ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុងតឺន័រ​ក្រឡា.ប់​ផ្ងារ​​ជើង​ក្អួត​សុទ្ធតែ​ទំនិញ​ សង្ស័យគេចពន្ធ ព្រះមិនជួយ

3 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​កុង​តឹ​ន័​រ​១​គ្រឿង​ក្រឡាប់​ផ្ងា​ជើងទ្រ​មេឃ​ជះ​ចោល​ទំនិញ​ពេញ​ចិញ្ចើម​ផ្លូវ​មហាជន​ដាក់​ការ​សង្ស័យ​ថា​ជា​ទំនិញគេចពន្ធ​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ដឹក​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​។ ករណី​រថយន្ត​ក្រឡាប់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​១០​នាទី​យប់​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​០៩​មិថុនា​២០២៥​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ស្ថិត​ក្នុងភូមិ​គោក​កណ្តោល​ឃុំ​ក្រោលគោ​ស្រុក​ស្វាយ​ជ្រំ​។​ករណី​នេះ​ដែរ​មហាជន​បាន​លើក​ឡើង​ថា រថយន្ត​កុងតឺន័រ​ដឹក​ទំនិញ​លើស​ទម្ងន់ សង្ស័យ​ជា​ទំនិញគេចពន្ធ​ដឹក​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ចូល​មក​រដ្ឋបាល​ខេត្តស្វាយរៀង​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​។​ហើយ​ទំនិញ​ទាំងនោះ​គឺ មាន​សាប៊ូ ដាក់​ស្លាក​យីហោ ផលិត​នៅ​ប្រ​ទេ​ថៃ មាន​ប្រេងឆា និង​ទំនិញ​ជា​ច្រើន​មុខ ដឹក​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វា​រ​ព្រំដែន​នានា​ក្នុង​ខេត្តស្វាយរៀង…

ខេត្តស្វាយរៀង​៖​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​កុង​តឹ​ន័​រ​១​គ្រឿង​ក្រឡាប់​ផ្ងា​ជើងទ្រ​មេឃ​ជះ​ចោល​ទំនិញ​ពេញ​ចិញ្ចើម​ផ្លូវ​មហាជន​ដាក់​ការ​សង្ស័យ​ថា​ជា​ទំនិញគេចពន្ធ​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ដឹក​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​។

ករណី​រថយន្ត​ក្រឡាប់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​១០​នាទី​យប់​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​០៩​មិថុនា​២០២៥​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ស្ថិត​ក្នុងភូមិ​គោក​កណ្តោល​ឃុំ​ក្រោលគោ​ស្រុក​ស្វាយ​ជ្រំ​។​ករណី​នេះ​ដែរ​មហាជន​បាន​លើក​ឡើង​ថា រថយន្ត​កុងតឺន័រ​ដឹក​ទំនិញ​លើស​ទម្ងន់ សង្ស័យ​ជា​ទំនិញគេចពន្ធ​ដឹក​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ចូល​មក​រដ្ឋបាល​ខេត្តស្វាយរៀង​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​។​ហើយ​ទំនិញ​ទាំងនោះ​គឺ មាន​សាប៊ូ ដាក់​ស្លាក​យីហោ ផលិត​នៅ​ប្រ​ទេ​ថៃ មាន​ប្រេងឆា និង​ទំនិញ​ជា​ច្រើន​មុខ ដឹក​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វា​រ​ព្រំដែន​នានា​ក្នុង​ខេត្តស្វាយរៀង ។

ហើយ​មហាជន​បាន​លើក​ឡើង​ទៀត​ថា ទំនិញ​ទាំងនោះ​គ្មាន​លេខ​កូដ​និង​កាល​បរិ​ច្ឆេ​ទ​ត្រឹមត្រូវ​ទេ ស្លាក​យីហោ​បិត​នៅ​ក្នុង​ដប ផលិត​នៅ​ប្រទេស​ថៃ សង្ស័យ​ជា​ទំនិញគេចពន្ធ​ច្រើនតែដឹក​ធ្វើ​ចរាចរណ៍​នៅ​ពេល​យប់​។​ប្រភព​បន្ត​ទៀត​ថា សូម​មើល​រថយន្ត​១​គ្រឿង​នេះ​ដឹក​ទំនិញ​សំពីងសំពោង​ខ្ពស់​កប់​ពពក លើស​ទម្ងន់ បង្ក​ឲ្យ​យោល​ផ្អៀង​រកកល​ក្រឡាប់ ត្រូវ​ម្ចាស់​រថយន្ត​យក​កូន​ឈើ​មក​ទល់​។​ហើយ​រថយន្ត​នេះ​ដែរ​គឹ​ដឹក​ទំនិញ​ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​តាម​ច្រក​ទ្វា​ព្រំដែន​ទេវ​ភាគី​បុស​មន ឃុំ​បុស​មន​ស្រុក​រំដួល ឡើង​មក​តាម​ផ្លូវជាតិ​លេខ​១៣​ឆ្ពោះ​មក​ឡើង​ផ្លូវជាតិ​លេខ​១​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​ដែរ​។

មហាជន​បាន​អំពាវនាវ​សូម​ឲ្យ​សមត្ថកិច្ច​នគ​បាល​ចរាចរណ៍​ឈ​រ​ជើង​តាម​ដងផ្លូវ​មេត្តា​ពិនិត្យ​មើល​ផង បើ​បណ្តែតបណ្តោយ​ឲ្យ​ឈ្មួញ​ប្រើ​ប្រស់​រថយន្ត​ដឹក​ទំនិញ​លើស​ទម្ងន់​បែប​នេះ​គឺ​បណ្តាល​ឲ្យ​បាក់​ស្រុត​ខូច​ផ្លូវ​អស់ហើយ​និង​បង្ក​ហា​នី​ភ័យ​គ្រោះថ្នាក់​ចរាចរណ៍​ខ្លាំង​ណាស់​បើ​ផ្ទុកទំនិញ​សំពីងសំពោង​ខ្ពស់ យ៉ាងនេះ​អាច​នឹង​ក្រឡាប់​សង្កត់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​គ្រោះថ្នាក់​ជាយថាហេតុ​ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ