ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញរបស់កម្ពុជា ២៨មុខបានអនុគ្រោះពន្ធសូន្យភាគរយពីប្រទេសវៀតណាម

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទំនិញ​របស់​កម្ពុជា​ចំនួន​២៨​មុខ បាន​អនុគ្រោះ​ពន្ធ​សូន្យ​ភាព​រយ ពី​ប្រទេស​វៀតណាម ដោយ​ចាប់​អនុវត្ត​នៅ​ក្នុង​ឆ្នាំ​២០២៥-២០២៦ ។ នេះ​បើ​តាម​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម…

រាជធានី​ភ្នំពេញ ៖ ទំនិញ​របស់​កម្ពុជា​ចំនួន​២៨​មុខ បាន​អនុគ្រោះ​ពន្ធ​សូន្យ​ភាព​រយ ពី​ប្រទេស​វៀតណាម ដោយ​ចាប់​អនុវត្ត​នៅ​ក្នុង​ឆ្នាំ​២០២៥-២០២៦ ។ នេះ​បើ​តាម​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ថា ក្រោម​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៥ ក្នុង​នោះ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​សូន្យ​ភាគរយ (០%) នូវ​មុខទំនិញ​ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​កម្ពុជា ចំនួន​២៨ បន្ទាត់​ពន្ធគយ​ពី​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​សម្រាប់​អនុវត្ត​ឆ្នាំ​២០២៥-២០២៦ ។

ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ផលិតករ និង​អ្នក​នាំ​ចេញ​អាច​ធ្វើការ​ស្នើ​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើម​កំណើត​ទំនិញ​ទម្រង់ អេស (CO Form S) ចំពោះ​មុខទំនិញ​ដូច​មាន​ក្នុង​ឧ​ប​សម្ព័ន្ធ​១ ដើម្បី​នាំ​ចេញ​ទៅ​កាន់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្រោម​អត្រា​អនុគ្រោះ​ពន្ធ​សូន្យ​ភាគរយ (0%)​។

ដោយឡែក សម្រាប់​បរិមាណ​មុខទំនិញ​អង្ករ និង​សន្លឹក​ថ្នាំជក់ សម្រាប់​អនុវត្ត​ឆ្នាំ​២០២៥ សូម​ផលិតករ និង​អ្នក​នាំ​ចេញ​មក​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រសួងពាណិជ្ជកម្ម (​នាយកដ្ឋាន​នាំ​ចេញ​នាំ​ចូល​នៃ​អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម​) រៀង​រាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​រហូត​ដល់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ