ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រកទ្វារអន្តរជាតិចំនួន២ បើករយៈពេល៨ម៉ោង និងច្រកតំបន់ព្រំដែនបើករយៈពេល៤ម៉ោង

1 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ច្រក​ទ្វារ​អន្តរជាតិ​ចំនួន​២ បើក​រយៈពេល​៨​ម៉ោង​និង​ច្រក​តំបន់​ព្រំដែន បើក​រយៈពេល​៤​ម៉ោង បើក​ដំណើរការ នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៥ ខេត្តបន្ទាយមានជ័យ…

បន្ទាយ​មាន​ជ័យ ៖ ច្រក​ទ្វារ​អន្តរជាតិ​ចំនួន​២ បើក​រយៈពេល​៨​ម៉ោង​និង​ច្រក​តំបន់​ព្រំដែន បើក​រយៈពេល​៤​ម៉ោង បើក​ដំណើរការ នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៥ ខេត្តបន្ទាយមានជ័យ ។

លោក លៀម សុ​ដា អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ៖​ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ មាន​ច្រក​ទ្វារ​ព្រំដែន ចំនួន​៤​កន្លែង​ក្នុង​នោះ​ច្រក​ទ្វារ​អន្តរជាតិ​២ មាន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់ និង​ច្រក​ទ្វារ​តំបន់​ព្រំដែន​២​កន្លែង ។

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​ភាគី​ថៃ​បាន​បិត​ច្រក​ទ្វារ​ព្រំដែន​(​ឯកតោភាគី​) កាលពី​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៥ ដោយឡែក​ច្រក​ទ្វារ​តំបន់​ព្រំដែន​បឹង​ត្រកួន ត្រូវ​បាន​ភាគី​ថៃ​បិត​នៅ​ម៉ោង​១.១០​នាទី និង​ច្រក​ទ្វារ​តំបន់​ព្រំដែន​ម៉ា​ឡៃ ភាគី​ថៃ​បិត​នៅ​ម៉ោង​៣.៣០​នាទី និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​ភាគី​ថៃ​បិត​ម៉ោង​៤​ល្ងាច ។

លោក លៀម សុ​ដា បាន​បញ្ជាក់​ថា ៖ ក្រោយ​ភាគី​ថៃ​បាន​បិត​ច្រក​ទ្វារ​ព្រំដែន ចំនួន​៤​កន្លែង​ដោយ (​ឯកតោភាគី​) មិន​បាន​ជូនដំណឹង​ជា​ផ្លូវការ​ដល់​អាជ្ញាធរ និង​មន្ត្រី​ច្រក​ទ្វារ​អោយ​បានដឹង​មុន ទើប​ថ្នាក់ដឹកនាំ​កម្ពុជា​បាន​សម្រេច​បើក​អោយ​ចេញ​.​ចូល ចាប់​ម៉ោង​៩​ព្រឹក​បិត​ម៉ោង​៤​ល្ងាច ភាគី​ថៃ​បើក​ចេញ​.​ចូល​ម៉ោង​៨​ព្រឹក បិត​ម៉ោង​៤​ល្ងាច និង​ច្រក​ទ្វារ​តំបន់​ព្រំដែន​បើក​ចេញ​.​ចូល​ម៉ោង​៩​ព្រឹក បិត​ម៉ោង​១២​ថ្ងៃត្រង់ និង​ភាគី​ថៃ​បើក​ចេញ​.​ចូល​ម៉ោង​៨​ព្រឹក​បិត​ម៉ោង​១២​ថ្ងៃត្រង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ