ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​មួ​យស​ប្តា​ហ៍​នេះ សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​នឹង​មមាញឹក​ខ្លាំង​ក្នុង​ការ​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន និង​ជប៉ុន​ផង​ដែរ ដើម្បី​ចាក់​គ្រឹះ​កាន់តែ​រឹង​មាំ​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​នយោបាយ​ជាមួយ​ប្រទេស​ទាំង​៩​ផ្សេង​ទៀត នៅ​ក្នុង​អាស៊ាន និង​ប្រទេស​ជប៉ុន​ផង​ដែរ ។…

ក្នុង​មួ​យស​ប្តា​ហ៍​នេះ សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​នឹង​មមាញឹក​ខ្លាំង​ក្នុង​ការ​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន និង​ជប៉ុន​ផង​ដែរ ដើម្បី​ចាក់​គ្រឹះ​កាន់តែ​រឹង​មាំ​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​នយោបាយ​ជាមួយ​ប្រទេស​ទាំង​៩​ផ្សេង​ទៀត នៅ​ក្នុង​អាស៊ាន និង​ប្រទេស​ជប៉ុន​ផង​ដែរ ។

សម្តេច​ធិ​បតី និង​លោក​ជំទាវ ពេជ្រ ច​ន្ន​មុន្នី ព្រមទាំង​មន្ត្រីជាន់ខ្ពស់​កម្ពុ​ជាមួយ​ចំនួន​បាន​ចាក​ចេញពី​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ពី​ថ្ងៃ​ទី​២៦ ដល់​២៧ ខែឧសភា ។

នៅ​ថ្ងៃ​ទី​២៦ ខែឧសភា សម្តេច​ក៏​បាន​ចាប់ផ្តើម​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​មួយ​ចំនួន​រួច​ទៅ​ហើយ​ដូច​ជា នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក អាន់ វ៉ា អ៊ី​ប្រា​ហ៊ី​ម ស្តេច​ស៊ុ​ល​តង់​នៃ​ប្រទេស​ប្រ៊ុ​យ​ណេ Haji Hassanal Bolkiah Mu’ izzadin Waddaulah លោក ផា​ម មិ​ញ​ជិ​ញ នាយក​រដ្ឋមន្ត្រី​វៀតណាម និង​លោក សន​សៃ ស៊ី​ផា​ន់​ដ​ន នាយក​រដ្ឋមន្ត្រី​ឡាវ ។ សម្តេច​នឹង​អាច​បន្ត​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​អាស៊ាន​ផ្សេង​ៗ​ទៀត​ផង​ដែរ ក្រៅពី​ការ​ជួប​គ្នា​ក្នុង​ជំនួប​កំពូល​អាស៊ាន ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ម៉ា​ឡេ​ស៊ី សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នឹង​ពិភាក្សា​ជាមួយ​មេដឹកនាំ​អាស៊ាន​ស្តី​ពី​បញ្ហា​សំខាន់​ៗ​រួម​មាន ការ​ពង្រឹង​សហប្រតិបត្តិការ​សេដ្ឋកិច្ច ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សន្តិសុខ​តំបន់​ផង​ដែរ ។

ដូច្នេះ ទស្សនកិច្ច​របស់​សម្តេច នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នឹង​ក្លាយជា​ឱកាស​ដ៏​មាន​តម្លៃ​ខ្លាំងក្លា​សម្រាប់​សម្តេច​ពិភាក្សា​បញ្ហា​ទ្វេភាគី តំបន់ និង​អន្តរជាតិ ដើម្បី​ស្វែងរក និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ផ្សេង​ទៀត​ក្នុង​គោលបំណង​បង្កើត​សន្តិភាព ស្ថេ​រ​ភាព និង​ការ​អភិវឌ្ឍ​ដល់​ប្រទេស​កម្ពុជា ។

ខណ​:​ដែល​កម្ពុជា​កំពុង​មាន​ស្ថេ​រ​ភាព​នយោបាយ និង​សន្តិភាព​នោះ​រដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​មិន​សំចៃ​កម្លាំង ដើម្បី​ធ្វើ​យ៉ាងណា​អោយ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​កំណើន និង​រីក​ស​ម្រើ​ន​កាន់តែ​ខ្លាំងក្លា ដើម្បី​ទប់ទល់​នឹង​ព្យុះ​ភ្លៀង​នៃ​វិបត្តិ​ពិភពលោក ។

ការ​ជំរុញ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ប្រទេស​៩​ផ្សេង​ទៀត ក្នុង​អាស៊ាន​នឹង​ក្លាយជា​របៀប​វារ​ដ៏​សំខាន់​នៅ​ក្នុង​ពេល​ដែល​សម្តេច​ជួប​មេដឹកនាំ​អាស៊ាន​ទាំង​៩​ផ្សេង​ទៀត​នៅ​ម៉ា​ឡេ​ស៊ី ។ ខណ​:​ដែល​សម្តេច​ធិ​បតី ត្រូវ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ដល់​ថ្ងៃ​ទី​២៧ ខែឧសភា​នោះ សម្តេច​ក៏​នឹង​គ្រោង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​បន្ត​ទៀត ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​៣១ ខែឧសភា ។
ក្រសួងការបរទេស​កម្ពុជា បាន​ប្រកាស​អោយ​ដឹង​ថា ក្នុង​ទស្សនកិច្ច​ការងារ​ផ្លូវការ នៅ​ជប៉ុន​នោះ សម្តេច​ធិ​បតី នឹង​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន គឺ​លោក អ៊ី​ស៊ី​បា ស៊ូ​ហ្គេ​រុ ( ISHIBA Shigeru) ព្រមទាំង​មាន​គម្រោង​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិបញ្ញត្តិ​ជប៉ុន​ផង​ដែរ ។

ខណ​:​ជប៉ុន​ជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏​សំខាន​សម្រាប់​កម្ពុជា និង​មាន​សហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា​នោះ​សម្តេច​ធិ​បតី​នឹង​ប្រែក្លាយ​ទស្សនកិច្ច​នេះ អោយ​ក្លាយជា​ការ​ពង្រីក និង​ពង្រឹង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​ជប៉ុន ដើម្បី​ផលប្រយោជន៍​រវាង​ប្រទេស​ទាំង​ពីរ ។ សំខាន់​ដូច​គ្នា​នេះ​ដែរ សម្តេច​ធិ​បតី គ្រោង​នឹង​ថ្លែង​សុន្ទរកថា គន្លឹះ​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ លើក​ទី​៣០​ស្តី​ពី «​អនាគត​នៃ​អាស៊ី​» ហើយ​ក៏​នឹង​ចូលរួម​វេទិកា​ធុរកិច្ច​កម្ពុជា​-​ជប៉ុន ផង​ដែរ ។

ដូច្នេះ ទស្សនកិច្ច​របស់​សម្តេច​ធិ​បតី នៅ​ជប៉ុន​ក៏​នឹង​ជួយ​ជំរុញ​កំណើន​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ជប៉ុន ពិសេស​ពង្រីក​ការ​នាំ​ចេញ​ផលិតផល​កម្ពុជា ទៅ​កាន់​ទីផ្សារ​ជប៉ុន និង​ទាក់ទាញ​វិនិយោគិន​ជប៉ុន​អោយមក​រកស៊ី​កាន់តែ​ច្រើន​នៅ​កម្ពុជា​ផង​ដែរ ។

ការ​ជួប​រវាង​លោក ហ៊ុន ម៉ា​ណែ​ត និង​មេដឹកនាំ​តំបន់​នៅ​ស​ប្តា​ហ៍​នេះ​បាន​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត​របស់​កម្ពុជា​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​អន្តរជាតិ ដោយ​មាន​ផលប្រយោជន៍​សំខាន់​ៗ​ដូច​ជា សេដ្ឋកិច្ច នយោបាយ និង​វប្បធម៌​ព្រមទាំង​វិស័យ​ផ្សេង​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ