ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ​ដែល​និយាយ​ថា ការ​ទទួលទាន​កាហ្វេ​ជួយ​ឱ្យ​ស្រក​ទម្ងន់?

3 ថ្ងៃ មុន

តើ​អ្នក​ធ្លាប់​លឺ​គេ​និយាយ​ថា​កាហ្វេ​ជួយ​សម្រក​រាង​ដែរ​ឬទេ? វា​មិនមែន​ជា​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ដោយសារ​តែ​កាហ្វេ​ណា​ក៏​ដោយ (​លើកលែងតែ​កាហ្វេ​ដាក់​ស្ករ ឬ ទឹកដោះគោ​) ក៏​អាច​ធ្វើ​ឱ្យ​យើង​ស្រក​ទម្ងន់​ដែរ​។ តើ​នេះ​មក​ពី​ហេតុ​អ្វី? ១-បង្កើន​ការ​រំលាយ​អាហារកាហ្វេ​មាន​សមត្ថភាព​ជួយ​បង្កើន​ការ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​កាន់តែ​ខ្លាំង​ជាង​ធម្មតា​។ ថ្វីបើ​វា​មិន​ច្រើន​ខ្លាំង…

តើ​អ្នក​ធ្លាប់​លឺ​គេ​និយាយ​ថា​កាហ្វេ​ជួយ​សម្រក​រាង​ដែរ​ឬទេ? វា​មិនមែន​ជា​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ដោយសារ​តែ​កាហ្វេ​ណា​ក៏​ដោយ (​លើកលែងតែ​កាហ្វេ​ដាក់​ស្ករ ឬ ទឹកដោះគោ​) ក៏​អាច​ធ្វើ​ឱ្យ​យើង​ស្រក​ទម្ងន់​ដែរ​។ តើ​នេះ​មក​ពី​ហេតុ​អ្វី?

១-បង្កើន​ការ​រំលាយ​អាហារ
កាហ្វេ​មាន​សមត្ថភាព​ជួយ​បង្កើន​ការ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​កាន់តែ​ខ្លាំង​ជាង​ធម្មតា​។ ថ្វីបើ​វា​មិន​ច្រើន​ខ្លាំង តែ​វា​អាច​ផ្សំ​ចូល​គ្នា​នឹង​កម្មវិធី​សម្រក​ទម្ងន់​ផ្សេង​ទៀត​ដែល​អ្នក​កំពុង​តែ​ធ្វើ រហូត​ដល់​អាច​សម្រក​ទម្ងន់​បាន​យ៉ាងច្រើន​ដែរ​។

២-បន្ថយ​ការ​ប្រឈម​នឹង​ការ​ធាត់​ជ្រុល
ការ​ញ៉ាំ​កាហ្វេ​ទៀងទាត់ ជា​ពិសេស​កាហ្វេ​ខ្មៅ ត្រូវ​បាន​គេ​រក​ឃើញ​ថា ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជម្ងឺ​ធាត់​ជ្រុល​បាន​។ អ្នក​គ្រាន់តែ​ប្រាកដ​ថា កាហ្វេ​អ្នក​មិន​មាន​ជាតិ​ក្រែ​ម​ច្រើន និង​ស្ករ​ច្រើន​ពេក​ទៅ​បាន​ហើយ ព្រោះ​កាលណា​ច្រើន​ពេក​អាច​រំខាន​ដល់​ប្រសិទ្ធភាព​របស់​កាហ្វេ​អ៊ី​ន​បាន​។

៣-បន្ថយ​ចំណង់​អាហារ
ភាព​ឃ្លាន​អាហារ​របស់​មនុស្ស​យើង​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ញ៉ាំ​អាហារ​ច្រើន​ៗ​ទេ តែ​ចន្លោះ​ពេល​ញ៉ាំ​អាហារ​ក៏​ដូច​គ្នា​ដែ​ឬ​។ ស្ត្រី​ដែល​ធ្លាប់​មានការ​ប្រែប្រួល​អ័រម៉ូន​ជា​រៀង​រាល់​ខែ ទំនងជា​ញ៉ាំ​អាហារ​ច្រើន​តែ​នៅ​ពេល​ពួក​គេ​ញ៉ាំ​កាហ្វេ វា​នឹង​ទប់ស្កាត់​ចំណង់​អាហារ​បាន​វិញ​។ នេះ​ហើយ​ជា​ប្រយោជន៍​មួយ​ជំរុញ​ដល់​ការ​សម្រក​ទម្ងន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ