ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារាកម្ពុជាម្នាក់ស្លា.ប់ដោយសារ ជំងឺផ្តាសាយបក្សី

1 ថ្ងៃ មុន

កុមា​រា​ម្នាក់​នៅ​ខេត្តកំពង់ស្ពឺ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត ដោយសារ​ជំងឺផ្តាសាយបក្សី កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ។ នេះ​បើ​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ។ ក្រសួងសុខាភិបាល បានអោយ​ដឹង​ថា ទោះបីជា​មានការ​យកចិត្តទុកដាក់​ថែទាំ…

កុមា​រា​ម្នាក់​នៅ​ខេត្តកំពង់ស្ពឺ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត ដោយសារ​ជំងឺផ្តាសាយបក្សី កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ។ នេះ​បើ​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ។

ក្រសួងសុខាភិបាល បានអោយ​ដឹង​ថា ទោះបីជា​មានការ​យកចិត្តទុកដាក់​ថែទាំ និង​ជួយ​សង្គ្រោះ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ក៏​ដោយ កុមា​រា អាយុ​១១​ឆ្នាំ​រូប​នេះ បាន​ស្លា​.​ប់​បាត់បង់​ជីវិត ដោយសារ​មូលហេតុ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក មុន​មក​ដល់​មន្ទីរពេទ្យ ដោយ​រួម​មាន​រោគ​សញ្ញា ក្តៅខ្លួន ក្អក និង​ពិបាក​ដកដង្ហើម​ធ្ងន់ធ្ងរ ។

បើ​តាម​ក្រសួងសុខាភិបាល នៅ​ក្បែរ​ផ្ទះ​របស់​ក​កុមារ​រូប​នេះ មាន​សត្វ​មាន់ ទា​ឈឺ និង​ងាប់​ជា​បន្តបន្ទាប់ តាំងពី​មួ​យស​ប្តា​ហ៍ មុន​ពេល​កុមារ​រូប​នេះ​ចាប់ផ្តើម​ឈឺ ។

ក្រសួងសុខាភិបាល បាន​ក្រើនរំលឹក​ដល់​ប្រជាជន​អោយ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន ចំពោះ​ជំងឺផ្តាសាយបក្សី H5N1 ពីព្រោះ​មេរោគ​នេះ នៅ​តែ​បន្ត​គំ​រា​.​ម​កំ​ហែ​.​ង​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ