ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង នាំ​យក​អំណោយ​ជូន​កងទ័ព​ជួរ​មុខ​នៅ​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ

5 ថ្ងៃ មុន

ខេត្តស្ទឹងត្រែង ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា…

ខេត្តស្ទឹងត្រែង ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៥​នេះ បាន​ដឹកនាំ​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ទៅ​ចែក​ជូន​ដល់​កងទ័ព​ជួរ​មុខ ដែល​បាន​ចងសម្ព័ន្ធ​មេត្រី​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​បញ្ជាការដ្ឋាន​កងពលធំ​អន្តរាគមន៍​លេខ​៣, កងពលតូច អន្តរាគមន៍​លេខ​៩,
កងពលតូច​អន្តរាគមន៍​លេខ ១២៨ និង​កង​នគរបាល​ជាតិ វរ​សេនា​តូច ការពារ​ព្រំដែន​លេខ ៧៩៣ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ខេត្តព្រះវិហារ និង​ភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ។

ពិធី​ជួប​សំណេះសំណាល​នេះ បាន​ធ្វើ​ឡើង​នៅ​ទី​កងពលតូច​អន្តរាគមន៍​លេខ ១២៨ យោធភូមិ​ភាគ​ទី​១ នា​ក្រុង​ស្ទឹង​ត្រែង​ខេត្តស្ទឹងត្រែង ។

លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ៖ កងទ័ព​ជា​ខឿន​ការពារ​ជាតិ​ដ៏​រឹង​មាំ​មិន​អាច​ខ្វះ​បាន ក្នុង​នាម​សម្ព័ន្ធមេត្រី​ជាមួយ​កងទ័ព យើង​នឹង​ជួយ​សហការ​ជាមួយ​កងទ័ព​ជួរ​មុខ ការពារ​ព្រំដែន​ជា​និច្ច​ទោះ​ក្នុង​កាលៈទេស​ណា​ក៏​ដោយ ។

ក្នុង​ឱកាស​នោះ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​គាំទ្រ​ទាំងស្រុង ចំពោះ​ប្រសាសន៍​ថ្លែងការណ៍​ពិសេស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ពង្រាយ​កងទ័ព​នៅ​តាម​ព្រំដែន ក្នុង​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ ដើម្បី​ការពារ​បូរណភាព​ទឹកដី ពី​ការ​រំលោភ​ឈ្លានពាន ។ សម្តេច​តេ​ជោ ហ៊ុន សែន មិន​ត្រូវការ​សង្គ្រាម​ទេ ការ​ចល័ត​កម្លាំង​ទ័ព និង​អាវុធ​ធុន​ធ្ងន់​ទៅ​កាន់​ព្រំដែន​មិនមែន​ដើម្បី​ធ្វើសង្គ្រាម​ទេ គ្រប់យ៉ាង​កម្ពុជា​ធ្វើ​ដើម្បី​ការពារ​យថាហេតុ​អាក្រក់ ដែល​ភាគី​ម្ខាង​ទៀត​បំពាន​។ អគ្គ​បញ្ជាការដ្ឋាន​កង​យុទ្ធ​ពល​ខេមរភូមិន្ទ បាន​បញ្ជាក់​ហើយ​ថា កម្ពុជា​នឹង​មិន​ដកថយ ឬ​ឈរជើង​ដោយ​គ្មាន​អាវុធ​នៅ​ចំណុច ដែល​បាន ប៉ះទង្គិច​គ្នា​នោះ​ទេ ។

ក្នុង​ឱកាស​នោះ លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដែល​នាំ​មក​ផ្តល់​ជូន​កងទ័ព​នៅ​ពេល​នេះ រួម​មាន ៖
១-​កងពលធំ​អន្តរាគមន៍​លេខ​៣ ឧបត្ថម្ភ​ជូន​ថវិកា​ចំនួន ៤០.០០០.០០០៛ (​សែសិប​លាន​រៀល​) ចាក់​ដី​គ្រួ​ស​ក្រហម​ផ្លូវ​ចូល​ទីលាន​បាញ់​គ្រាប់​ពិត ដោយ​ផ្តល់​ជូន​ដំណាក់កាល​ទី​១ ចំនួន​៥០%​ចំនួន​១៤.៤០០$ (​ដប់​បួន​ពាន់ បួន​រយ​ដុល្លារ​) ជាមួយ​និង​ឧបត្ថម្ភ សម្ភារៈ និង​គ្រឿង​ឧបភោគបរិភោគ ដែល​មាន​ដូច​ជា​ប្រេងម៉ាស៊ូត មី ទឹកត្រី​+​ទឹកស៊ីអ៊ីវ ប្រេងឆា ត្រីខកំប៉ុង និង​ទឹកបរិសុទ្ធ ។
២-​កងពលតូច​អន្តរាគមន៍​លេខ​៩ ឧបត្ថម្ភ​ជូន​ថវិកា​ចំនួន ៤០.០០០.០០០៛ (​សែសិប​លាន​រៀល​),​វរ​សេនា​តូច​លេខ​៣៩១, ៣៩២, ៣៩៣, ៣៩៤, ៣៩៥ ចំនួន​៥​វរ​សេនា​តូច ក្នុង​០១​វរៈ ឧបត្ថម្ភ ថវិកា​ចំនួន ២០.០០០.០០០៛ (​ម្ភៃ​លាន​រៀល​),​កសាង​លេណដ្ឋាន​អក្សរ A ចំនួន​១០ អស់​ថវិកា​ចំនួន ២៥.០៩០$ (​ម្ភៃ​ប្រាំ​ពាន់ កៅសិប​ដុល្លារ​) ជាមួយ​និង​ការ​ឧបត្ថម្ភ សម្ភារ និង​គ្រឿង​ឧបភោគបរិភោគ មាន​ដូច​ជា ប្រេងម៉ាស៊ូត មី ទឹកត្រី​+​ទឹកស៊ីអ៊ីវ ប្រេងឆា ត្រីខកំប៉ុង​និង​ទឹកបរិសុទ្ធ ។
៣-​វរ​នគរបាល​ការពារ​ព្រំដែន ៧៩៣ ឧបត្ថម្ភ​ជូន​ថវិកា​ចំនួន ១០.០០០.០០០៛ (​ដប់​លាន​រៀល​) ជីក​ស្រះ​ទឹក ចំនួន ២​កន្លែង អស់​ថវិកា​ចំនួន ២០.០០០.០០០៛ (​ម្ភៃ​លាន​រៀល​),​ឧបត្ថម្ភ សម្ភារ និង​គ្រឿង​ឧបភោគបរិភោគ មាន​ដូច​ជា ប្រេងម៉ាស៊ូត​,​មី​,​ទឹកត្រី​+​ទឹកស៊ីអ៊ីវ​,​ប្រេងឆា​,​ត្រីខកំប៉ុង​និង​ទឹកបរិសុទ្ធ ។
៤-​យោធភូមិ​ភាគ​១ ថវិកា ចំនួន ៥.០០០.០០០៛ (​ប្រាំ​លាន​រៀល​) ។
៥-​កងពលតូច​អន្តរាគមន៍​លេខ ១២៨​ឧបត្ថម្ភ​ជូន​ថវិកា​ចំនួន ៤០.០០០.០០០៛ (​សែសិប​លាន​រៀល​),​វរ​សេនា​តូច​អន្តរាគមន៍​លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង​២៨៥ ចំនួន ៥ វរ​សេនា​តូច ក្នុង ១ វរៈ ឧបត្ថម្ភ​ថវិកា ចំនួន ២០.០០០.០០០៛ (​ម្ភៃ​លាន​រៀល​) សាងសង់​ផ្ទះ​និង​ឃ្លាំង​ដាក់អាវុធ​និង​គ្រាប់​(​លើក​ទី​២​បញ្ចប់​) ថវិកា​ចំនួន​៥៦.៦៩៥$ (​ហាសិប ប្រាំមួយ​ពាន់ ប្រាំមួយ​រយ​កៅសិប​ប្រាំ​ដុល្លារ​)​ឧបត្ថម្ភ សម្ភារ និង​គ្រឿង​ឧបភោគបរិភោគ មាន​ដូច​ជា​ប្រេងម៉ាស៊ូត​,​មី​,​ទឹកត្រី​+​ទឹកស៊ីអ៊ីវ​,​ប្រេងឆា​,​ត្រីខកំប៉ុង​និង​ទឹកបរិសុទ្ធ ។
៦-​តំបន់​ប្រតិបត្តិការ​សឹក​រង ស្ទឹង​ត្រែង ថវិកា ចំនួន ២.០០០.០០០៛ (​ពីរ​លាន​រៀល​)​។
៧-​បុគ្គលិក​មន្ទីរពេទ្យ​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ចំនួន ១៩​នាក់ ក្នុង​ម្នាក់​ៗ ទទួល​បាន​ថវិកា ចំនួន ១០០.០០០៛ (​មួយ​រយ​ពាន់​រៀល​)​។
៨-​វត្ត នៅ​ជិត​ភូមិសាស្ត្រ​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ចំនួន ៥​វត្ត ក្នុង ១​វត្ត ប្រគេន
អង្ករ ចំនួន ១០០ គីឡូក្រាម​និង​បច្ច័យ ចំនួន ២.០០០.០០០៛ (​ពីរ​លាន​រៀល​)​។
៩-​វត្ត រតនៈ​វុ​ទ្ធី​មុន្នី​រាម (​ជាប់​កងពល​) ប្រគេន​អង្ករ ចំនួន ១០០ គីឡូក្រាម បច្ច័យ ចំនួន ៤.០០០.០០០៛ (​បួន​លាន​រៀល​)​។

បន្ថែម​ពី​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត បាន​ផ្តល់​នូវ​ការ​ឧបត្ថម្ភ ចំពោះ​មេទាហាន មេ​នគរបាល ចំនួន ១,៦៨៧​នាក់ ដោយ​ម្នាក់​ៗ ទទួល​បាន​ថវិកា​ចំនួន ១០​ម៉ឺន​រៀល ។
-​ពល​ទាហាន ចំនួន ៤៣០​នាក់ ដោយ​ម្នាក់​ៗ ទទួល​បាន​ចំនួន ៥​ម៉ឺន​រៀល ។
សរុប​ទាំង​មេទាហាន មេ​នគរបាល និង​ពល​ធា​ហាន ពល​នគរបាល ចំនួន ៥.៩៩៧​នាក់ ស្មើ​ថវិកា ៣៨៤.២០០.០០០​រៀល ។
សរុប​ទាំង​ថវិកា និង​សម្ភារៈ ចំនួន ៣៨​ម៉ឺន ៤​ពាន់​ដុល្លារ ស្មើ ១.៥៣៦.៦៨៧.០០០​រៀល ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​បង្កើត​ឱ្យ​មានការ​ចងសម្ព័ន្ធ​មេត្រី​ជាមួយ​រវាង​សមរភូមិ​មុខ និង​សមរ​ភូមោ​ក្រោយ​នេះ គឺ​បាន​មក​ពី​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​បន្ត​មក​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បច្ចុប្បន្ន ។

ជាមួយ​គ្នា​នោះ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ក៏​បាន​ចូល​បុណ្យសព​លោក​ព្រិ​ន្ទ​បាល​ឯក សួន រោ​ន នៅ​បញ្ជាការដ្ឋាន​កងពលតូច​លេខ ៩ នូវ​បច្ច័យ​បុណ្យ​ចំនួន ១០​លាន​រៀល​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ មៀ​ច សា​មុត មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ក្នុង​ឱកាស​នោះ​ដែរ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា តាម​រយៈ​ការ​ចងសម្ព័ន្ធ​មេត្រី​ជាមួយ បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង អង្គភាព​ជួរ​មុខ​កងពលតូច អន្តរាគមន៍​លេខ​១២៨ ចំណុះ​យោធភូមិ​ភាគ​ទី​១ ក្នុង​ខេត្តស្ទឹងត្រែង និង​រដ្ឋបាល​រាជធានី​ភ្នំពេញ កាន់តែ​ប្រសើរ​ឡើង មាន​សាមគ្គីភាព មិត្តភាព កាន់តែ​ជ្រាលជ្រៅ និង​ស្និត​ស្នាល​ដូច​ទឹក​និង​ត្រី ដែល​ធ្វើ​ឱ្យ​កងទ័ព​យើង​កាន់តែ​មាន​ភាព​មុះ​មុត ក្នុង​ការ​ការពារ​ជាតិ​មាតុភូមិ​។

ក្នុង​ឱកាស​នោះ​លោក​ឧត្តមសេនីយ៍ទោ មៀ​ច សា​មុត បាន​ប្តេជ្ញា​ការពារ​សន្តិភាព ការពារ​ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​បាន​គង់វង្ស ប្តេជ្ញា​ការពារ​រាជរដ្ឋាភិបាល ដែល​ប្រ​សូត្រ​ចេញពី​ការ​បោះ​ឆ្នោត​ស្របច្បាប់ ដោយ​លទ្ធិប្រជាធិបតេយ្យ សេរី​យុត្តិធម៌ គ្មាន​អំពើ​ហិង្សា ក្នុង​អាណត្តិ​ទី​៧​នេះ រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ។

ប្តេជ្ញា ការពារ​បូរណភាព​ទឹកដី​កម្ពុជា ឱ្យ​បាន​ដាច់ខាត​ប្តេជ្ញា ប្រឆាំង​ដាច់ខាត​រាល់​ការ​ញុះញង់ ពី​ពួក​អគតិ ដែល​គិត​មិនល្អ​លើ​រាជរដ្ឋាភិបាល​យើង ។ ប្រឆាំង​ដាច់ខាត​បុគ្គល ឬ​ក្រុម​អមិត្ត​ណា ដែល​មានគំនិត​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ សម្តេច មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ។ ប្តេជ្ញា ក​ម្ទេស​ចោល​រាល់​ជន​ណាមួយ ដែល​បង្ក​អ​ស្ថេ​រិ​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ប្តេជ្ញា ក​ម្ទេស​ចោល​ពួក​ឧទ្ទាម​មាន​ឧបាយកល​ធ្វើ​បដិវត្តន៍​ពណ៌ ។ គាំទ្រ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាណត្តិ​ទី​៨ និង​អាណត្តិ​ក្រោយ​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ