ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិកម្ពុជា ៖ ការ​សម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះគ្នា ដើម្បីបន្ថយភាពតានតឹងការប្រឈ.មមុខគ្នា

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ក្រសួងការពារជាតិ​កម្ពុជា បាន​បញ្ជាក់​ថា ការ​សម្រួល​កម្លាំង​ទ័ព​ចេញពី​តំបន់​ដែល​អាច​នឹង​ប៉ះ​គ្នា ដើម្បី​បន្ថយ​ភាព​តានតឹង​ការ​ប្រឈម​មុខ​គ្នា ។ ការ​លើក​ឡើង​របស់​ឯកឧត្តម ទៀ សីហា…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ក្រសួងការពារជាតិ​កម្ពុជា បាន​បញ្ជាក់​ថា ការ​សម្រួល​កម្លាំង​ទ័ព​ចេញពី​តំបន់​ដែល​អាច​នឹង​ប៉ះ​គ្នា ដើម្បី​បន្ថយ​ភាព​តានតឹង​ការ​ប្រឈម​មុខ​គ្នា ។ ការ​លើក​ឡើង​របស់​ឯកឧត្តម ទៀ សីហា ក្រោយ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ថា​កងទ័ព​កម្ពុជា ថៃ បាន​សម្រេច​កែសម្រួល​នៅ​តាម​ព្រំដែន ។

ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​សរសេរ​លើក​បណ្តាញ​សង្គម យប់​ថ្ងៃ​ទី​៨ មិថុនា ឆ្នាំ​២០២៥​ថា​៖«​ថ្ងៃនេះ យើង​រកបាន​ចំណុចកណ្តាល​មួយ ដែល​កងទ័ព​យើង​ទាំង​ពីរ​បាន​ឯកភាព​គ្នា ក្នុង​ការ​សម្រួល​កម្លាំង​ទ័ព​ចេញពី​តំបន់​ដែល​អាច​នឹង​ប៉ះ​គ្នា ដើម្បី​បន្ថយ​ភាព​តានតឹង ការ​ប្រឈម​មុខ​គ្នា និង​សម្រួល​ឲ្យ​មាន​ស្ថិរភាព​ឡើង​វិញ​នៅ​តាម​បន្ទាត់​ព្រំដែន​» ។

ប្រមុខ​ក្រសួងការពារជាតិ បាន​លើក​ឡើង​ថា កងទ័ព​កម្ពុជា គឺ​ឈរ​លើ​ដែន​អធិបតេយ្យភាព​ក្នុង​កិច្ចការ​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន ការ​ចល័ត​កម្លាំង​នៅ​តាម​បណ្តា​ព្រំដែន គឺ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​តែ​ប៉ុណ្ណោះ កម្ពុជា​មិន​មាន​មហិច្ឆតា​ឈ្លានពាន​ប្រទេស​ណាមួយ​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ