ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ក្រុម​​បើកឆាកប្រយុ.ទ្ធ​ ពេល​សមត្ថកិច្ច​ឃាត់​បាន ​ចោ.ទ​ដាក់គ្នា​ថា​ប៉ុនប៉ង​ប្ល.ន់​យក​ម៉ូតូ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្មេង​ទំនើង​ពីរ​ក្រុម​បាន​បើក​ឆាកប្រយុទ្ធ​គ្នា​ប្រដាប់​ដោយ​ដុំ​ថ្ម​បាន​វាយ​កម្ទេច​ម៉ូតូ​ព្រមទាំង​ធ្វើ​ឲ្យ​មាន​មនុស្ស​រង​របួស​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មនុស្ស​៤​នាក់ និង​ម៉ូតូ​៣​គ្រឿង​យក​ទៅ​ធ្វើការ​សួរនាំ ​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៩ ​ខែមិថុនា​ ឆ្នាំ​២០២៥ នៅចំនុច​ផ្លូវ​៣៧០​កែង​ផ្លូវ​៥១ សង្កាត់​បឹង​កេងកង​ទី​១…

រាជធានីភ្នំពេញ ៖ ក្មេង​ទំនើង​ពីរ​ក្រុម​បាន​បើក​ឆាកប្រយុទ្ធ​គ្នា​ប្រដាប់​ដោយ​ដុំ​ថ្ម​បាន​វាយ​កម្ទេច​ម៉ូតូ​ព្រមទាំង​ធ្វើ​ឲ្យ​មាន​មនុស្ស​រង​របួស​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មនុស្ស​៤​នាក់ និង​ម៉ូតូ​៣​គ្រឿង​យក​ទៅ​ធ្វើការ​សួរនាំ ​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៩ ​ខែមិថុនា​ ឆ្នាំ​២០២៥ នៅចំនុច​ផ្លូវ​៣៧០​កែង​ផ្លូវ​៥១ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

តាមប្រភព​ពី​ប្រជាពលរដ្ឋ​បានដឹង​ថា មុន​ពេល​កើតហេតុ​ មិនដឹង​ថា​ភាគី​ទាំង​សងខាង​មាន​ទំនាស់​នឹង​គ្នារឿងអ្វីនោះ​ទេ ដោយភាគីម្ខាង​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម និង​​ភាគីម្ខាង​ទៀត​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​និង​ម៉ូតូ​ស៊ុ​យ​សុ​គី​ឡែ​ត​មួយ​គ្រឿង ។

តាមប្រភពដដែលបានបន្តថា លុះពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុខាងលើ​ ស្រាប់តែ​ពួកគេ​ដេញ​វាយ​គ្នា​ប្រដាប់​ដោយ​ដុំ​ថ្ម​រៀងៗខ្លួន បាន​គប់​ និង​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​វាយ​បំផ្លិចបំផ្លាញ​ម៉ូតូ​ទាំង​សងខាង​ទៅ​វិញ​ទៅ​មក​ ​បណ្តាល​ឱ្យ​ភាគី​ទាំង​សងខាង​ត្រូវ​របួស​រៀង​ៗ​ខ្លួន ​ខ្លះ​រត់​ចោល​គ្នា ដោយ​បន្សល់​ភាគី​ទាំង​សង្ខាង​ចំនួន​៤​នាក់ រួម​ទាំង​ម៉ូតូ​៣​គ្រឿង រង​ការ​ខូចខាត ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន ​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន យក​ទៅ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល​បឹង​កេងកង​ទី​១ ធ្វើការ​សាកសួរ​ទៅ​តាម​ជំនាញ​ផង​ដែរ ។

ចំពោះ​ការ​សួរនាំ​ភាគី​ទាំង​សងខាង​បាន​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​មិន​មាន​អ្នក​ណា​ទទួលកំហុស​នោះ​ទេ ព្រមទាំង​អះអាង​ថា​ភាគី​ដែល​មាន​គ្នា​បី​នាក់​បាន​ព្រួត​វាយ​ទៅ​លើ​គ្នា​៦នាក់ បម្រុង​ប្លន់​យក​ម៉ូតូ​របស់​គាត់​ថែម​ទៀត ។

ដោយឡែក​ភាគី​ដែល​មាន​គ្នា​៦​នាក់​បាន​ចោទ​ភាគី​មាន​គ្នា​៣​នាក់​ថា​បាន​ព្រួត​វាយ​ពួក​គេ​ប៉ង​ប្លន់​យក​ម៉ូតូ​ពួក​គេ​ដូច​គ្នា​ដូច​គ្នា​ផង​ដែរ ។

ពាក់ព័ន្ធ​ករណី​នេះ​ផង​ដែរ ដោយសារ​តែ​​មាន​ការ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក សមត្ថកិច្ចកសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​ដើម្បី​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ