ជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរា.មកំហែ.ងសុខភាពប្រជាជនកម្ពុជា ដោយតម្រូវអោយប្រជាជនទាំងអស់ បន្តមានការប្រុងប្រយ័ត្នក្នុងការឆ្លងជំងឺនេះបន្ទាប់ពីកុមារាម្នាក់បានស្លា.ប់ដោយសារជំងឺដ៏កាចនេះ ។
ក្រសួងសុខាភិបាល បាននិយាយនៅថ្ងៃទី២៧ ខែឧសភាថា កុមារាម្នាក់ នៅខេត្តកំពង់ស្ពឺបានស្លា.ប់បាត់បង់ជីវិតដោយសារជំងឺផ្តាសាយបក្សី កាលពីថ្ងៃទី២៧ ខែឧសភា ។

ក្រសួងសុខាភិបាលបានអោយដឹងថា ទោះបីជាមានការយកចិត្តទុកដាក់ថែទាំ និងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ កុមារា អាយុ១១ឆ្នាំរូបនេះ បានស្លា.ប់បាត់បង់ជីវិត ដោយសារមូលហេតុស្ថានភាពជំងឺធ្ងន់ធ្ងរពេកមុនមកដល់មន្ទីរពេទ្យដោយរួមមានរោគសញ្ញា ក្តៅខ្លួន ក្អក និងពិបាកដកដង្ហើមធ្ងន់ធ្ងរ ។
បើតាមក្រសួងសុខាភិបាលនៅក្បែរផ្ទះរបស់កកុមាររូបនេះ មានសត្វមាន់ ទាឈឺ និងងាប់ជាបន្តបន្ទាប់តាំងពីមួយសប្តាហ៍ មុនពេលកុមាររូបនេះចាប់ផ្តើមឈឺ ។

ក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ប្រជាជនអោយយកចិត្តទុកដាក់ប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សី H5N1 ពីព្រោះមេរោគនេះ នៅតែបន្តគំរា.មកំហែ.ងដល់សុខភាពរបស់ប្រជាពលរដ្ឋ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ