ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​នាំ​គ្នា​ជក់​គ្រឿងញៀ.ន​ក្នុងផ្ទះ សមត្ថកិច្ច​ទៅ​ដល់​ នាំ​គ្នា​រត់​ចូល​ព្រៃ​ខាងក្រោយ​ផ្ទះ ដេញចាប់​បាន​៤​នាក់

12 ម៉ោង មុន

ខេត្តកណ្តាល ៖ ជនសង្ស័យ​ចំនួន​០៩​នាក់ កំពុង​នាំ​គ្នា​ជក់​គ្រឿងញៀន​ក្នុងផ្ទះ សមត្ថកិច្ច​ទៅ​ដល់​នាំ​គ្នា​រត់​ប្រាស​អាយុ ចូល​ព្រៃ​ល្មុត​ខាងក្រោយ​ផ្ទះ ដេញចាប់​យ៉ាង​ប្រផាប់​ប្រ​ភីង បាន​ចំនួន៤​នាក់​មក​វិញ ចំណែក​០៥​នាក់​ទៀត​គេចខ្លួន​បាត់ ពី​បទ​រក្សា​ទុក​ផ្តល់​ទីតាំង​ឱ្យ​ប្រើប្រាស់…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ចំនួន​០៩​នាក់ កំពុង​នាំ​គ្នា​ជក់​គ្រឿងញៀន​ក្នុងផ្ទះ សមត្ថកិច្ច​ទៅ​ដល់​នាំ​គ្នា​រត់​ប្រាស​អាយុ ចូល​ព្រៃ​ល្មុត​ខាងក្រោយ​ផ្ទះ ដេញចាប់​យ៉ាង​ប្រផាប់​ប្រ​ភីង បាន​ចំនួន៤​នាក់​មក​វិញ ចំណែក​០៥​នាក់​ទៀត​គេចខ្លួន​បាត់ ពី​បទ​រក្សា​ទុក​ផ្តល់​ទីតាំង​ឱ្យ​ប្រើប្រាស់ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ។

ការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង១២និង​០០​នាទី​ថ្ងៃត្រង់ ​ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​កំពង់ស្វាយ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ។

សមត្ថកិច្ច​ស្រុក​កោះធំ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំងអស់​ចំនួន ០៩​នាក់​ (ឃាត់ខ្លួន​០៤​នាក់ គេចខ្លួន ០៥​នាក់​) រួម​មាន ៖
១-​ឈ្មោះ ស៊ុន ប៊ុ​ន​ថន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ​(ឃាត់ខ្លួន) ។
២-​ឈ្មោះ ឃាន សីហា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​កោះ​ចាស់ សង្កាត់​ព្រែក​ស្តី ក្រុង​សំពៅ​ពូន ខេត្តកណ្តាល មុខរបរ កូនកាំបិត​ចុងភៅ​ (ឃាត់ខ្លួន) ។
៣-​ឈ្មោះ ម៉ាក់ ណា​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រែក​តា​មេ​ម សង្កាត់​ព្រែក​ស្តី ក្រុង​សំពៅ​ពូន ខេត្តកណ្តាល មុខរបរ កម្មករ (ឃាត់ខ្លួន) ។
៤-​ឈ្មោះ ឯ ប៊ុ​ន​ធឿ​ន ហៅ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​កំពង់ស្វាយ​ក្រោម ឃុំ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ​ (​ឃាត់ខ្លួន) ។

ជនសង្ស័យ​ទាំង​០៤​នាក់​ខាង​លើ​បាន​ធ្វើតេស្ដ​រក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ ​លទ្ធផល​វិជ្ជមាន​(+)​ទាំ​ងអស់​ ។

៥-​ឈ្មោះ ស៊ុ​យ ស្រី​ហុង (​ហៅ​ខ្មៅ​) ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​កំពង់ស្វាយ​កណ្ដាល ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ​។
៦-​ឈ្មោះ ឡឹម មក​រា (​ហៅ​អា​កណ្ដុរ​) ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​កំពង់ស្វាយ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ​។
៧-​ឈ្មោះ ច្រោ វ៉ា​ន់​ណា​រ៉ា (​ហៅ​អា​ច្រៀច​) ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​កំពង់ស្វាយ​កណ្ដាល ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ​។
៨-​ឈ្មោះ សុវណ្ណ ដេ​វីត (​ហៅ​វីត​) ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​កំពង់​សំបួរ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ​។
៩-​ឈ្មោះ អា​តឿ ភេទ​ប្រុស អាយុ ប្រហែល​២០​ឆ្នាំ ជនជាតិ​ខ្មែរ ពុំ​ស្គាល់​ទីលំនៅ​។
ជនសង្ស័យទាំង​០៥​នាក់ខាងលើនេះ កំពុងរត់​គេចខ្លួន ។

ក្នុង​នោះ​សមត្ថកិច្ច​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ​៖
១-​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក ​(Ice) ចំនួន​០១ កញ្ចប់​តូច ទម្ងន់​០,១៨ក្រាម (​សូន្យ​ក្បៀស​ដប់​ប្រាំបី​ក្រាម​)​ ។
២-​ទូរស័ព្ទ​ដៃ ០៤​គ្រឿង ៖
-​ម៉ាក Vivo ពណ៌​ត្រួយ​ចេក ០១​គ្រឿង​។
-​ម៉ាក HTC ពណ៌​ខ្មៅ ០១​គ្រឿង​។
-​ម៉ាក IPhone ពណ៌​ខ្មៅ ០១​គ្រឿង និង Iphone ពណ៌​ទឹកប្រាក់ ០១​គ្រឿង​។
៣-​ឧបករណ៍​កែ​ច្នៃ​សម្រាប់​ជក់​ថ្នាំ​ញៀន មួយ​ចំនួន​, កញ្ចប់​បារី​ Cocopalm ០១​កញ្ចប់​និង​ដែកកេះ​០១​ដើម ,​កាំបិត​ខ្វែវ​០១​។
៤-​ម៉ូតូ ០៣​គ្រឿងៈ
-​ម៉ាក Zusuki Nex 110C ពណ៌​បៃតង​-​ស ពាក់​ស្លាក​លេខ កណ្ដាល 1R-8682 មាន​លេខ​តួ 316277 និង​លេខ​ម៉ាស៊ីន 316865​។
-​ម៉ាក Honda Wave S ពណ៌​ទឹកមាស​-​ខ្មៅ គ្មាន​ស្លាក​លេខ ពុំ​ស្គាល់​សេរី មាន​លេខ​តួ RLHJC5273DY027302 លេខ​ម៉ាស៊ីន JC52E-1375033​។
-​ម៉ាក Honda Dream C125 សេរី​ឆ្នាំ ២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ 1GI-8876 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 5435819​។

សមត្ថកិច្ច​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើត​ខាងលើ មាន​ប្រជាពលរដ្ឋ​ល្អ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ស្រុក​កោះធំ​ថា មានមុខ​ស​ញ្ញ​សង្ស័យ កំពុង​ពពាក់ពពូន​ប្រមូលផ្ដុំ​គ្នា ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ស៊ុន ប៊ុ​ន​ថន ស្ថិត​នៅ​ភូមិ​កំពង់ស្វាយ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​ថ្មី បាន​ចុះ​ធ្វើការ​ឆ្មក់​ចូល​ទៅ​បង្ក្រាប ស្រាប់តែ​ជនសង្ស័យ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​រត់​ប្រាស​អាយុ ចូល​ព្រៃ​ល្មុត​ខាងក្រោយ​ផ្ទះ​ដេញចាប់​យ៉ាង​ប្រផាប់​ប្រ​ភីង រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​ម្ចាស់ផ្ទះ​ឈ្មោះ ស៊ុន ប៊ុ​ន​ថន ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​កំពង់ស្វាយ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ។​ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ក៏​បន្ត​តាម​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដែល​រត់គេច រហូត​នៅ​វេលា​ម៉ោង ០១ និង ១០​នាទី​រសៀល ក៏​បាន​ឃាត់​ជនសង្ស័យ​០៣​នាក់​ទៀត ១-​ឈ្មោះ ឃាន សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​កោះ​ចាស់ សង្កាត់​ព្រែក​ស្តី ។ ២-​ឈ្មោះ ម៉ាក់ ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រែក​តា​មេ​ម សង្កាត់​ព្រែក​ស្តី ។ ៣-​ឈ្មោះ ឯ ប៊ុ​ន​ធឿ​ន ហៅ​ប្រុស​អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​កំពង់ស្វាយ​ក្រោម ឃុំ​ព្រែក​ថ្មី ។ នាំ​ខ្លួន​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​សួរនាំ​តាម​នីតិវិធី ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង ០៤​នាក់​ខាងលើ បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ប្រើប្រាស់​(​ជក់​)​ថ្នាំ​ញៀន​ខុសច្បាប់​ជាមួយ​គ្នា រួម​ជាមួយ​ឈ្មោះ ឡឹម មក​រា​(​ហៅ​អា​កណ្ដុរ​) ,​ឈ្មោះ ច្រោ វ៉ា​ន់​ណា​រ៉ា​(​ហៅ​អា​ច្រៀច​),​ឈ្មោះ សុវណ្ណ ដេ​វីត​(​ហៅ​វីត​) ,​ឈ្មោះ ស្រ៊ុ​យ ស្រី​ហុង​(​ហៅ​ខ្មៅ​) និង​ឈ្មោះ តឿ ប្រាកដ​មែន ហើយ​ថ្នាំ​ញៀន ០១​កញ្ចប់​តូច​ខាងលើ គឺជា​របស់​ឈ្មោះ ស្រ៊ុ​យ ស្រី​ហុង​(​ហៅ​ខ្មៅ​) ដែល​យក​មក​ចែក​ឲ្យ​ពួក​គេ​ជក់ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០៤​នាក់ ​រួម​និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​កោះធំ កំពុង​កសាង​ណុំ​រឿង ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​តុលា​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ