ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូសខ្លាអុកឡុកក្រុងបាងកក ពលរដ្ឋថៃ ខ្ទង់ម៉ឺននាក់កើតជំងឺគ្រុនឈា.ម និងមានអ្នកស្លា.ប់១៦នាក់ហើយ

1 ថ្ងៃ មុន

ថៃ ៖ ក្រសួងសុខាភិបាល​ថៃ បាន​ចាត់​ទុក​ស្ថានភាព​ឆ្លង​រាលដាល​នៃ​ជំងឺ​គ្រុន​ឈា​.​ម​ទូ​ទាំង​ប្រទេស នា​ពេល​បច្ចុប្បន្ន​នេះ​ថា កំពុង​បង្ក​ការ​ហា​នី​ភ័យ​យ៉ាងធ្ងន់ធ្ងរ ទៅ​លើ​សុខភាព​សាធារណៈ ជា​ពិសេស ជំងឺ​ដែល​គេ​ស្គាល់​ច្បាស់​ដូច​ថ្ងៃ ដែល​អាច​ប្រល័យ​ជីវិត​អ្នកជំងឺ…

ថៃ ៖ ក្រសួងសុខាភិបាល​ថៃ បាន​ចាត់​ទុក​ស្ថានភាព​ឆ្លង​រាលដាល​នៃ​ជំងឺ​គ្រុន​ឈា​.​ម​ទូ​ទាំង​ប្រទេស នា​ពេល​បច្ចុប្បន្ន​នេះ​ថា កំពុង​បង្ក​ការ​ហា​នី​ភ័យ​យ៉ាងធ្ងន់ធ្ងរ ទៅ​លើ​សុខភាព​សាធារណៈ ជា​ពិសេស ជំងឺ​ដែល​គេ​ស្គាល់​ច្បាស់​ដូច​ថ្ងៃ ដែល​អាច​ប្រល័យ​ជីវិត​អ្នកជំងឺ ក្នុង​រយៈពេល​ដ៏​លឿន​រហ័ស ក្នុង​ករណី​ធ្វេសប្រហែស​បណ្តែតបណ្តោយ​អោយ​អ្នកជំងឺ​ឈាន​ដល់​អាកា​រៈ​ធ្ងន់ធ្ងរ ជា​ពិសេស​ទីក្រុង​បាងកក កំពុង​រង​ការ​ព្រមាន ។

ប្រភព​ពី​សារព័ត៌មាន The Nation បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៥​ថា នាយកដ្ឋាន​សុខាភិបាល​នៃ​រដ្ឋបាល​ក្រុង​បាងកក ប្រទេស​ថៃ កំពុង​បង្កើន​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ជំរុញ​ឱ្យ​សាធារណជន​ទូ​ទាំង​ទីក្រុង​មួយ​នេះ​បង្កើន​វិធានការ​បង្ការ​ការពារ​ខ្លួន និង​ក្រុម​គ្រួសារ​ពី​ជំងឺ​គ្រុន​ឈា​.​ម ខណៈ​ដែល​និន្នាការ​នៃ​អ្នក​កើត​ជំងឺ​គ្រុន​ឈា​.​ម កំពុង​បន្ត​តែ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ទូ​ទាំង​ប្រទេស​ថៃ ។

ការ​អំពាវនាវ​របស់​នាយកដ្ឋាន​សុខាភិបាល នៃ​រដ្ឋបាល​ក្រុង​បាងកក ធ្វើ​ឡើង​ស្រប​ពេល​ដែល​រាជធានី​បាងកក​បាន​កត់ត្រា​ករណី​ជំងឺ​គ្រុន​ឈា​.​ម​កើនឡើង​ចំនួន​៧៨៧​ករណី ដោយ​មាន​ម្នាក់​បាន​រាយការណ៍​ថា បាន​ស្លា​.​ប់​ចាប់តាំងពី​ដើមឆ្នាំ​២០២៥​មក ។

យោង​តាម​ការ​ធ្វើ​បច្ចុប្បន្នភាព ចុង​ក្រោយ​បំផុត​របស់​រដ្ឋបាល​ក្រុង​បាងកក សម្រាប់​ស​ប្តា​ហ៍​ទី​២២ ឆ្នាំ​២០២៥ (​រាប់​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៥) អត្រា​ឆ្លង​ជំងឺ​គ្រុន​ឈា​.​ម លើ​ពលរដ្ឋ ឬ​ក្រុង​បាងកក​បច្ចុប្បន្ន​មាន​ជាង​១៤​ករណី ក្នុង​ចំណោម​ប្រជាជន​១០​ម៉ឺន​នាក់ ​ដែល​ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ និង​ខ្ពស់​ជាង​មធ្យមភាគ​ច្រើន នៃ​ការ​ឆ្លង​រាលដាល​នៅ​ទូ​ទាំ​ប្រទេស ។

ជាក់ស្តែង​រយៈពេល​៥​ខែ​ដើម ឆ្នាំ​២០២៥ របាយការណ៍​បង្ហាញ​ថា នៅ​ទូ​ទាំង​ប្រទេស​ថៃ មាន​ករណី​ជំងឺ​គ្រុន​ឈា​.​ម​កើនឡើង​ដល់​ទៅ​១២,១៤៤​ករណី​ក្នុង ដោយ​ស​ម្លា​.​ប់​មនុស្ស​ចំនួន​១៦​នាក់ ។ អត្រា​ឆ្លង​ថ្នាក់​ជាតិ គឺ​ជាង​១៨​ករណី ក្នុង​ចំណោម​មនុស្ស​១០​ម៉ឺន​នាក់ ហើយ​ទោះបីជា​អត្រា​មរណៈ​នៅ​តែ​មាន ០.១៣%​ក៏​ដោយ​ចុះ ក៏​ជំងឺ​កាច​សាហា​.​វ​ដែល​ចម្លង​ដោយ​សត្វ​មូស​ខ្លាខាំ នា​បច្ចុប្បន្ន​នេះ វា​កំពុង​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ថា កំពុង​បង្ក​ការ​ហា​នី​ភ័យ យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ ។

ឆ្លើយ​តប​ទៅ​នឹង​និន្នាការ​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ នៃ​ជំងឺ​គ្រុន​ឈា​.​ម នា​ដើមរដូវ​វស្សា​នេះ រដ្ឋបាល​ក្រុង​បាងកក បាន​ដាក់​យុទ្ធនាការ «5Ps»: ដើម្បី​ជា​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល ដោយ​ផ្តោត​ជា​សំខាន់​ពី​ការ​អនុវត្ត​ដែល​ផ្តើម​ចេញពី​ពលរដ្ឋ​ម្នាក់​ៗ​នៅ​តាម​ផ្ទះ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន ។

រដ្ឋបាល​ក្រុង​បាងកក​អះអាង​ថា វិធាន​បង្ការ​ជំងឺគ្រុនឈាម​នៅ​តាម​ផ្ទះ​នីមួយ​ៗ ទាមទារ​កិច្ចសហការ​ចូលរួម​អោយ​បាន​ជាប់លាប់​ពី​សាធារណជន ដើម្បី​កាត់​បន្ថយ​ប្រភព​មូស​ខ្លា កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លង ហើយ​ទីបំផុត​ទីក្រុង​បាងកក និង​ប្រទេស​ថៃ ឆ្លងកាត់​បញ្ហា​ប្រឈម​សុខភាព​សាធារណៈ​នេះ​បាន ។

ដូច្នេះ​ហើយ រដ្ឋបាល​ក្រុង​បាងកក កំពុង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​នូវ​យុទ្ធនាការ​បង្ការ​ជំងឺ​គ្រុន​ឈា​.​ម «5 Ps» ដែល​រួម​មាន ៖ គម្រប – ធុង​ទឹក ពាងទឹក និង​អាង​ទឹក​ទាំងអស់ ត្រូវ​តែ​គ្រប​ឱ្យ​ជិត ដើម្បី​ការពារ​កុំអោយ​មូស​ចូល​ពង ។ ផ្លាស់​ប្តូរ – ផ្លាស់​ប្តូរ​ទឹក​នៅ​ក្នុង​ថូ ចាន​ទម្រ និង​ថូផ្កា​នានា​ជា​រៀង​រាល់​ស​ប្តា​ហ៍ ដើម្បី​ជៀសវាង​ការ​កកើត​របស់​ដង្កូវទឹក ។ ព្រ​លែង​កូន​ត្រី – ចិញ្ចឹម​កូន​ត្រី​ដើម្បី​ស៊ី​ដង្កូវទឹក ដូច​ជា ត្រី​ក្រឹម ត្រី​៧​ពណ៌ ចូល​ទៅ​ក្នុង​ពាង ឬ​អាង​ស្តុក ។ កែ​លម្អ – លុប​បំបាត់​ទីជម្រក​បង្កាត់​ពូជ​របស់​មូស​ខ្លា ដោយ​ការ​រៀបចំ​បរិស្ថាន​ជុំវិញ ជា​ពិសេស​វត្ថុ​ដែល​អាច​ដក​ទឹកបាន ៕

កែសម្រួលដោយ