ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​អត់​ស្ត្រី​ៗ ញ៉ាំ​យ៉ា​អួ​ពិតជា​ជួយ​សម្រក​ទម្ងន់​បាន​មែន​អត់?

13 ម៉ោង មុន

យ៉ា​អួ​ភាគច្រើន​ឃើញ​គេ​ប្រើ​ក្នុង​របប​អាហារ​របស់​អ្នក​សម្រក​ទម្ងន់​។ តើ​ញ៉ាំ​យ៉ា​អួ​ពិតជា​ជួយ​សម្រក​ទម្ងន់​បាន​មែន​អត់ ឬ​យ៉ាងណា? ឥឡូវ​ថ្ងៃនេះ​មក​ស្រាយ​ច​ម្ង​ល់​ទាំងអស់​។ តើ​យ៉ា​អួ​ធ្វើ​ឡើង​ពី​អី?បាក់តេរី​ដែល​ប្រើ​សម្រាប់​ធ្វើ​យ៉ា​អួ​គឺជា​ពពួក Streptococcus thermophiles​។ ជាតិ Lactobacilus bulgaricus…

យ៉ា​អួ​ភាគច្រើន​ឃើញ​គេ​ប្រើ​ក្នុង​របប​អាហារ​របស់​អ្នក​សម្រក​ទម្ងន់​។ តើ​ញ៉ាំ​យ៉ា​អួ​ពិតជា​ជួយ​សម្រក​ទម្ងន់​បាន​មែន​អត់ ឬ​យ៉ាងណា? ឥឡូវ​ថ្ងៃនេះ​មក​ស្រាយ​ច​ម្ង​ល់​ទាំងអស់​។

តើ​យ៉ា​អួ​ធ្វើ​ឡើង​ពី​អី?
បាក់តេរី​ដែល​ប្រើ​សម្រាប់​ធ្វើ​យ៉ា​អួ​គឺជា​ពពួក Streptococcus thermophiles​។ ជាតិ Lactobacilus bulgaricus បាន​បន្ថែម​ចូល​ក្នុង​ទឹកដោះគោ​ស្រស់​និង​យក​ទៅ​ដាំ​លើ​ភ្លើង​។ បាក់តេរី​ក្លាយទៅជា​ស្ករ (Lactose) ក្នុង​ទឹកដោះគោ​ដើម្បី​ប​ម្លែ​ង​ទៅ​ជា​អាស៊ីត Lactic​។ អាស៊ីត Lactic​ធ្វើ​ឲ្យ​ទឹកដោះគោ​ប្រែជា​ខាប់ ហើយ​មាន​រសជាតិ​ជូរ​ដូច​យ៉ា​អួ ដែល​យើង​តែងតែ​ញ៉ាំ ហើយ​បាក់តេរី​ផ្សេង​ៗ​ទៀត​ក្នុង​យ៉ា​អួ​បាន​ជួយ​ដល់​សុខភាព​។

សារធាតុចិញ្ចឹម​ក្នុង​យ៉ា​អួ
ទោះបីជា​យ៉ា​អួ​ធ្វើ​ឡើង​ពី​បាក់តេរី​មែន តែ​វា​ល្អ​ចំពោះ​សុខភាព​។ ដោយសារ​វា​សម្បូរ​កាល់ស្យូម ប្រូតេអ៊ីន និង probitotics ដែល​ល្អ​ចំពោះ​រាង​កាយ​។

តើ​យ៉ា​អួ​ពិតជា​ជួយ​សម្រក​ទម្ងន់​បាន​ទេ?
ជាដំបូង​គ្រាន់តែ​ចង់​ប្រាប់​ថា យ៉ា​អួ​មិន​ធ្វើ​ឲ្យ​គីឡូ​យើង​ស្រក​បាន​ទេ តែបើ​ញ៉ាំ​វា​ឲ្យ​បាន​ទៀងទាត់ វា​អាច​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​វិញ​បាន​។ យើង​តាម​ការ​សិក្សា​របស់ បណ្ណាល័យ​ជាតិ​ផ្នែក​វេជ្ជសាស្ត្រ ដែល​បាន​ធ្វើការ​ស្ទង់​មតិ​លើ​យុវវ័យ 8,516 ដែល​បាន​ញ៉ាំ​យ៉ា​អួ​ច្រើន​ជាង ៧ ស​ប្តា​ហ៍​ក្នុង​មួ​យស​ប្តា​ហ៍​។ រាង​កាយ​របស់​ពួក​គេ​ឡើង​ទម្ងន់​។ ខុស​ពី​អ្នក​ដែល​ញ៉ាំ​យ៉ា​អួ​ត្រឹមតែ ១ កែវ​ក្នុង​ស​ប្តា​ហ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ