ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សំណុំរឿង​ចិន​បើកឡានបុ.ក​ចិន រួច​បា.ញ់​រះ​ស្លា.ប់​មន្ត្រី​នគរបាល​ម្នាក់ ធ្លាយ​រឿង​ចាប់ជម្រិ.ត​ទារប្រាក់​៣០លាន​ដុល្លារ ត្រូវបាន​តុលាការ​លើកយក មក​បើក​សវនាការ​ផ្តន្ទាទោស​ជនជាប់ចោទ​

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ បានលើកយកសំណុំរឿងជនជាតិចិនមួយក្រុម ដែលបើករថយន្តបំបុករថយន្តជនជាតិចិនដូចគ្នា រួចបានផ្ទុះអាវុធបណ្តាលឲ្យមន្ត្រីនគរបាលម្នាក់ស្លាប់ និងចិនម្នាក់រងរបួស…

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ បានលើកយកសំណុំរឿងជនជាតិចិនមួយក្រុម ដែលបើករថយន្តបំបុករថយន្តជនជាតិចិនដូចគ្នា រួចបានផ្ទុះអាវុធបណ្តាលឲ្យមន្ត្រីនគរបាលម្នាក់ស្លាប់ និងចិនម្នាក់រងរបួស ហើយរឿងនេះក៏ធ្លាយជារឿងឧក្រិដ្ឋជនចាប់ជម្រិតទារប្រាក់ប្រមាណ៣០ លានដុល្លារអាមេរិក មកបើកសវនាការដើម្បីផ្តន្ទាទោសលើជនជាប់ចោទ ប៉ុន្តែសវនាការនោះត្រូវបានលើកពេលទៅថ្ងៃក្រោយដោយមិនកំណត់ យោងតាមសំណូមពររបស់លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងជាតំណាងអយ្យការ ស្នើសុំទៅប្រធានក្រុមប្រឹក្សា ឲ្យកោះហៅភាគីពាក់ពន្ធដូចជាដើមបណ្តឹងរដ្ឋប្បវេណី ភាគីសហព័ទ្ធមានប្រពន្ធកូនជនរងគ្រោះ និងមន្ត្រីនគរ បាលយុត្តិធម៌ ដែលបានបង្ក្រាបចំពោះករណីនេះ ដើម្បីបំភ្លឺបន្ថែមលើសំណុំរឿង.ឃាតកម្មគិតទុកជាមុន ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ។

សវនាការបានធ្វើឡើងជាសាធារណៈដែលមានលោក ស សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក តុប ឈុនសុង និងលោក ហុក ពៅ ចៅក្រមប្រឹក្សា ។ ចំពោះមុខជនជាប់ចោទ៣ នាក់ ៖
១.ឈ្មោះ ZHAO WENXING ភេទប្រុស អាយុ៤០ ឆ្នាំ ២.ឈ្មោះ SHI WEIHUA ភេទប្រុស អាយុ៣៨ ឆ្នាំ
៣.ឈ្មោះ MA LUNAN ភេទប្រុស អាយុ៤២ ឆ្នាំ ដែលជនជាប់ចោទសុទ្ធតែមានមេធាវីការពារក្តីតាមផ្លូវច្បាប់គ្រប់គ្រាន់រៀងខ្លួន ។

សូមរម្លឹកថា ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចចេញដី កាឃុំខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៣ នាក់ ដាក់ពន្ធនា គារជាបណ្តោះអាសន្ន ពាក់ពន្ធករណីបើករថយន្តបំបុករួចបាញ់រះ បណ្តាលឲ្យស្លាប់មន្ត្រីនគរបាលពាក់សក្តិ៤ន្លះម្នាក់ឈ្មោះ គង់ វុទ្ធី អាយុ៣៦ ឆ្នាំ មានតួនាទីជានាយរងការិយាល័យប្រតិបត្តិការស ង្គ្រោះ បម្រើការងារនៅអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគ របាលជាតិ និងជនជាតិចិនម្នាក់រងរបួស ក្រោមការចោទប្រកាន់ពីបទ.ឃាតកម្មគិតទុកជាមុន បទ.ចាប់ឃុំ ឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស និងបទ.កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ។

សូមជម្រាបថា កាលពីថ្ងៃទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ មាន​ករណី​រថយន្ត​បើកបំបុក​គ្នា ហេីយ​បាញ់​រះទៅលេី​រថយន្ដ​ Mercedes Sclass ១គ្រឿងនៅ​ក្នុងទឹកដីខណ្ឌ​ដង្កោ​ រាជធានីភ្នំពេញ បណ្ដាល​ឲ្យ​មន្ត្រីនគរបាល​ម្នាក់​ស្លាប់​ និងជនជាតិ​ចិន​ម្នាក់​រងរបួស​ ហើយជនជាតិ​ចិន​ម្នាក់​ទៀត​ត្រូវ​បានក្រុម​ឧក្រិដ្ឋជនចាប់​បញ្ចូលក្នុងរថយន្តរបស់ពួកគេ ជិះគេចខ្លួនបាត់ស្រមោលភ្លាមទៅ ។

ក្រោយកើតហេតុកម្លាំងសមត្តកិច្ចនគរបាលរាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃ ។ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ ស្រុកឆែប បានស្រាវ ជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាពាក់ពន្ធករណីឃាតកម្មនោះចំនួន២ នាក់ ដែលម្នាក់មានឈ្មោះ ZHAO WENXING ភេទប្រុស អាយុ៤០ ឆ្នាំ និងម្នាក់ឈ្មោះ SHI WEIHUA ភេទប្រុស អាយុ៣៨ ឆ្នាំ ស្ថិតនៅចំណុចអូរឈើទាល ក្នុងភូមិសាស្រ្ដភូមិកំពង់ស្រឡៅ ឃុំកំពង់ ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ។ ជាមួយនោះសមត្តកិច្ចក៏បានធ្វើការដកហូតវត្ថុតាងរថយន្ត១ គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស និងសម្ភារៈពាក់ពន្ធបទល្មើសមួយចំនួនទៀត ។

ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងសហការ ប្រគល់ឲ្យទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី បន្ទាប់មកទើបឈានដល់ការឃាត់ខ្លួនបក្ខពួកម្នាក់ទៀត និងអាវុធរហូតដល់ទៅ៥ ដើម ដែលជនសង្ស័យលាក់ទុកនៅរាជធានីភ្នំពេញ រួចសមត្តកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៣ នាក់និងវត្ថុតាងទៅតុលាការ ហើយជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរ ម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

ក្រោយពីតុលាការសម្រេចឃុំខ្លួនជនសង្ស័យទាំង៣ នាក់ ទើបមានប្រភពព័ត៌មានពីសមត្តកិច្ចបង្ហើបឲ្យដឹងថា ជាករណីចាប់ជម្រិតទារប្រាក់ប្រមាណ៣០ លានដុល្លារអាមេរិក ដែលជនរង គ្រោះជាជនជាតិចិនដូចគ្នា ។

សមត្តកិច្ចបង្ហើយទៀតថា ជនរងគ្រោះជាជនជាតិចិន ដែលជាអ្នកមានស្តុកស្តម្ភម្នាក់ បានមកប្រកបមុខរបរធ្វើពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានឧក្រិដ្ឋជនមួយក្រុមជាជន​ជាតិចិនដូចគ្នា ព្យាយាមតាមចាប់ខ្លួន ដើម្បីយកទៅបង្ខាំងទុកជម្រិតទារ ប្រាក់ ។ ទើបនៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ខណៈពេលជនរងគ្រោះកំពុងធ្វើធ្វើដំណើរតាមតាមរថយន្តលើដងផ្លូវ ដល់ចំណុចទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ត្រូវបានឧក្រិដ្ឋជនមួយក្រុមនោះបើករថយន្តបំបុក និងបាញ់រះទៅលើរថយន្តជនរងគ្រោះ បណ្តាលឲ្យស្លាប់មន្ត្រីនគរបាលម្នាក់ និងជនជាតិចិនម្នាក់រងរបួសដែលជិះក្នុងរថយន្តជាមួយជនរងគ្រោះ ។ ភ្លាមៗ នោះក្រុមឧក្រិដ្ឋ ជនក៏បានចាប់ជនរងគ្រោះ រុញបញ្ចូនក្នុងរថយន្តរបស់បក្ខពួកគេមួយគ្រឿងទៀត រំដោះចេញពីកន្លែងកើតហេតុ ។ រថយន្តនោះបានបើកគេចសមត្តកិច្ចចេញពីភ្នំពេញ ទៅកាន់ខេត្តព្រះវិហារ ដោយនាំយកជនរងគ្រោះឆ្លងដែន តាមច្រករបៀងទៅកាន់ប្រទេសឡាវ ដែលមានបក្ខពួកមួយក្រុមនៅរង់ចាំទទួលនិងជូនដំណើរ ។

ពេលនាំជនរងគ្រោះឆ្លងផុតពីព្រំដែនកម្ពុជាទៅឡាវ ជន សង្ស័យ២នាក់បានបើករថយន្តត្រឡប់ក្រោយវិញក្នុងគោល បំណងមកភ្នំពេញ ប៉ុន្តែពេលនោះត្រូវបានកម្លាំងសមត្តកិច្ចនគរបាលស្រុកឆែប និងស្រុកត្បែងមានជ័យ សហការជាមួយកម្លាំងជំនាញខេត្តព្រះវិហារ កំពុងដេញតាមប្រមាញ់ពីក្រោម ជនសង្ស័យដឹងខ្លួន ក៏បើករថយន្តគេចចេញពីសមត្តកិច្ច បណ្តា លឲ្យបុកដើមឈើក្រឡាប់នៅក្នុងព្រៃ ទើបចាប់ខ្លួនទាំង២ នាក់ ដូចដែលមានឈ្មោះខាងលើនេះ ។

ប្រភព័ត៌មានបង្ហើបឲ្យដឹងទៀតថា ជនរងគ្រោះត្រូវបានក្រុមឧក្រិ ដ្ឋជនចាប់យកទៅឃុំឃាំង ទុកនៅកន្លែងសម្ងាត់មួយក្នុងប្រទេសឡាវ ហើយបានទូរស័ព្ទជំរិតទារប្រាក់ពីក្រុមគ្រួសារ ដោយដាក់តម្លៃដំបូងប្រមាណ៣០ លានដុល្លារអាមេរិក ។ ស្ថិតនៅក្នុងដៃ ចំណាប់ខ្មាំង ក្រុមក្រិដ្ឋជនជម្រិតទារប្រាក់ពីជនរងគ្រោះជាបន្ត បន្ទាប់សរុបបានប្រមាណជាង៣ លានដុល្លារអាមេរិក រួចក៏ដោះ លែងឲ្យមានសេរីភាពវិញ ។

ក្រោយពេលដោះលែងជនរងគ្រោះ បានទៅរាយការណ៍​ជូនសមត្តកិច្ចអាជ្ញាធរ​ឡាវឲ្យដឹងនូវរឿងរ៉ាវទាំងអស់ ដែលខ្លួនរងគ្រោះដោយអំពើចាប់បង្ខាំងជម្រិតទារប្រាក់ ពីសំណាក់​ជនឧក្រិដ្ឋមួយក្រុម ដូច្នោះហើយបានជាសមត្តកិច្ចប្រទេសឡាវ សហការ និងប្រគល់ជនរងគ្រោះឲ្យមកសមត្តកិច្ចកម្ពុជា ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ