រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៣នាក់បន្ថែមទៀតហើយ ដែលឆ្លងក្នុងសហគមន៍ ខណៈម្សិលមិញមានអ្នកឆ្លងតែ៩នាក់ប៉ុណ្ណោះ ។ បើគិតត្រឹមថ្ងៃទី២៦ ខែឧសភានេះ រហូតមកដល់ថ្ងៃទី០១ ខែមិថុនានេះ មានរយៈពេលមួយសប្តាហ៍ មានអ្នកឆ្លងរហូតដល់ ៧៧នាក់ហើយ ។

ក្រសួងសុខាភិបាលបានបញ្ជាក់បន្តថា ស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ មានអ្នកឆ្លងចំនួន១៣នាក់ ឆ្លងក្នុងសហគមន៍ ។

ក្រសួងសុខាភិបាល បានអំពាវនាវអោយប្រជាជនកម្ពុជាបង្កើនការប្រុងប្រយ័ត្ន ឆ្លងមេរោគកូវីដ១៩ថ្មី ហើយក៏អំពាវនាវផងដែរ អោយចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ពិសេសចំពោះអ្នកមានសុខភាពទន់ខ្សោយ និងមនុស្សចាស់ជរា ៕
ចែករំលែកព័តមាននេះ