ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់​ទ្វារចូលផ្ទះគេ ​ត្រូវម្ចាស់មកទាន់និងដេញ​តាម​ ស្រាប់តែជនសង្ស័យទាញ​កាំបិ.ត​កា.ប់​

56 វិនាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច ខណៈ​ដែល​ចូលទៅ​ធ្វើសកម្មភាពគាស់​ទ្វារផ្ទះ​បំរុង​លួច​ទ្រព្យសម្បត្តិ​គេ ត្រូវម្ចាស់ផ្ទះមកទាន់ និង​ដេញ​តាម ក៏ត្រូវជនសង្ស័យ​ទាញ​កាំបិត​កាប់​រង​របួស​ដៃ​ម្ខាង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ចោរ​គាស់​ទ្វារផ្ទះ​ប្រុង​លួច​ទ្រព្យសម្បត្តិ បាន​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៧…

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច ខណៈ​ដែល​ចូលទៅ​ធ្វើសកម្មភាពគាស់​ទ្វារផ្ទះ​បំរុង​លួច​ទ្រព្យសម្បត្តិ​គេ ត្រូវម្ចាស់ផ្ទះមកទាន់ និង​ដេញ​តាម ក៏ត្រូវជនសង្ស័យ​ទាញ​កាំបិត​កាប់​រង​របួស​ដៃ​ម្ខាង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ចោរ​គាស់​ទ្វារផ្ទះ​ប្រុង​លួច​ទ្រព្យសម្បត្តិ បាន​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុងភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ភ្នំស្រួច បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដៃដល់​ដែល​នគរបាល​ឃាត់ខ្លួន​ឈ្មោះ គា ឡុ​ង​ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​  មាន​ទីលំនៅ​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់​សិលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ​។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ អុ​ី​ម សុភា ភេទ​ប្រុស អាយុ ៤២​ឆ្នាំ រស់នៅ​ភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច រង​របួស​កំភួនដៃ​ឆ្វេង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ នៅ​វេលា​ម៉ោង​១១​និង​៣០​យប់​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៥ ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​មុខ​ចូល​ដល់​ក្នុងផ្ទះ​របស់​​ជនរងគ្រោះ ហើយ​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ក៏​បាន​សួរ​ថា​ឯង​មករ​កអី ស្រាប់តែ​ជនសង្ស័យ​ខាងលើ​បាន​រត់គេច ហើយ​​ជនរងគ្រោះជាម្ចាស់ផ្ទះក៏​បាន​រត់​តាម​រហូត​មក​ទាន់​នៅ​មុខ​ផ្លូវ​ចូល​ផ្សារ​ពេជ្រនិល ស្រាប់តែ​ជនសង្ស័យ​បាន​ទាញ​កាំបិត​កាប់​ទៅលើជនរងគ្រោះ​​ត្រូវ​ដៃ​ខាងឆ្វេង​រង​របួស ហើយ​ជនសង្ស័យ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ជូន​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី ។

នគរបាល​បាន​បញ្ជាក់​ថា ​៖ ពេលត្រូវឃាត់ខ្លួនបាន ស្ថានភាព​របស់​ជនសង្ស័យ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​វាយ​បណ្តាល​ឱ្យ​មាន​រង​របួស​បែកក្បាល​ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​សួរនាំ និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ