ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​​យោធភូមិ​ភាគ​ទី​៣ បើក​វគ្គ​ហ្វឹកហ្វឺន ​ពល​ទាហាន​ថ្មី ​បំពេញ​ក្រប​ខណ្ឌ​ឲ្យ​កងទ័ពជើងគោក

2 ថ្ងៃ មុន

ខេត្តកំពង់ស្ពឺ​ ៖ នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៥ ឧត្តមសេនីយ៍ទោ អ៊ុយ ហៀ​ង មេបញ្ជាការ យោធភូមិ​ភាគ​ទី​៣…

ខេត្តកំពង់ស្ពឺ​ ៖ នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៥ ឧត្តមសេនីយ៍ទោ អ៊ុយ ហៀ​ង មេបញ្ជាការ យោធភូមិ​ភាគ​ទី​៣ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​ពល​ទាហាន​ថ្មី ​បំពេញ​ក្រប​ខណ្ឌ​ឱ្យ​កងទ័ពជើងគោក នៅ​សាលា​ពល​ទាហាន យោធភូមិ​ភាគ​ទី​៣ ដែល​មាន​សិក្ខាកាម​ចូលរួម​ចំនួន ១៨១​នាក់ សិក្សា​រយៈពេល ៩១​ថ្ងៃ ​ចាប់ពី​ថ្ងៃ​ទី​០៣ ​មិថុនា ឆ្នាំ​២០២៥ ​។

ក្នុង​ឱកាស​នោះ​ ឧត្តមសេនីយ៍ទោ អ៊ុយ ហៀ​ង បាន​មាន​ប្រសាសន៍​ ណែនាំ​ដល់​សិក្ខាកាម​ពេល​ហ្វឹកហ្វឺន​ ត្រូវ​ប្រឹងប្រែង​យកចិត្តទុកដាក់​រៀនសូត្រ​ឱ្យ​បាន​ល្អ​ប្រសើរ ចំពោះ​គ្រូ​ធា​ចា​រ្យ​ត្រូវ​រិះរក​វី​ធី​សាស្ត្រ​ល្អ​ៗ ​ធ្វើ​យ៉ាងណា​ឲ្យ​សិក្ខាកាម​ងាយ​យល់ និង​ចាប់​បាន ។ សម្រាប់​ការងារ​ហ្វឹកហ្វឺន​ ត្រូវ​បង្ក​សមត្ថភាព​ដល់​ពល​ទាហាន​ថ្មី ​ដើម្បី​រួមចំណែក​ពង្រឹង​ខឿន​ការពារ​ជាតិ​បាន​រឹង​មាំ ។

ឧត្តមសេនីយ៍ទោ អ៊ុយ ហៀ​ង បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ពល​ទាហាន​ថ្មី​ទាំងអស់​ ត្រូវ​ក្តាប់​ឲ្យ​ជាប់​រាល់​មេរៀន ​ដែល​គ្រូបង្រៀន និង​ត្រូវ​ប្រកាន​ភ្ជាប់​តួនាទី​របស់​ខ្លួន ត្រូវ​ខិតខំ​រៀនសូត្រ ​ដើម្បី​បង្កើន​សមត្ថភាព ចំណេះដឹង ចំណេះធ្វើ​ពិតប្រាកដ រួមចំណែក​ពង្រឹង​ខឿន​ការពារ​ជាតិ​បាន​រឹង​មាំ ។ សង្ឃឹមថា​ពេល​បញ្ចប់​វគ្គ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ។ ត្រូវ​ស្មោះត្រង់​ដាច់ខាត​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ ជា​ច្បាប់​កំពូល​របស់​ជាតិ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ប្រសូត​ចេញពី​ការ​បោះ​ឆ្នោត និង​ប្រកាស​បើក​វគ្គ​ចាប់ពី​ពេល​នេះ​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ