ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​អាស៊ាន​ផ្ដោត​លើ​បញ្ហា​មីយ៉ាន់​ម៉ា និង​ការ​​​ដំឡើង​ពន្ធ​របស់​ត្រាំ

1 ថ្ងៃ មុន

ទី​ក្រុង​គូឡា​ឡាំពួរ​៖ ​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ លោក​អាន់​វ៉ា​អ៊ីប្រាហ៊ីម ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ច​ម្រើន​ទៅ​មុខ​​​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នៅ​មីយ៉ាន់​ម៉ា​។ នៅ​ពេល​នេះ អាស៊ាន​កំពុង​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​របស់​ខ្លួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​នៅ​ក្នុង​បញ្ហា​ដំឡើង​ពន្ធ​របស់​លោក​ត្រាំ​។ ​​បញ្ហា​មីយ៉ាន់​ម៉ា​ដែល​ជា​ប្រធាន​បទ​សំខាន់​ពិត​មែន​​ហើយ​នៅ​ក្នុង​កិច្ច​ប្រជុំ​​​អាស៊ាន​។ ប៉ុន្តែ​បញ្ហា​ដំឡើង​ពន្ធ​ក៏​ជា​ប្រធាន​បទ​សំខាន់​ផង​ដែរ​។ គេ​រំពឹង​ថា​ថ្នាក់នាំ​អាស៊ាន​នឹង​ពិភាក្សា​អំពី​ការ​ចរ​ចា​គ្នា​សា​ជា​ថ្មី​នៅ​ក្នុង​ចំណោម​ភាគី​ជម្លោះ​នៅ​មីយ៉ាន់​ម៉ា​បន្ទាប់​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ​ហាក់​ដូច​ជា​ជាប់​គាំង​មួយ​កន្លែង។ ប៉ុន្តែ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ​ចាប់​ផ្ដើម​ងើប​ឡើង​វិញ​នៅ​​ពេល​​លោក​អាន់​វ៉ា​​អ៊ី​ប្រា​ហ៊ីម​ធ្វើ​ជា​ប្រធាន​អាស៊ាន​។…

ទី​ក្រុង​គូឡា​ឡាំពួរ​៖ ​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ លោក​អាន់​វ៉ា​អ៊ីប្រាហ៊ីម ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ច​ម្រើន​ទៅ​មុខ​​​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នៅ​មីយ៉ាន់​ម៉ា​។ នៅ​ពេល​នេះ អាស៊ាន​កំពុង​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​របស់​ខ្លួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​នៅ​ក្នុង​បញ្ហា​ដំឡើង​ពន្ធ​របស់​លោក​ត្រាំ​។ ​​បញ្ហា​មីយ៉ាន់​ម៉ា​ដែល​ជា​ប្រធាន​បទ​សំខាន់​ពិត​មែន​​ហើយ​នៅ​ក្នុង​កិច្ច​ប្រជុំ​​​អាស៊ាន​។ ប៉ុន្តែ​បញ្ហា​ដំឡើង​ពន្ធ​ក៏​ជា​ប្រធាន​បទ​សំខាន់​ផង​ដែរ​។

គេ​រំពឹង​ថា​ថ្នាក់នាំ​អាស៊ាន​នឹង​ពិភាក្សា​អំពី​ការ​ចរ​ចា​គ្នា​សា​ជា​ថ្មី​នៅ​ក្នុង​ចំណោម​ភាគី​ជម្លោះ​នៅ​មីយ៉ាន់​ម៉ា​បន្ទាប់​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ​ហាក់​ដូច​ជា​ជាប់​គាំង​មួយ​កន្លែង។ ប៉ុន្តែ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ​ចាប់​ផ្ដើម​ងើប​ឡើង​វិញ​នៅ​​ពេល​​លោក​អាន់​វ៉ា​​អ៊ី​ប្រា​ហ៊ីម​ធ្វើ​ជា​ប្រធាន​អាស៊ាន​។ លោក​ចង់​ប្រមូល​ភាគី​ជម្លោះ​ទាំង​អស់​មក​អង្គុយ​ជុំ​គ្នា​នៅ​តុ​ចរ​ចា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​។

កាល​ពី​ខែ​មេសា​ លោក​អាន់​វ៉ា​បាន​រៀប​ចំ​កិច្ច​ប្រជុំ​ជាមួយ​ប្រមុខ​យោធា​ភូមា​ ឧត្ដម​សេនីយ៍​មីន​អុង​ឡាំង​ នៅ​ទី​ក្រុង​បាងកក​ និង​រៀប​ចំ​​កិច្ច​​ប្រជុំ​តាម​ប្រព័ន្ធ​វីឌីអូ​ពី​ចម្ងាយ​​ជា​មួយ​រដ្ឋាភិបាល​ស្រមោល​។ ថ្ងៃ​នេះ លោក​ចាត់​ទុក​កិច្ច​ជំនួប​ទាំង​នោះ​ថា​មាន​សារៈ​សំខាន់។​ គ្រាន់​តែ​ថា​ស្ថាន​ភាព​នយោបាយ​ពោរ​ពេញ​ដោយ​ភាព​ផុយ​ស្រួយ​។ លោក​ថ្លែង​ថា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​មាន​ដំណើរ​ការ​ទៅ​មុខ​។ យូរ​ឬ​ឆាប់ យើង​​គង់​តែ​រក​ឃើញ​ដំណោះ​ស្រាយ​​ជា​មិន​ខាន​ទេ​។

​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​នេះ អាស៊ាន​ក៏​ត្រៀម​ជួប​នាយក​រដ្ឋ​មន្ត្រី​ចិន និង​ថ្នាក់​ដឹក​នាំ​ប្រទេស​ជា​ដៃ​គូ​នៅ​ឈូង​សមុទ្រ​អារ៉ាប់​ផង​ដែរ​ដើម្បី​ពិភាក្សា​គ្នា​អំពី​បញ្ហា​ពាណិជ្ជ​កម្ម​​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ថ្មី​ដោយ​សារ​ការ​ដំឡើង​ពន្ធ​របស់​លោក​ត្រាំ​។ ប្រទេស​ចំនួន​៦​នៅ​អាស៊ាន​ត្រូវ​លោក​ត្រាំ​ដំឡើង​ពន្ធ​ចាប់​ពី​៣២%​រហូត​៤៩%​ និង​ព្យួរ​ទុក​រយៈ​ពេល​៩០​ថ្ងៃ​។ បើ​នៅ​ក្នុង​សម័យ​អន្តរ​កាល​នេះ (​រហូត​​​​​ខែ​កក្កដា)​ ភាគី​ទាំង​២​ចរ​ចា​​មិន​ត្រូវ​គ្នា​ទេ​ អត្រា​ពន្ធ​នេះ​នឹង​ចាប់​ផ្ដើម​អនុវត្ត​​។

លោក​អាន់​វ៉ា​ថ្លែង​ថា​លោក​បាន​សរ​សេរ​លិខិត​​មួយ​ច្បាប់​ផ្ញើជូន​លោក​ត្រាំ​ដើម្បី​ស្នើ​សុំ​ឱ្យ​រៀប​ចំ​កិច្ច​ជំនួបរវាង​អាមេរិក​ និង​អាស៊ាន​ដោះ​ស្រាយ​បញ្ហា​ដំឡើង​ពន្ធ​។ ប៉ុន្តែ​រដ្ឋ​មន្ត្រី​ការ​បរទេស​ម៉ាឡេស៊ី​ថ្លែង​ថា​ទី​ក្រុង​វ៉ាស៊ីន​តោន​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ​។ នៅ​ក្នុង​ការ​ជួប​គ្នា​លើក​នេះ​ក៏​មាន​និយាយ​អំពី​ការ​បន្ត​ពិភាក្សា​គ្នា​អំពី​ក្រម​ប្រតិ​បត្តិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​​ផង​ដែរ​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ