប់មួយនេះអាចស្អុយទើបបំផ្ទុះមិនបានសម្រេច ទើបត្រូវបានអ្នកស្រុកប្រទះឃើញ និងរាយការណ៍ប្រាប់ប៉ូលិស ។
ភស្តុតាងពីកាមេរ៉ាសុវត្ថិភាព ប៉ូលិសបានប្រទះឃើញ បុរសមិនស្គាល់អត្តសញ្ញាណ២នាក់បានធ្វើសកម្មភាពជិះម៉ូតូ ដោយពាក់មួកសុវត្ថិភាព នាំយកគ្រា.ប់បែកបង្កៃកំណត់នាទីនេះមកប្លុ.ងចោល នៅលើចិញ្ចើមផ្លូវ នៅវេលាម៉ោងប្រហែល៧ និង៥០នាទីយប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ នៅចំពីមុខហាងមួយកន្លែង ក្បែរផ្សាររាត្រី ស្ថិតក្នុងស្រុកម៉ឿង ខេត្តប៉ាត់តានី ហើយលុះដល់ព្រឹកឡើង ទើបអ្នកស្រុកប្រទះឃើញក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ និងកម្ទេ.ចវាចោល ។

យោងតាមសាក្សីដែលជាម្ចាស់ម៉ូតូ ដែលរងការខូចខាតដោយសារតែការបំផ្ទុះគ្រា.ប់បែកបានរៀបរាប់ថា កំឡុងពេលកើតហេតុនោះ មានមនុស្សម្នាច្រើនកុះករ ដែលនាំគ្នាមកទិញអាហារ ខណៈដែលគាត់កំពុងតែអង្គុយហូបបាយនៅខាងក្នុងផ្សារ ដោយចតម៉ូតូទុកលើចិញ្ចើមផ្លូវក្រៅផ្សារ ក៏លឺសំឡេងផ្ទុះពីរដង ដែលស្ថិតនៅជិតគ្នាខ្លាំង ។ លោកផ្ទាល់មិននឹកស្មានថា មានហេតុការណ៍បែបនេះកើតឡើង នៅក្នុងផ្សារដែលមានមនុស្សច្រើនបែបនេះនោះទេ ។

គួរកត់សម្គាល់ថា ហេតុការណ៍បំផ្ទុះគ្រា.ប់ និងការប្រទះឃើញគ្រា.ប់បែក ចំនួន៣ ថ្មីបំផុតចុងក្រោយនេះកំពុងបង្កើនក្តីកង្វល់ ទៅដល់មហាជនថៃ ជាពិសេស ក្រុមអាជីវករដែលលក់ដូរនៅតំបន់ជុំវិញផ្សាររាត្រី ព្រោះតែវាជាវិថីលក់ដូរដ៏មានប្រជាប្រិយ និងប្រមូលទៅការិយាល័យរបស់មន្ត្រីរាជការ ហើយតែងតែមានហ្វូងមនុស្សច្រើនកុះករមកទិញទំនិញនៅទីនេះ ។

គួររំលឹកថា កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញនេះ គ្រា.ប់បែកទី១ បានផ្ទះនៅមុខហាងមាស Inter ហើយគ្រា.ប់បែកទី២ ត្រូវបានគេដាក់ក្នុងធុងសំរាមតាមផ្លូវជាប់សណ្ឋាគារមួយក្រោយផ្សាររាត្រី ។ សំណាងល្អ មិនមាននរណាម្នាក់រងរបួស ប៉ុន្តែម៉ូតូអ្នកស្រុកម្នាក់រងការខូចខាត ។
គួរកត់សម្គាល់ថា សកម្មភាពវា.យប្រហារដោយការបំផ្ទុះគ្រា.ប់បែក និងការលបបា.ញ់ប្រហារ ហាក់កើតឡើងញឹកញាប់បន្តបន្ទាប់ នៅក្នុងខេត្តប៉ាតានី ជាពិសេសបន្ទាប់ពីការបញ្ចប់នៃពិធីបុណ្យ Hajj របស់ពលរដ្ឋម៉ូស្លីម នៅក្នុងតំបន់ភាគខាងត្បូង ។ អំពើហិ.ង្សានេះបានកើតឡើង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ BRN បានចេញសេចក្តីថ្លែងការណ៍មួយរិះគន់រដ្ឋាភិបាលថៃថា មានភាពមិនស្មោះត្រង់ក្នុងការដោះស្រាយបញ្ហាជម្លោះ និងកិច្ចចរចាសន្តិភាពសម្រាប់តំបន់ភាគខាងត្បូង ៕




ចែករំលែកព័តមាននេះ