ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ-១៩ អូមីក្រុងបំប្លែងថ្មី ​ជេអិន១ (JN.1) ឆ្លងរហ័ស ដូច្នេះក្រសួងប្រាប់ឱ្យប្រយ័ត្ន

2 ថ្ងៃ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២៦ ខែឧសភា​នេះ បានអោយ​ដឹង​ថា វីរុស​កូ​វី​ដ​-១៩ អូ​មី​ក្រុង​បំប្លែង​ថ្មី ជេ​អិន​១ (JN.1) ជា​ប្រភេទ​វីរុស ដែល​ឆ្លង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស…

ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២៦ ខែឧសភា​នេះ បានអោយ​ដឹង​ថា វីរុស​កូ​វី​ដ​-១៩ អូ​មី​ក្រុង​បំប្លែង​ថ្មី ជេ​អិន​១ (JN.1) ជា​ប្រភេទ​វីរុស ដែល​ឆ្លង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស ។

ដូច្នេះ ក្រសួងសុខាភិបាល​បាន​អំពាវនាវ អោយ​មានការ​ប្រុង​ប្រយ័ត្ន ហើយ​សូម​អនុវត្ត​វិធានការ​លាងដៃ ពាក់​ម៉ាស់​ក្នុង​ពេល​ចាំបាច់ ខ្ទប់មាត់ ច្រមុះ នៅ​ពេល​ក្អក​កណ្តាស់ ដោយ​ប្រើ​ផ្នត់​កែងដៃ​កន្សែង ឬ​ក្រដាសអនាម័យ និង​រក្សា​គម្លាត​ជាមួយ​បុគ្គល​មាន​រោគ​សញ្ញា​ផ្តាសាយ ។

ទន្ទឹម​នោះ ក្រសួងសុខាភិបាល ក៏​អំពាវនាវ​អោយទៅ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រាល់​៦​ខែ​ម្តង ជា​ពិសេស​ជន​វ័យចាស់ ជន​ចាស់ជរា អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ និង​មាន​ភាព​សាំ​ថយ​ចុះ ។

ក្រសួងសុខាភិបាល បាន​ធ្វើការ​អំពាវនាវ​បែប​នេះ ខណ​:​ដែល​មាន​សេចក្តីរាយការណ៍​ព័ត៌មាន​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​ថ្មី​ជា​រៀងរាល់ថ្ងៃ​ឡើង​វិញ នៅ​កម្ពុជា​ក្នុង​រយ​:​ពេល​មួ​យស​ប្តា​ហ៍​កន្លង​មក ។

ក្នុង​មួ​យស​ប្តា​ហ៍​កន្លង​មកនេះ ក្រសួង​បាន​ប្រកាស​រក​ឃើញ​យ៉ាង​ហោច​ណាស់ ជាង​៣០​នាក់​បាន​ឆ្លង​កូវ​ដី​១៩​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ