ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កណ្ដាល ថ្លែងអំណរគុណ​បងប្អូន​ទាំងអស់ ដែល​គាំទ្រ​រាជរដ្ឋាភិបាល កសាង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ

2 ថ្ងៃ មុន

ខេត្តកណ្តាល​ ៖ ថ្លែង​នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដែល​មាន​ក្បាល ដី​ពាក់ព័ន្ធ​ជាមួយ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដោយ​មានការ​ចូលរួម​ពី​ក្រុមការងារ​អន្តរក្រសួង នៅ​បរិវេណ​វត្ត​ព្រែក​ពោធិ៍ ក្នុង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង នា​ព្រឹក​ថ្ងៃ​ទី​០៣…

ខេត្តកណ្តាល​ ៖ ថ្លែង​នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដែល​មាន​ក្បាល ដី​ពាក់ព័ន្ធ​ជាមួយ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដោយ​មានការ​ចូលរួម​ពី​ក្រុមការងារ​អន្តរក្រសួង នៅ​បរិវេណ​វត្ត​ព្រែក​ពោធិ៍ ក្នុង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៥ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ក្នុង​នាម​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្តកណ្ដាល សូម​ថ្លែងអំណរគុណ​នូវ​ទឹកចិត្ត​ដ៏​ប្រពៃ​ថ្លៃថ្លា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​គាំទ្រ​ជាមួយ​រាជរដ្ឋាភិបាល ​ក្នុង​ការ​កសាង​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ​។

លោក​អភិបាលខេត្ត បន្ត​ថា​ កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឱ្យ​ប្រទេស​របស់​យើង មាន​ឯករាជ្យ​ភាព ​លើ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ដូចនេះ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រទេស​របស់​យើង​មាន​ផ្លូវទឹក​ដោយ​ខ្លួនឯង ដូច្នេះ​រាជរដ្ឋាភិបាល​របស់​យើង​ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ ​ទទួល​បាន​ជោគជ័យ​ ។

លោក​បាន​បន្ថែម​ថា​ ក្រុមការងារ​អន្តរក្រសួង បាន​សិក្សា​ធ្វើ​យ៉ាងណា​ឱ្យ​ផ្លូវទឹក​នេះ ​បើក​នាវា​ចូល​បាន ហើយ​រង​ផល​ប៉ះពាល់​តិចតួច​បំផុត​លើ​បងប្អូន​ប្រជាពលរដ្ឋ ដោយ​បញ្ជៀ​ស​ នូវ​ផលវិបាក​របស់​ប្រជាពលរដ្ឋ ហើយ​ប្រសិនបើ​ការ​ប៉ះពាល់​កាន់តែ​ច្រើន ការ​លំបាក​របស់​ប្រជាពលរដ្ឋ និង​បំណង​ក៏​កាន់តែ​ច្រើន​ផង​ដែរ​។ ហើយ​នៅ​ពេល​ព្រែកជីក​ ​សាងសង់​រួចរាល់​នោះ​ នឹង​ផ្ដល់​អត្ថប្រយោជន៍​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​រកស៊ី​នៅ​ក្នុង​ប្រទេស​ ហើយ​បង្កើត​ការងារ​កាន់តែ​ច្រើន​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ ។ ធានា​ដល់​ការ​ផ្គត់ផ្គង់​ត្រី​សាច់ និង​ធ្វើការ​នេសាទ ​បាន​នៅ​ក្នុង​តំបន់​ព្រែកជីក​នេះ ពិសេស​ព្រែកជីក​នេះ​ អាច​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍ នៅ​ពេល​ ដែល​ព្រែកជីក​នេះ​សាងសង់​រួច ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ត្រូវ​បាន​សាងសង់ ដែល​អាច​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​សប្បាយ និង​បង្កើត​ការងារ​ជា​ច្រើន​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ និង​លើកកម្ពស់​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ នៅ​ក្នុង​តំបន់​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ ​។

ក្នុង​ឱកាស​នោះ​ដែរ ក្រុមការងារ​អន្តរក្រសួង ក៏​បាន​ពន្យល់​ពី​លក្ខខណ្ឌ​បច្ចេកទេស ការ​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ រួម​មាន​ជម្រៅ ទំហំ​ព្រែក​ជាក់ស្ដែង និង​ការ​ពង្រីក​នៅ​តំបន់ ​នៃ​ការ​បទ​នាវា​ផង​ដែរ ​។ ព្រមទាំង​បាន​ធ្វើការ​ពន្យល់​ពី​លក្ខខណ្ឌ​ ក្នុង​ការ​សង​ផល​ប៉ះពាល់ ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​ក្នុង​នោះ​ប្រជាពលរដ្ឋ​ទាំងអស់ ​ដែល​រង​ផល​ប៉ះពាល់​ដោយ​គម្រោង​នេះ នឹង​ទទួល​បានការ​ដោះស្រាយ​ផល​ប៉ះពាល់​ពី​រាជរដ្ឋាភិបាល​គ្រប់​ៗ​គ្នា បន្ទាប់​ពី​ក្រុមការងារ​ចុះ​ពិនិត្យ និង​វាយតម្លៃ​ជាក់ស្ដែង​នៅ​លើ​ទីតាំង​ផ្ទាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ