ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនកុំប្រហែស ! ខណៈ៥ថ្ងៃរកឃើញអ្នកឆ្លងកូវីដ១៩ ដល់៣៥នាក់បន្ថែមទៀតក្នុងសហគមន៍

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នា​មុន​នេះ​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ចំនួន​៩​នាក់​បន្ថែម​ទៀត សុទ្ធតែ​ឆ្លង​ក្នុង​សហគមន៍​ទាំងអស់ ។ ដូច្នេះ​បើ​គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែឧសភា ដល់​ថ្ងៃ​ទី​០៤ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នា​មុន​នេះ​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ចំនួន​៩​នាក់​បន្ថែម​ទៀត សុទ្ធតែ​ឆ្លង​ក្នុង​សហគមន៍​ទាំងអស់ ។ ដូច្នេះ​បើ​គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែឧសភា ដល់​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៥​នេះ​ដែល​មាន​ចំនួន​៥​ថ្ងៃ​សរុប​មាន ៣៥​នាក់ ដែល​ឆ្លង​ក្នុង​សហគមន៍ ។

ក្រសួងសុខាភិបាល​បាន បាន​បន្ត សរុប​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៥ មាន​អ្នក​ឆ្លង​ចំនួន​៩​នាក់ និង​ជា​សះស្បើយ​១០​នាក់ ។

ក្រសួងសុខាភិបាល​បាន​អំពាវនាវ​អោយ​ប្រជាជន​កម្ពុជា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ថ្មី ហើយ​ក៏​អំពាវនាវ​ផង​ដែរ អោយ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ពិសេស​ចំពោះ​អ្នកមាន​សុខភាព​ទន់ខ្សោយ និង​មនុស្ស​ចាស់ជរា ។

ដូច្នេះ ប្រជាជន​កម្ពុជា​ទាំងអស់ គួរតែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​កុំអោយ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ដែល​ក្រសួង​ឱ្យ​យល់​ថា វា​ឆ្លង​រហ័ស​ជាង​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ