ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធភូមិ​ភាគ​ទី​៤ បើក​វគ្គ​ហ្វឹកហ្វឺន​ពល​ទាហាន​ថ្មី បំពេញ​ក្រប​ខណ្ឌ​ឲ្យ​កងទ័ពជើងគោកឆ្នាំ​២០២៥

2 ថ្ងៃ មុន

ខេត្តសៀមរាប​ ៖ នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ​រង កងទ័ពជើងគោក…

ខេត្តសៀមរាប​ ៖ នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ​រង កងទ័ពជើងគោក យោធភូមិ​ភាគ​ទី​៤ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​ពល​ទាហាន​ថ្មី បំពេញ​ក្រប​ខណ្ឌ​ឱ្យ​កងទ័ពជើងគោក នៅ​សាលា​ពល​ទាហាន​ទី​៤ យោធភូមិ​ភាគ​ទី​៤​ ។

ឧត្តមសេនីយ៍ត្រី ឈឹង សា​រុន នាយក​សាលា ពល​ទាហាន​ទី​៤ បាន​ឡើង​អាន​មតិ​ស្វាគមន៍ និង​របាយការណ៍​អំពី​ផែនការ​ហ្វឹកហ្វឺន​ជូន​អង្គពិធី​ទាំងមូល​បាន​ជ្រាប និង​ញ្ជា​ក់ថា​ វគ្គ​ហ្វឹកហ្វឺន​នា​ពេល​នេះ​ មាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន ៣០៥​នាក់ ដែល​មក​ពី​យោធភូមិ​ភាគ​ទី​៥ ចំនួន ២០០​នាក់ និង​យោធភូមិ​ភាគ​ទី​៤ ចំនួន ១០៥​នាក់ ដោយ​មាន​រយៈពេល​ហ្វឹកហ្វឺន​រៀនសូត្រ​ចំនួន ៩១​ថ្ងៃ (​គិត​ចាប់ពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ នេះ​តទៅ​) ​។

ក្នុង​ឱកាស​នោះ ឧត្តមសេនីយ៍ឯក ពៅ ហេង បាន​មាន​ប្រសាសន៍ ​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ក្នុង​វគ្គ​ហ្វឹកហ្វឺន​ទាំងអស់ ​ត្រូវ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​រៀនសូត្រ​ឱ្យ​បាន​ល្អ​នឹង​ស្ទាត់ជំនាញ ទាំង​ទ្រឹស្តី និង​ការ​អនុវត្ត​ជាក់ស្តែង​។ ត្រូវ​គោរព​វិន័យ បទបញ្ជា​របស់​សាលា ថ្នាក់ដឹកនាំ និង​គ្រូ​គ្រប់គ្រង​វគ្គ​ឱ្យ​បាន​ហ្មឺ​ង​ម៉ាត់​បំផុត​។ ត្រូវ​ចេះ​សាមគ្គី​ ឯកភាព​គ្នា សហការ​ស្រលាញ់ ឱ្យ​ក្លាយជា​មិត្ត​រួម​អាវុធ​ចិត្ត​តែ​មួយ និង​ដាច់ខាត​ការពារ​ឱ្យ​បាន​នូវ រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើត​ចេញពី​កា​បោះ​ឆ្នោត​ត្រឹមត្រូវ និង​ការពារ​ឱ្យ​បាន​នូវ​បូរណភាព​ទឹកដី ប្រឆាំង​រាល់​ការ​ឈ្លានពាន​គ្រប់​រូបភាព ពួក​ជ្រុលនិយម ចលនា​បដិវត្តន៍​ពណ៌ និង​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ទាំងឡាយ​ណា ​ដែល​មាន​បំណង​បំផ្លាញ​សន្តិភាព និង​សមិទ្ធផល​សង្គម​ជាតិ ជា​ពិសេស​ជា​វៀង​ឱ្យ​ឆ្ងាយ​ពី​ការ​ប្រើប្រាស់​ នូវ​គ្រឿងញៀន​គ្រប់​ប្រភេទ​។ ចំពោះ​ការងារ​ហ្វឹកហ្វឺន​រៀនសូត្រ​ត្រូវ​ខិតខំ​បង្កើន​ព្យាយាម​សមត្ថភាព​អោយ​កាន់តែ​ខ្លាំង​ដើម្បី​រួមចំណែក​ពង្រឹង​ខឿន​ការពារ​ជាតិ​បាន​រឹង​មាំ ​។

តំណាង​កម្មសិក្សាការី​ ឡើង​ធ្វើការ​ប្តេជ្ញា​ចិត្ត​ អស់ពី​កម្លាំងកាយ ស្មារតី ក្នុង​ការ​យកចិត្តទុកដាក់​ហាត់ពត់​ដំ​រៀនសូត្រ​ទាំង​ទ្រឹស្តី ការ​អនុវត្តន៍​ក្នុង​ទីលាន​ហ្វឹកហាត់ ដើម្បី​បង្កើន​ស​ម្ថិ​ភាព យល់​ដឹង បណ្តា​មុខ​វិជ្ជា​យោធា សម្រាប់​បំពេញភារកិច្ច​ការពារ​ជាតិ​មាតុភូមិ​ឱ្យ​បាន​ដាច់ខាត​។ ប្តេជ្ញា​ស្មោះ​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ហាន​ធ្វើ​ពលី​កម្ម​គ្រប់​បែប​យ៉ាង​ ដើម្បី​ការពារ​បូរណភាព​ទឹកដី ស្មោះត្រង់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​ដឹកនាំ និង​គោរព​ប្រតិបត្តិ​នូវ​ច្បាប់រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​លក្ខន្តិកៈ បទ​វិន័យ​ទូទៅ នៃ​កង​យោធពលខេមរភូមិន្ទ បទបញ្ជា​របស់​ក្រសួងការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការ​កងទ័ពជើងគោក និង​បទបញ្ជាផ្ទៃក្នុង​របស់​សាលា​ឱ្យ​បាន​ដាច់ខាត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ