ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនបុរសម្នាក់ក្លែង​ឯកសាររដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ អំពាវនាវ​អាជីវករ​​បរិច្ចាគ​ថវិកា​យក​ទៅ​ជួយ​ដល់ទាហាន​ការពារ​ព្រំដែន​

5 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​បុរសម្នាក់ត្រូវឃាត់ខ្លួន ក្រោយពីបានក្លែងឯកសារ ដោយ​យកឈ្មោះ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ រួម​ជាមួយ​លិខិត​១​ច្បាប់​ដែល​មាន​ខ្លឹមសារ​ថា «​ក្នុង​នាម​ខ្ញុំ​ជា​រដ្ឋបាល​សាលាខេត្ត​សូម​អំពាវនាវ​ដល់​អាជីវកម្ម​ទាំងអស់​ក្នុង​ខេត្ត​ឱ្យ​ចូលរួម​បរិច្ចាគ​ថវិកា​បន្តិចបន្តួច ដើម្បី​ឧបត្ថម្ភ​ជួយ​ទៅ​ដល់​​ទាហាន​ការពារ​ព្រំដែន​ ។ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ…

ខេត្តព្រះសីហនុ ៖ ​បុរសម្នាក់ត្រូវឃាត់ខ្លួន ក្រោយពីបានក្លែងឯកសារ ដោយ​យកឈ្មោះ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ រួម​ជាមួយ​លិខិត​១​ច្បាប់​ដែល​មាន​ខ្លឹមសារ​ថា «​ក្នុង​នាម​ខ្ញុំ​ជា​រដ្ឋបាល​សាលាខេត្ត​សូម​អំពាវនាវ​ដល់​អាជីវកម្ម​ទាំងអស់​ក្នុង​ខេត្ត​ឱ្យ​ចូលរួម​បរិច្ចាគ​ថវិកា​បន្តិចបន្តួច ដើម្បី​ឧបត្ថម្ភ​ជួយ​ទៅ​ដល់​​ទាហាន​ការពារ​ព្រំដែន​ ។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន មេ​ត្តាជ្រាប​ថា កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ទទួល​ព័ត៌មាន​ពី​អាជីវក​រថា​មាន​បុគ្គល​១​រូប បាន​យកឈ្មោះ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ រួម​ជាមួយ​លិខិត​១​ច្បាប់​ដែល​មាន​ខ្លឹមសារ​ថា «​ក្នុង​នាម​ខ្ញុំ​ជា​រដ្ឋបាល​សាលាខេត្ត​សូម​អំពាវនាវ​ដល់​អាជីវកម្ម​ទាំងអស់​ក្នុង​ខេត្ត​ឱ្យ​ចូលរួម​បរិច្ចាគ​ថវិកា​បន្តិចបន្តួច ដើម្បី​ឧបត្ថម្ភ​ជួយ​ទៅ​ដល់​បង​ៗ​ជា​ទាហាន​ការពារ​ព្រំដែន ដើម្បី​លើកទឹកចិត្ត​នឹង​ជំនួយស្មារតី​ឱ្យ​ពួក​គាត់​តស៊ូ​ដើម្បី​ជាតិ​មាតុភូមិ » ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ប្រគល់​ភារកិច្ច​ជូន បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ចុះ​តាមដាន ស្រាវជ្រាវ​ស្វែងរក​ឃើញ និង​ឃាត់ខ្លួន​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ខាងលើ​។

ក្រោយ​ពី​បាន​ធ្វើការ​សាកសួរ​បុគ្គល​រូប​នេះ បាន​បញ្ជាក់​ថា​គាត់​ឈ្មោះ ជា ឡង​ឌី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ និង​បាន​សារភាព​ថា​រូប​គាត់​ពិតជា​បាន​ប្រព្រឹត្ត និង​រៀបចំ​ក្លែង​ឯកសារ​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ប្រាកដ​មែន ដើម្បី​ដើរ​ប្រមូល​លុយ​ពី​អាជីវករ​នៅ​ក្នុង​ក្រុងព្រះសីហនុ ដោយ​ភូត​កុហក​ថា សាលាខេត្ត​ព្រះ​សីហ​នុ​អំពាវនាវ​ឱ្យ​អាជីវករ​ជួយ​ឧបត្ថម្ភ​ថវិកា​យក​ទៅ​ជួយ​ដល់​ទាហាន​ការពារ​ព្រំដែន​។

បច្ចុប្បន្ន​បុគ្គល​ឈ្មោះ ជា ឡង​ឌី ត្រូវ​បាន​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ និង សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ