ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រករឿង​ម្តាយ បង​ចូល​ទៅ​ឃាត់ ទា.ញ​ដង​ជូត​ផ្ទះ​វា​.​យ​ ហើយថែម​ទាំង​គ.ប់​កញ្ចក់​ឡាន​ទៀត

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​ខណៈ ដែល​ខឹង​បងប្រុស​បង្កើត​ឃាត់ ពេល​ដែល​រករឿង​ម្តាយបង្កើត កើត​ចិត្ត​ខឹង​ស្ទុះ​ទៅ​ទាញ​ដង​សម្រាប់​ជូន​ផ្ទះ​វាយ​ទៅ​លើ​បងប្រុស ហើយ​ថែម​ទាំង​គប់​កញ្ចក់​រថយន្តរ​បស់បង​បែក​ទៀត ដោយ​ទ្រាំ​និង​ទ​ង្វើ​របស់​ប្អូន​មិន​បានការ​ទៅ​ដាក់​ពាក្យបណ្តឹង​តែ​ម្តង​។ ករណី​ប្អូនប្រុស​រករឿង​ម្តាយ និង​វាយ​ទៅ​លើ​បងប្រុស…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​ខណៈ ដែល​ខឹង​បងប្រុស​បង្កើត​ឃាត់ ពេល​ដែល​រករឿង​ម្តាយបង្កើត កើត​ចិត្ត​ខឹង​ស្ទុះ​ទៅ​ទាញ​ដង​សម្រាប់​ជូន​ផ្ទះ​វាយ​ទៅ​លើ​បងប្រុស ហើយ​ថែម​ទាំង​គប់​កញ្ចក់​រថយន្តរ​បស់បង​បែក​ទៀត ដោយ​ទ្រាំ​និង​ទ​ង្វើ​របស់​ប្អូន​មិន​បានការ​ទៅ​ដាក់​ពាក្យបណ្តឹង​តែ​ម្តង​។

ករណី​ប្អូនប្រុស​រករឿង​ម្តាយ និង​វាយ​ទៅ​លើ​បងប្រុស ហើយ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នោះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៥ ន​ភ​ចំណុច​ក្នុងភូមិ​បា​ល័​ង្គ​រាជា ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​គងពិសី​បាន​និយាយ​ឱ្យ​ដឹង​ថា ជន​ដៃដល់​ជា​ប្អូន​ដែល​នគរបាល​ឃាត់ខ្លួន​មានឈ្មោះ នុ​ត វិបុល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​បា​ល័​ង្គ​រាជា ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី​។

ចំណែក​ជន​រង​គ្រោះជា​បង​មានឈ្មោះ នុ​ត ម៉ៅ អាយុ​៣៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​~​ឃុំ​ជាមួយ​គ្នា រង​របួស​ដៃ​ខាងឆ្វេង ហើយ​កញ្ចក់​រថយន្ត​រង​ការ​ខូចខាត​។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​នគរបាល​ស្រុក​គងពិសី​ថា​មាន ករណី​ហិង្សា​ដោយ​ចេតនា (​បង្ក​របួស​ស្នាម​និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​) បាន​កើតឡើង​នៅ​ចំណុច​ភូមិ​បា​ល័​ង្គ​រាជា ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដែល​បង្ករ​ឡើង​ដោយ​ឈ្មោះ នុ​ត វិបុល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​ស្រែក​ឡូឡា​រករឿង​ម្ដាយបង្កើត ដែល​ស្នាក់​នៅ​ជាមួយ​ឈ្មោះ នុ​ត ម៉ៅ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា​(​ជន​រង​គ្រោះ ត្រូវជា​បងប្រុស​បង្កើត​) ជន​រង​គ្រោះជា​បង បាន​ប្រាប់​ឈ្មោះ នុ​ត វិបុល (​ជនសង្ស័យ​)​ឲ្យ​ចេញពីផ្ទះ​របស់​ខ្លួន​ទៅ បើ​ឃាត់​មិន​ស្តាប់ និយាយ​មិន​តាម​នោះ​។

នគរបាល​ស្រុក​គងពិសី​បាន​បន្ត​ថា គ្រាន់តែ​លឺ​សម្លេង​របស់​ជន​រង​គ្រោះជា​បង និយាយ​ដូច​នោះ ជនសង្ស័យ​ជា​ប្អូន កើត​ចិត្ត​ខឹង​ក៏​ស្ទុះ​ទៅ​ទាញ​ដង​ឧបករណ៍​សម្រាប់​ជូត​ផ្ទះ វាយ​ទៅ​លើ​ឈ្មោះ​នុ​ត ម៉ៅ ត្រូវជា​បង​បង្កើត​ចំ​ដើមដៃ​ខាងឆ្វេង​បណ្តាល​ឲ្យ​រង​របួសស្រាល និង​បាន​យក​ដុំ​ថ្ម​រគប់​កញ្ចក់​រថយន្ត និង​គប់​ទ្វា​កញ្ចក់​ផ្ទះ​បណ្តាល​ឲ្យ​បែក​ថែម​ទៀត​ផង​។

ដោយ​ទ្រាំ​និង​សកម្មភាព​ជន​ដៃដល់​ជា​ប្អូន មិន​បាន​បងប្រុស​ក៏​ដាច់​ចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ មាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន ជនសង្ស័យ ដៃដល់​ជា​ប្អូន​តែ​ម្តង​។នគរបាល​ស្រុក​គងពិសី​បាន​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្អូន នគរបាល​ធ្វើការ​ដកហូត​វត្ថុ​ដង​ឧបករណ៍​សម្រាប់​ជូត​ផ្ទះ​ចំនួន​០១​។

ចំ​ណែន​ជនសង្ស័យ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ