ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនស្ត្រី​ម្នាក់ ករណីឱ្យលុយថ្លៃម៉ូតូឌុប ច្រឡំ​បា.ញ់១ពាន់​ដុល្លារ

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់​ពី​បទ​យក​លុយ​ចំនួន​១.០០០​ដុល្លា​រ ដែល​ម្ចាស់​បាញ់​ច្រឡំ​ មិន​ព្រមអោយ​វិញ​ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៥​។ លោក​វរៈសេនីយ៍ត្រី សុខ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់​ពី​បទ​យក​លុយ​ចំនួន​១.០០០​ដុល្លា​រ ដែល​ម្ចាស់​បាញ់​ច្រឡំ​ មិន​ព្រមអោយ​វិញ​ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៥​។

លោក​វរៈសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា​៖​ជនសង្ស័យ​មានឈ្មោះ យុន ស៊ីវ​មិ​ញ ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

លោក​បាន​បញ្ជាក់​ថា​ ៖ ​ក្រោយ​ទទួល​ពាក្យបណ្តឹងពី​ឈ្មោះ រី ណា ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ​ រស់នៅ​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ បាន​ប្តឹង​ស្ត្រីជាជនសង្ស័យឈ្មោះ យុន ស៊ីវ​មិ​ញ បាន​យក​លុយ​ចំនួន​១.០០០​ដុល្លា​រ​ តាម​រយៈការបាញ់លុយតាម​ប្រព័ន្ធ​QR Code ​ដែល​បាញ់​អោយ​ថ្លៃ​ម៉ូតូឌុប​​ចំនួន​១.០០០​រៀល តែ​ស្ត្រីជាម្ចាស់បណ្តឹងច្រឡំ​បាញ់​ឱ្យ​ដល់​១.០០០​ដុល្លា​រ ហើយស្ត្រីជាជនសង្ស័យមិន​ព្រម​​បាញ់សង​ម្ចាស់​លុយ​វិញ ក៏​ប្តឹងឱ្យ​​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៥​នៅ​ចំណុច​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

លោក​វរៈសេនីយ៍ត្រី សុខ ឡេ​ង បាន​បញ្ជាក់​ថា​៖​ក្រោយ​ឃាត់ខ្លួន​ស្ត្រីជាជនសង្ស័យ​ម្នាក់​ត្រូវ​បាន​បញ្ជូន​សាកសួរ​នៅ​ទីបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ។ តាម​ចម្លើយ​សារភាពរបស់ស្ត្រីជាជនសង្ស័យបានឱ្យដឹងថា ​ខ្លួន​ពិត​បាន​ទទួល​១.០០០​ដុល្លា​ដែល​ម្ចាស់​បាញ់​ច្រឡំ​ ហើយ​​មិនបាញ់​លុយ​​អោយ​វិញ ក៏​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​អនុវត្តន៍​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ