រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រតេជោ ត្រូវបានពង្រាយគ្រប់មនុស្សជាមេដឹកនាំ និងមិនប្រាកដថា អ្នកដែលជេរ ហ៊ុន សែន ខ្លាំងប្រឆាំងនោះទេ ជួនកាលគ្រាន់ ដើម្បីចុះចូលតែប៉ុណ្ណោះ ។
ថ្លែងក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឯកឧត្តម ឡុង ប៊ុន្នី អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប៉ុន្តែមិនមែនថា ឯកឧត្តម ឡុង ប៊ុន្នី មកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា នោះទេ។ មកពីអតីតគណបក្សស ង្គ្រោះជាតិ កាលពីពេលនោះ គណបក្សសង្គ្រោះជាតិ មកយកមនុស្សគណបក្សប្រជាជនកម្ពុជា ទៅឈរឈ្មោះ អ៊ីចឹងបានថា ខាងនេះ ក៏ត្រូវការដែរ ដូច្នេះបើ យើងមិនដាក់ឯកឧត្តម ឡុង ប៊ុន្នី ហើយដាក់អ្នកផ្សេងនោះ វាគង់តែជាប់អ្នកផ្សេង ។
សម្តេចតេជោ បានបន្តថា បើគេទៅហើយ ទៅឈរឈ្មោះនឹងគេទៅ ឥឡូវជាប់ជាអ្នកតំណាងរាស្ត្របាត់ ។ ករណីដូចគ្នាដែរ កាលពីគណបក្សភ្លើងទៀន ចូលរួមបោះឆ្នោតភ្លើងទៀន បានយកបេក្ខជនពីគណបក្សប្រជាជន ទៅឈរឈ្មោះ ខាងនេះ ក៏ចេះសម្រួលឲ្យទៅ ដល់ពេលបោះឆ្នោតព្រឹទ្ធសភា បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់បានបាត់សន្លឹកឆ្នោតរាប់រយសំឡេង។ ចំណុចនេះជាសិទ្ធិរបស់គេ ហើយខ្លួនឯង ជាអ្នកជ្រើសរើស ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើថា សម្តេចដឹងថា ពេលនេះ គណបក្សឆន្ទៈខ្មែរ កំពុងតែរៀបចំរចនាសម្ព័ន្ធ ហើយខ្វះមនុស្ស ហើយគណបក្សកម្លាំងជាតិ ក៏កំពុងរៀបចំរចនាសម្ព័ន្ធ ហើយកំពុងខ្វះមនុស្ស តិចទៀត មកកៀរគរ យកពីគណបក្សប្រជាជន ហើយគណបក្សប្រជាជនកម្ពុជា ឲ្យទៅ ។
ពាក់ព័ន្ធនឹងការបញ្ជូនបេក្ខជន ទៅចូលរួម ដើម្បីឈរឈ្មោះនៅគណបក្សនយោបាយផ្សេង សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងថា «ណែ! សូមឲ្យស្គាល់វិធីសាស្ត្រតេជោ អានេះ និយាយឲ្យលម្អិត !ហើយកូរ៉ុមងារតេជោ ប្រទានដោយព្រះមហាក្សត្រ ហើយក្នុងប្រវត្តិសាស្ត្រ របស់កម្ពុជាមានតេជោ ប៉ុន្មានទៅ ? នេះសូមជម្រាបឲ្យច្បាស់ណា» ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា សម្តេចធ្លាប់ប្រាប់ទៅកាន់ថ្នាក់ដឹកនាំគណបក្សប្រឆាំង កន្លងមកថា មិនមែនបងប្អូនលក់ក្បាល ឬលក់កន្ទុយនោះទេ គឺមកពីអស់លោកមកជ្រើសរើសសមាជិកពីគណបក្សប្រជាជនកម្ពុជា អ៊ីចឹងមានតែរុញទូក បណ្តោយទឹក តែម្តងទៅ ។
សម្តេចបានលើកឡើងថា ការបញ្ជូនបេក្ខជនពីគណបក្សប្រជាជនកម្ពុជា ឲ្យឈរឈ្មោះ នៅក្នុងគណបក្សនយោបាយផ្សេង គឺមានភាពងាយស្រួល ព្រោះថា បើដាក់អ្នកផ្សេង នៅពេលជាប់ឆ្នោត គឺមានការពិបាក ។
សម្តេចតេជោ ក៏បានប្រដៅដល់អ្នកដែលចង់បង្កើត និងអ្នកបង្កើតគណបក្សនយោបាយ នៅក្នុងកិច្ចប្រជុំ សមាជរដ្ឋសភា និងព្រឹទ្ធសភា យ៉ាងដូច្នេះថា៖ «ថ្ងៃក្រោយ សូមឲ្យចេះរៀបចំគណបក្សនយោបាយ ពេលនេះ គ្រាន់តែបង្រៀន ហើយកុំលេងជាមួយយុទ្ធសាស្ត្រតេជោឲ្យសោះ ហើយយុទ្ធសាស្ត្រតេជោ ត្រូវបានពង្រាយ គ្រប់មនុស្សក្នុងតួអង្គ នៅមេដឹកនាំគណបក្សប្រជាជនកម្ពុជា រួចហើយ នេះគ្រាន់តែជម្រាបជូន បើគ្រាន់តែចេះសើរៗទេ កុំលេង» ។
ជាមួយគ្នានោះដែរ សម្តេចតេជោ បានអះអាងថា សូមកុំយល់ច្រឡំថា អ្នកដែលជេរ ហ៊ុន សែន ខ្លាំង មិនប្រាកដថា មិនមែនអ្នកប្រឆាំង ហ៊ុន សែន ទេ គឺជួនកាលជេរ ហ៊ុន សែន ដើម្បីចុះចូលប៉ុណ្ណោះ សូមប្រាប់ឲ្យហើយ» ៕
ចែករំលែកព័តមាននេះ