ខេត្តកំពត ៖ នៅវេលាម៉ោង៧:០០ព្រឹកថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៥នេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត ឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពត បានអញ្ជើញជួបសំណេះសំណាល និងផ្ដាំផ្ញើដល់យុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ ទិសយោធភូមិភាគទី៣ បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក ។
ថ្លែងក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ត្រី ហុក ចន្ដា បានរំលឹកដល់ក្មួយៗទាំងអស់ ដែលបានជាប់ឈ្មោះជាកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តឲ្យបាននូវបទបញ្ជារបស់សាលា និងលក្ខន្តិកទូទៅរបស់កងយោធពលខេមរភូមិន្ទ ជាពិសេសត្រូវស្ដាប់គ្រូឧទ្ទេសនាមមេរៀន ដើម្បីយកទៅអនុវត្តក្រោយពេលបញ្ចប់វគ្គ ។
លោកមេបញ្ជាការ ជូនពរប្អូន សូមឲ្យមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងសង្ឃឹមថា ក្រោយបញ្ចប់វគ្គក្មួយៗ ទទួលបានលទ្ធផលល្អ និងយកចំណេះដឹងទៅបម្រើជាតិមាតុភូមិ ត្រូវជៀសឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀន ត្រូវយកចិត្ដទុកដាក់ បង្កើនសមត្ថភាពរបស់ខ្លួនឱ្យកាន់តែស្ទាត់ជំនាញ ដើម្បីរួមចំណែកកសាងធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ នាសម័យឌីជីថល ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ក្នុងបុព្វហេតុពង្រឹងខឿនការពារជាតិ ត្រូវស្មោះត្រង់ដាច់ខាតជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានពលីកម្មចំពោះជាតិ មាតុភូមិ និងប្រជាជន ក្នុងការអភិវឌ្ឍន៍ ប្រទេស ៕




ចែករំលែកព័តមាននេះ