ខេត្តកំពត: ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរដែលកើតមានឡើងនៅក្រុងកំពតក៏ដូចជាទូទាំងខេត្តកំពត ។ ចំពោះពលរដ្ឋអ្នកប្រើប្រាស់ផ្លូវសាធារណៈដោយមិនគោរពច្បាប់ចរាចរណ៍ជាពិសេសការពាក់មួកសុវត្ថិភាពក្នុងការបើកបរ ម៉ូតូគ្មានផ្លាកលេខម៉ូតូមិនមានកញ្ចក់ជាដើម។
នៅព្រឹកថ្ងៃទី 3 ខែមិថុនាឆ្នាំ 2025 នេះកម្លាំងចរាចរណ៍នៃការដ្ឋាននគរបាលខេត្តកំពតក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោម៉ៅ ច័ន្ទមធុរិទ្ធស្នងការខេត្ត បានចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរ ពិនិត្យអ្នកបើកបរម៉ូតូលើផ្លូវសាធារណ:ដោយគ្មានពាក់មួកសុវត្ថិភាពគ្មានកញ្ចក់និងគ្មានស្លាកលេខ ស្ថិតនៅលើផ្លូវជាតិលេខ៣កំពត ខេត្តព្រះស៊ីហនុត្រង់ចំណុចផ្លូវបំបែករង្វង់មូលមិត្តភាពកម្ពុជាកូរ៉េ(រង្វង់ទឹករលក) កំលាំងសមត្ថកិច្ចចរាចរគឺមានវិធានការផាកពិន័យដោយគ្មានការលើកលែងទៀតទេ។
ពីព្រោះមុននិងចុះអនុវត្តការត្រួតពិនិត្យនិងរឹតបន្តឹងនូវការបើកបរទោចក្រយាន(ម៉ូតូ)ដោយគ្មានមួកសុវត្ថិភាពនេះ លោកឧត្តមសេនីយទោស្នងការខេត្ត បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋជាមុនជាញឹកញាប់និងមុនថ្ងៃចុះត្រួតពិនិត្យពីរសប្តាហ៍មុនរួចមកហើយព្រមទាំងបានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោកអស់ជាច្រើនផងដែរ។ ហើយពេលនេះចំពោះបងប្អូនដែលបើកបរមិនពាក់មួកសុវត្ថិភាពនិងម៉ូតូគ្មានកញ្ចក់គ្មានផ្លាកលេខនាពេលនេះគឺត្រូវកំលាំងសមត្ថកិច្ចផាកពិន័យហើយ។
លោកវរ:សេនីយ៍ទោ ស៊ូ វណ្ណាតនាយរងការិយាល័យចរាចរខេត្តបានឲ្យដឹងថា: ជុំវិញការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរនាពេលនេះគឺក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធស្នងការខេត្ត ដោយកាលពីរសប្តាហ៍កន្លងទៅលោកបានបើកយុទ្ធនាការចុះផ្សព្វផ្សាយពីច្បាប់ចរាចរផ្លូវគោក ព្រមទាំងបានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោករាប់ម៉ឺនដុល្លាដើម្បីជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្ស នូវមួកនិងកញ្ចក់ម៉ូតូផងដែរ។លោកបានបន្តថា: ការចុះអនុវត្តត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍នាព្រឹកនេះគឺកំលាំងនគបាលចរាចរខេត្តបានសហការជាមួយកំលាំងចរាចរក្រុងកំពតនៅចំណុចខាងលើគឺ ចាប់ពីម៉ោង 7:30 នាទីព្រឹករហូតមកដល់ម៉ោង 9:30 នាទីព្រឹកនេះឃើញថាម៉ូតូដែលគ្មានផ្លាកលេខគ្មានកញ្ចក់និងគ្មានមួកសុវត្ថិភាពជាង 100 គ្រឿងទៅហើយ។
ទោះបីមានបទបញ្ជាថាគ្មានការលើកលែងចំពោះការផាកពិន័យក៏ដោយក៏កម្លាំងក៏សមត្ថកិច្ចយើងនៅមានការលើកលែងខ្លះៗហើយធ្វើការអប់រំដូចជាម៉ូតូគ្មានផ្លាកលេខជាដើមត្រូវតែបំពាក់ផ្លាកលេខគឺសំខាន់ណាស់ដើម្បីសម្គាល់យានយន្តរបស់យើង។
លោកបានបន្តថា: ចាប់ពីពេលនេះតទៅការចុះអនុវត្តត្រួតពិនិត្យនិងរឹតបន្តឹងច្បាប់ចរាចរផ្លូវគោកនៅលើផ្លូវសាធារណ:ទូទាំងខេត្តកំពតគឺនៅតែអនុវត្តបន្តរហូតដូចភ្លៀងរលឹម ដរាបណាបងប្អូនអ្នកបើកបរយានយន្តគ្រប់ប្រភេទយល់ច្បាស់ពីច្បាប់ចរាចរហើយកាត់បន្ថយបាននូវហានិភ័យនៃការគ្រោះថ្នាក់ចរាចរផងដែរ៕







ចែករំលែកព័តមាននេះ