ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អ្នក​សារព័ត៌​មានឈ្មោះ ហង្ស សំណាង និង​បក្ខពួក​០២​នាក់​ទៀត ពី​បទ​ផលិត​វី​ដេ​អូ​ក្លែង​ឯកសណ្ឋាន​កងទ័ព

5 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ ព័ត៌មាន​បឋម​បានអោយ​ដឹង​ថា សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ២០២៥​នេះ បាន​ចាប់​ឃាត់ខ្លួន​មនុស្ស ០៣​នាក់…

ខេត្តស្វាយរៀង ៖ ព័ត៌មាន​បឋម​បានអោយ​ដឹង​ថា សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ២០២៥​នេះ បាន​ចាប់​ឃាត់ខ្លួន​មនុស្ស ០៣​នាក់ ពាក់ព័ន្ធ​ផលិត​វី​ដេ​អូ​ក្លែង​ឯកសណ្ឋាន​កងទ័ព និង​ធ្វើ​អោយ​កងទ័ព​បាក់ទឹកចិត្ត ក្នុង​នោះ​មានឈ្មោះ ៖
១-​ឈ្មោះ ហង្ស សំណាង អ្នកកាសែត online មាន​ទីលំនៅ​ភូមិ​ប្រ​សូត្រ​២ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។
២-​ឈ្មោះ រស់ អៀវ ភេទ​ប្រុស អាយុ​ប្រហែល ៦០​ជាង នៅ​ភូមិ​កណ្ដាល ឃុំ​ត្នោត ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ។
៣-​ឈ្មោះ កុញ វាស្នា ភេទ​ប្រុស អាយុ ប្រហែល​៣០​ជាង រស់នៅ ភូមិ​បុណ្យ ឃុំ​ត្នោត ស្រុក​កំពង់​រោ​ទិ៍ ខេត្ត ស្វាយ​រៀង ។ អ្នក​ទាំង​ពីរ​នាក់​នេះ មិនមែន​ជា​កងទ័ព ឬ​ជា​អតីត​យុទ្ធ​ទេ ។

លោក ហែម សា​មុត អធិការ​នគរបាល​ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​បាន​ប្រាប់​សារព័ត៌មាន​ថា បុគ្គល ហង្ស សំណាង និង​បក្សពួក​២​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ហៅ​មក​សួរនាំ​ពិតប្រាកដ​មែន នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៥​នេះ បន្ទាប់​ពី​ផលិត​វី​ដេ​អូ​ផ្សព្វផ្សាយ​លើ​បណ្ដាល​សង្គម​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​កងទ័ព​កម្ពុជា ។

សមត្ថកិច្ច​ស្រុក​កំពង់​រោទ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​រៀបចំ​សំណុំរឿង​បញ្ជូន​អ្នក​ទាំង ០៣​នាក់​នេះ មក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ