ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​មាន​គម្រោង​ហៅ​សម្តេច ស ខេ​ង សម្តេច​ទៀ បា.ញ់ ឯកឧត្តម ជា សុ​ផា​រ៉ា ឯកឧត្តម ប៊ិ​ន ឈិ​ន និង​ឯកឧត្តម កែ គឹ​ម​យ៉ា​ន់ ទៅ​ហាង​កាហ្វេ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​សមាជ ​បាន​ប្រកាស​ក្នុង​ន័យ​កំប្លែង​លេងសើច​ថា នៅ​ថ្ងៃ​ណាមួយ​ ដែល​ជា​ឱកាសល្អ​…

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​សមាជ ​បាន​ប្រកាស​ក្នុង​ន័យ​កំប្លែង​លេងសើច​ថា នៅ​ថ្ងៃ​ណាមួយ​ ដែល​ជា​ឱកាសល្អ​ សម្តេច​នឹង​អញ្ជើញសម្តេច​ក្រឡាហោម ស ខេ​ង សម្តេច ទៀ បាញ់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិ​ន ឈិ​ន និង​ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី​ កែ គឹ​ម​យ៉ា​ន់ ទៅ​ហាង​កាហ្វេ ​ដើម្បី​ជួប​ពិភាក្សា​គ្នា​រឿង​ផ្សេង​ៗ ​។

សម្តេច​តេ​ជោ ​ប្រធាន​ព្រឹទ្ធសភា​ បាន​គូសបញ្ជាក់​ថា “​យើង​ឧស្សាហ៍​បបួល​គ្នា ​ទៅ​រក​តៀម​កាហ្វេ អត់​អី​ទេ ​អាហ្នឹង អាហ្នឹង​មិន​ដូច​កា​ញា​រី​ទ្ធ​ទេ ។ កា​ញា​រី​ទ្ធ ​ទៅ​វា​ជា​រឿង​ផ្សេង អា​យើង​ទៅ​ចាស់​ៗ ​គឺ​រក​កាហ្វេ​អី​ទេ ។ ព្រោះ​ឥឡូវ​ គេ​ជំនុំ​គ្នា គេ​ហៅ​គ្នា គេ​ណាត់គ្នា​ ទៅ​ហាង​កាហ្វេ​នេះ ​ហាង​កាហ្វេ​នោះ គេ​និយាយ​ការងារ ​នៅ​តាម​ហាង​កាហ្វេ​វិញ​” ​។

ការ​លើក​ឡើង​ថា ​របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​សម្តេច​បានឃើញ​ថា សព្វ​ថ្ងៃនេះ​ មិន​ថា ​នៅ​ទីក្រុង ឬ​ខេត្ត​ជនបទ ដាច់​ស្រ​យ៉ា​ល​ទេ គឺ​មាន​ហាង ឬ​តូប​កាហ្វេ​រីក​ផុស​ឡើង​គ្រប់​ទីកន្លែង ​ដែល​ជា​កន្លែង​ណាត់ជួប​របស់​យុវវ័យ​សម័យ​ថ្មី ​ជួប​ពិភាក្សា​ការងារ​ផ្សេង​ជាមួយ​គ្នា​ដោយ​រីករាយ ។

ចំពោះ​ហាង​កាហ្វេ​នេះ សម្តេច​តេ​ជោ ​ក៏​បាន​ថ្លែង​ថា មិន​អាច​ហាមឃាត់​មិន​ឲ្យ​មានការ​វិនិយោគ​បាន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ