ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពិត​ទេ ការ​ទទួលទាន​ស្រា​បៀរ​តិច​ៗ ជួយ​ដល់​សុខភាព?

2 ថ្ងៃ មុន

ការ​ទទួលទាន​គ្រឿង​ស្រវឹង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទម្លាប់​មិនល្អ​សម្រាប់​សុខភាព​។ ជា​ការ​ពិត​ណាស់ ការ​ទទួលទាន​វា​ច្រើន​គឺ​មិនល្អ​ទេ តែ​សម្រាប់​អ្នក​ដែល​ទទួលទាន​វា​តិច​ៗ​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​វា​។ ថ្ងៃនេះ អ្នក​នឹង​បាន​ស្គាល់​ពី​អត្ថប្រយោជន៍​របស់​ស្រា​បៀរ​ទៅ​លើ​សុខភាព​របស់​អ្នក​។ ១. ជួយ​ដល់​ការ​រំលាយ​អាហារស្រា​បៀរ ជា​ពិសេស​ស្រា​បៀរ​ប្រភេទ​ទឹកខ្មៅ មាន​ជាតិ​សរសៃ​រលាយ​រហូត​ដល់​មួយ​ក្រាម​នៅ​ក្នុង​កែវ​នីមួយ​២…

ការ​ទទួលទាន​គ្រឿង​ស្រវឹង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទម្លាប់​មិនល្អ​សម្រាប់​សុខភាព​។ ជា​ការ​ពិត​ណាស់ ការ​ទទួលទាន​វា​ច្រើន​គឺ​មិនល្អ​ទេ តែ​សម្រាប់​អ្នក​ដែល​ទទួលទាន​វា​តិច​ៗ​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​វា​។ ថ្ងៃនេះ អ្នក​នឹង​បាន​ស្គាល់​ពី​អត្ថប្រយោជន៍​របស់​ស្រា​បៀរ​ទៅ​លើ​សុខភាព​របស់​អ្នក​។

១. ជួយ​ដល់​ការ​រំលាយ​អាហារ
ស្រា​បៀរ ជា​ពិសេស​ស្រា​បៀរ​ប្រភេទ​ទឹកខ្មៅ មាន​ជាតិ​សរសៃ​រលាយ​រហូត​ដល់​មួយ​ក្រាម​នៅ​ក្នុង​កែវ​នីមួយ​២ ដែល​នេះ​គឺ​ខុស​គ្នា​ពី​ស្រា ព្រោះថា​ស្រា​មិន​មាន​ផ្ទុក​សារធាតុ​សរសៃ​ឡើយ​។ ជាតិ​សរសៃ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្រួល​ដល់​ពោះវៀន និង​ទប់ស្កាត់​បញ្ហា​ក្រពះ​ពោះវៀន​និង​ទល់លាមក​ជាដើម​។

២. ជួយ​ដល់​សុខភាព​តម្រងនោម
ការ​សិក្សា​មួយ​របស់​ហ្វាំ​ង​ឡង់ បាន​ចាត់​ទុក​ស្រា​បៀរ​ល្អ​ក្នុង​ចំណោម​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ដទៃ​ទៀត ដោយ​រក​ឃើញ​ថា វា​ល្អ​សម្រាប់​តម្រងនោម​របស់​អ្នក​។ ការ​ពិត​ស្រា​បៀរ​មួយ​ដប​ដែល​អ្នក​ផឹក​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​គ្រួ​ស​ក្នុង​តម្រងនោម ៤០%​។

៣. ស្រា​បៀរ​បង្កើន​កម្រិត​ស្រូបនៃ​វីតាមីន B
ស្រា​បៀរ​មាន​ផ្ទុក​នូវ​វីតាមីន B ជា​ច្រើន (B1, B2, B6 និង B12) ។ ការ​សិក្សា​មួយ​របស់​ប្រទេស​ហូ​ឡង់​បាន​រក​ឃើញ​ថា​អ្នក​ផឹកស្រា​បៀរ​មាន​កម្រិត​វីតាមីន​បេ​៦ ខ្ពស់​ជាង​អ្នក​មិន​ផឹកស្រា ៣០%​។ ស្រា​បៀរ​ក៏​ជា​ប្រភព​ដ៏​សប្បុរស​នៃ​វីតាមីន​បេ​១២ ដែល​ជា​កត្តា​ប្រឆាំង​នឹង​ភាពស្លេកស្លាំង​ដែល​មិន​មាននៅ​ក្នុង​អាហារ​ជា​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ