ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​គ្រឿ.ង.ញៀ.ន​ បុរស​ម្នាក់​យក​ភ្លើង​ដុត​ផ្ទះ​ខ្លួនឯង​​​ឆេះ​ហ្មត់​​

5 ថ្ងៃ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ថ្ម​ខាងក្រោម ឈើ​ខាងលើ ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​ទាំងស្រុង បណ្ដាល​អត់​មានការ​ភ្ញាក់ផ្អើល ​នៅ​វេលា​ម៉ោង៨,០០ព្រឹកថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៥ នៅ​ភូមិ​ទួល​ក្រឡាញ់…

​ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ថ្ម​ខាងក្រោម ឈើ​ខាងលើ ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​ទាំងស្រុង បណ្ដាល​អត់​មានការ​ភ្ញាក់ផ្អើល ​នៅ​វេលា​ម៉ោង៨,០០ព្រឹកថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៥ នៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​ ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​កំពង់ឆ្នាំង​មួយ​រូប​បាន​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ខាងលើ​ មានឈ្មោះ ខាត់ ហៀ​ង ភេទ​ស្រី អាយុ៦០ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅ​ជាមួយ​កូនប្រុសឈ្មោះ គា សែ អាយុ ៤៥ ឆ្នាំ​ជា​មនុស្ស​ញៀន​ថ្នាំ ធ្លាប់​យក​ទៅ​មណ្ឌល​កែប្រែ​ម្ដង​ដែរ​ ។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ថា​ ចំពោះ​មូលហេតុ​នៃ​ការ​ឆេះ​ផ្ទះ​ខាងលើ​ គឺ​ដោយសារ​ឈ្មោះ គា
សែ ជា​មនុស្ស​ញៀន​ថ្នាំ​បាន​ដុត​ផ្ទះ​ខ្លួនឯង​ ​បណ្ដាល​ឱ្យ​ឆេះ​ខ្ទេច​ទាំងស្រុង ​ដោយ​ខូចខាត ផ្ទះ​ទំហំ ៤ គុណ​នឹង​៧​ម៉ែ​ត្រ ធ្វើ​អំពី​ថ្ម​ខាងក្រោម ឈើ​ខាងលើ ។​

​ទ្រព្យសម្បត្តិ​ខូចខាត រួម​មាន​ទូរ​ទឹកកក​១​គ្រឿង ម៉ាស៊ីនត្រជាក់​២​គ្រឿង គ្រែ​ដេក​ចំនួន ២ ពូក​ចំនួន ២ កង្ហារ ៦ គ្រឿង ធុងបាស់​២ ទូ​ខោអាវ​ចំនួន​២ ទូ​សំអាង​ចំនួន​២ និង​សម្ភារៈ​ក្នុងផ្ទះ​ជា​ច្រើន​ទៀត​។

នៅ​ពេល​កើតហេតុ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​កំពង់ឆ្នាំង សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពន្លត់អគ្គិភ័យ​របស់​អធិការ​នគរបាល​ក្រុង រថយន្ត​ពន្លត់អគ្គិភ័យ​របស់ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ជួយ​បាញ់​ទឹក​ពន្លត់​ដោយ​ប្រើប្រាស់​រថយន្ត​ចំនួន​៨​គ្រឿង ​ទើប​ទប់ទល់​សភាពការបាន​នៅ​ម៉ោង​៩​និង​២០ នាទី​ដោយ​មិន​ឱ្យ​ឆេះ​រាល​ទៅ​ផ្ទះអ្នក​ដទៃ​ ។

ប្រភព​ពី​សមត្ថកិច្ចនគរបាល​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ ឈ្មោះ គា សែ ធ្លាប់​បាន​ដុត​ផ្ទះ​ខ្លួនឯង​ម្ដង​ហើយ​កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ប៉ុន្តែ​បាន​អ្នក​ជិតខាង​ជួយ​ព​ន្ល​ត់​ទាន់​ពេលវេលា ។ ឈ្មោះ​នេះ​ ក៏​ធ្លាប់​ត្រូវ​បាន​ម្ដាយ​យក​ទៅ​ដាក់​មណ្ឌល​កែប្រែ​ម្ដង​ដែរ តែ​ចេញ​មក​វិញ​នៅ​តែ​ដដែល​។

បច្ចុប្បន្ន ​ជន​ដៃដល់​ខាងលើ​ ដែល​មាន​រលាកភ្លើង​ដោយសារ​ដុត​ផ្ទះ​ខ្លួនឯង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង​ហ្នឹង​ដើម្បី​បន្ត​នីតិវិធី​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ