ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់​រថ​យន្ត​បុ.ក​គ្នា​ពេញ​ទំហឹង​នៅ​ម៉ាឡេស៊ី​ស្លា.ប់​១៥​នាក់​សុទ្ធ​តែ​ជា​និស្សិត

4 ម៉ោង មុន

ទី​ក្រុង​គូឡា​ឡាំពួរ​៖ មាន​ហេតុ​ការណ៍​រថ​យន្ត​​​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​នៅ​លើ​កំណាត់​ផ្លូវ​ហាយ​វ៉េ​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​បណ្ដា​ល​ឱ្យ​​ស្លាប់​មនុស្ស​១៥​នាក់​សុទ្ធ​តែ​ជា​និស្សិត​សាកល​វិទ្យាល័យ​​។ ដំណឹង​នេះ​លេច​ឮ​ដល់​នាយក​​រដ្ឋ​មន្ត្រី​ម៉ា​ឡេ​ស៊ី លោក​អាន់​វ៉ា​អ៊ីប្រាហ៊ីម​រួច​ហើយ​។ លោក​បាន​បញ្ជា​ឱ្យ​សមត្ថ​កិច្ច​ស៊ើប​អង្កេត​ជា​បន្ទាន់​។ សាក្សី​និយាយ​ថា​ហេតុ​ការណ៍​នោះ​កើ​តឡើង​នៅ​លើ​ផ្លូវ​អ៊ីស​វេស (East-West)។ ១​​គ្រឿង​ជា​រថ​យន្ត​បឺស​ដឹក​និស្សិត​ រី​ឯ​១​គ្រឿង​ទៀត​ជា​​រថ​យន្ត​​ប៉េ​រ៉ូ​ឌ្យួ អាល់​ហ្សា…

ទី​ក្រុង​គូឡា​ឡាំពួរ​៖ មាន​ហេតុ​ការណ៍​រថ​យន្ត​​​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​នៅ​លើ​កំណាត់​ផ្លូវ​ហាយ​វ៉េ​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​បណ្ដា​ល​ឱ្យ​​ស្លាប់​មនុស្ស​១៥​នាក់​សុទ្ធ​តែ​ជា​និស្សិត​សាកល​វិទ្យាល័យ​​។ ដំណឹង​នេះ​លេច​ឮ​ដល់​នាយក​​រដ្ឋ​មន្ត្រី​ម៉ា​ឡេ​ស៊ី លោក​អាន់​វ៉ា​អ៊ីប្រាហ៊ីម​រួច​ហើយ​។ លោក​បាន​បញ្ជា​ឱ្យ​សមត្ថ​កិច្ច​ស៊ើប​អង្កេត​ជា​បន្ទាន់​។ សាក្សី​និយាយ​ថា​ហេតុ​ការណ៍​នោះ​កើ​តឡើង​នៅ​លើ​ផ្លូវ​អ៊ីស​វេស (East-West)។ ១​​គ្រឿង​ជា​រថ​យន្ត​បឺស​ដឹក​និស្សិត​ រី​ឯ​១​គ្រឿង​ទៀត​ជា​​រថ​យន្ត​​ប៉េ​រ៉ូ​ឌ្យួ អាល់​ហ្សា (Perodua Alza)។

លទ្ធ​ផល​ស៊ើប​អង្កេត​បឋម​របស់​សមត្ថ​កិច្ច​បង្ហាញ​ថា​រថ​យន្ត​បឺស​​ជា​អ្នក​បង្ក​ហេតុ និង​បាន​ប៉ះ​ទង្គិច​នឹង​​រថ​យន្ត​​​ប៉េរ៉ូ​ហ្សួ​ អាល់​ហ្សា​​​១​ទំហឹង​។ បន្ទាប់​មក​ រថ​យន្ត​បឺស​​បាន​បាត់​ម្ចាស់​ការ​ គ្រប់​គ្រង​ដៃ​ចង្កូត​លែង​ជាប់​ ហើយ​ក៏​ធ្លាក់​ពី​លើ​ផ្លូវ​ហាយ​វេ​។ ក្រសួង​អប់​រំ​បញ្ជាក់​ថា​និស្សិត​១៥​នាក់​រៀន​នៅ​សាកល​វិទ្យាល័យ​ស៊ុល​តង់​ អ៊ី​ឌ្រីស​ (Sultan Idris) ពិត​ជា​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​មែន​​។

អាជ្ញា​ធរ​​ទទួល​ការ​ហៅ​ទូរ​ស័ព្ទ​ដើម្បី​ធ្វើ​​អន្តរាគមន៍​បន្ទាន់​នៅ​វេលា​ម៉ោង​១ និង​១០​នាទី​រំលង​អធ្រាត្រ​។ អ្នក​ទូរ​ស័ព្ទ​ប្រាប់​ថា​ជន​រង​គ្រោះ​សរុប​៤៩​នាក់​ (ដែល​រង​របួស និង​ស្លាប់​)។ ​​គ្រូ​ពេទ្យ​អះ​អាង​ថា​ជន​រង​គ្រោះ​១៣​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​។ ចំណែក​២​នាក់​ទៀត​ត្រូវ​គេ​ដឹក​ទៅ​ដល់​មន្ទីរ​ពេទ្យ​។ ប៉ុន្តែ​ដោយ​សារ​មុខ​របួស​ធ្ងន់​ធ្ងរ​ពេក​ ពួក​គេ​ក៏​ស្លាប់​​បាត់​ទៅ​។

នៅ​មន្ទីរ​ពេទ្យ​ដដែល​នេះ​ ជន​រង​គ្រោះ​២​នាក់​មិន​ទាន់​ដឹង​ថា​ស្លាប់​ ឬ​រស់​នោះទេ​ព្រោះ​ពួក​គេ​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​។ ម្ភៃ​នាក់​ក៏​កំពុង​រង​របួស​ធ្ងន់​ធ្ងរ​ផង​ដែរ​ប៉ុន្តែ​មិន​ដល់​ថ្នាក់​សង្គ្រោះ​បន្ទាន់​។ ២​នាក់​អាច​វិល​មក​រក​សភាព​ធម្ម​តា​ឡើង​វិញ​​។ លោក​អាន់​វ៉ា​ អ៊ី​ប្រាហ៊ីម (Anwar Ibrahim) ចូល​​សម្ដែង​​ការ​សោក​ស្ដាយ​ចំពោះ​ហេតុ​ការណ៍​នេះ​ និង​ចូល​រួម​មរណទុក្ខ​ជា​មួយ​ក្រុម​គ្រួសារ​សព​។

នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​សរុប​៤៨​នាក់​នៅ​ក្នុង​រថ​យន្ត​ទាំង​២​គ្រឿង​នោះ ​៤២​នាក់​ជា​និស្សិត​សាកល​វិទ្យា​ល័យ​, ៤​នាក់​ជា​តៃកុង និង​អ្នក​ដំណើរ​នៅ​ក្នុង​រថ​យន្ត​​ប៉េ​រ៉ូ​ឌ្យួ អាល់​ហ្សា (Perodua Alza)​ ចំណែក​២​នាក់​ទៀត​ជា​តៃកុង និង​ព្រូ​ឡាន​បឺស​។ តាម​ពិត​រថ​យន្ត​ទាំង​២​គ្រឿង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​។ សាក្សី​និយាយ​ថា​ក្រោយ​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​ខ្លះ​ព្យាយាម​ជម្លៀស​ខ្លួន​ចេញ​ពី​ក្នុង​ឡាន​ អ្នក​ខ្លះ​ទៀត​ត្រូវ​គ្រវែង​ចេញ​ទៅ​ខាង​ក្រៅ​ឡាន​ដោយ​សារ​កម្លាំង​ប៉ះ​ទង្គិច​គ្នា​​ដ៏​ខ្លាំង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ