រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានប្រកាសនាមុននេះថា នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន…
រាជធានីភ្នំពេញ ៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានប្រកាសនាមុននេះថា នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន…
រាជធានីភ្នំពេញ ៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានប្រកាសនាមុននេះថា នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ និងការបញ្ជាឱ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា ដែលមាន២ចំណុចដូចខាងក្រោម៖
១. រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ។
២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ៕
ចែករំលែកព័តមាននេះ