ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តីថ្លែងការណ៍​រួម​រវាង​កម្ពុជា​-​ជប៉ុន ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​​បវរ​ធីប​តី ហ៊ុន ម៉ា​ណែ​ត

5 ថ្ងៃ មុន

ទីក្រុង​តូ​ក្យូ ៖ តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ជប៉ុន សម្តេច​មហា​បវរ​ធីប​តី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា អមដំណើរ​ដោយ​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី…

ទីក្រុង​តូ​ក្យូ ៖ តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ជប៉ុន សម្តេច​មហា​បវរ​ធីប​តី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា អមដំណើរ​ដោយ​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន ពី​ថ្ងៃ​ទី​២៨ ដល់ ៣១ ខែឧសភា ឆ្នាំ​២០២៥ ។

នៅ​ក្នុង​ជំនួប​កំពូល​ទ្វេភាគី នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធីប​តី ហ៊ុន ម៉ា​ណែ​ត និង​ឯកឧត្តម អ៊ុំស៊ីបាក់ ស៊ីហ្គេរី Ishiba Shigeru នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​បញ្ជាក់​អំពី​សារៈ សំខាន់​នៃ​ការ​ពង្រីក និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ «​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» រវាង​ប្រទេស​ទាំង​ពីរ រួម​មាន​សហ​បង្កើត​គុណ​តម្លៃ​សេដ្ឋកិច្ច និង​សង្គម និង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ផ្អែក​លើ​ទំនុកចិត្ត និងមិត្តភាព​ ដែល​ប្រទេស​ទាំង​ពីរ​ ។

ជប៉ុន ​គឺជា​មិត្ត​ចាស់​របស់​កម្ពុជា ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា ក៏​ដូច​ជា​ការ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ក្រោយ​ការ​បញ្ចប់សង្គ្រាម ។

ក្នុង​ជំនួប​ផ្លូវការ​នេះ សម្តេច​បវរ​ធីប​តី នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​ប្ដេជ្ញា​ចិត្ត ដើម្បី​បន្ត​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ លើ​គ្រប់​វិស័យ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ជាតិ និង​ប្រជាជន​ទាំង​ពីរ​កម្ពុជា​-​ជប៉ុន ។

សេចក្តីថ្លែងការណ៍​រួម​របស់​កម្ពុជា និង​ជប៉ុន មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ