ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​បា.ញ់ថ្នាំ​ស្មៅ​សុខ​ៗ​ទៅ​ស្ទាប​ប៉ះ​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​ឆ.ក់​ស្លា.ប់

3 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ដែល​ត​ភ្ជាប់​នឹង​បង្គោល​ភ្លើង (​បង្គោល​ដែក​) នៅ​ខាង ក្រោយ​ផ្ទះ​ឆ្លង​ចរន្ត​ឆក់​បណ្ដាល​ឲ្យ​ស្លាប់ នៅ​ពេល​គាត់​ដើរ​បាញ់ថ្នាំ​ស្មៅ​សុខ​ៗ ហើយ​ទៅ​ប៉ះ​នឹង​បង្គោល​ភ្លើង​នោះ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ឧសភា…

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ដែល​ត​ភ្ជាប់​នឹង​បង្គោល​ភ្លើង (​បង្គោល​ដែក​) នៅ​ខាង ក្រោយ​ផ្ទះ​ឆ្លង​ចរន្ត​ឆក់​បណ្ដាល​ឲ្យ​ស្លាប់ នៅ​ពេល​គាត់​ដើរ​បាញ់ថ្នាំ​ស្មៅ​សុខ​ៗ ហើយ​ទៅ​ប៉ះ​នឹង​បង្គោល​ភ្លើង​នោះ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ឧសភា នៅ​ចំណុច​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហយ វឿ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ ។ ជន​រង​គ្រោះ​ត្រូវ​ចរន្តអគ្គិសនី​ដែល​ត​ភ្ជាប់​ទៅ​នឹង​បង្គោល​ភ្លើង (​បង្គោល​ដែក​) នៅ​ខាងក្រោយ​ផ្ទះ​គាត់​ឆ្លង​ចរន្ត ហើយ​នៅ​ពេល​គាត់​ដើរទៅ​ប៉ះ​ក៏​ឆក់​គាត់ បណ្ដាល​ឲ្យ​ដួល​ស្លាប់​ក្បែរ​បង្គោល​ភ្លើង​ខាងក្រោយ​ផ្ទះ​តែ​ម្ដង ។

បើ​តាម​ការ​បំភ្លឺ​នានា​ពី​ក្រុម​គ្រួ​សារបាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​បាន​ដើរ​បាញ់ថ្នាំ​ស្មៅ​ខាងក្រោយ​ផ្ទះ ហើយ​បង្គោល​ភ្លើង​នោះ​នៅ​ខាងក្រោយ​ផ្ទះ​គាត់ ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ពេល​គាត់​កំពុង​ដើរ​បាញ់ថ្នាំ​ស្មៅ​សុខ​ៗ​មិនដឹង​យ៉ាងម៉េច គាត់​បាន​ដើរ​ពី​ស្ទាប​បង្គោល​ភ្លើង ខណៈ​ដែល​បង្គោល​ភ្លើង​នោះ​ឆ្លង​ចរន្ត​ដែល​គាត់​មិន​បានដឹង ក៏​ឆក់​គាត់​ស្លាប់​ដេក​ដួល​ជាមួយ​ធុង​បាញ់ថ្នាំ​ក្បែរ​បង្គោល​ភ្លើង​យ៉ាង​រន្ធត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភួ​មិ ។​

មន្ត្រី​មូលដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​ភ្លាម​ៗ ក្រោយ​កើតហេតុ ។ សមត្ថកិច្ច បាន​និយាយ​ថា បើ​ពិនិត្យ​មើល​ស្ថានភាព នេះ​ជា​រឿង​ចៃដន្យ​បំផុត ដែល​ជន​រង​គ្រោះ​មិន​បាន​គិត​ថា បង្គោល​ភ្លើង​ដែក​នេះ មាន​ឆ្លង​ចរន្ត​អគ្គី​ស​នី ។

ជន​រង​គ្រោះ​ទំនង​បាន​ដើរទៅ​តោង​បង្គោល​ភ្លើង​នោះ ដោយ​មិនដឹង​ថា មាន​ឆ្លង​ចរន្ត ទើប​ឆក់​គាត់​បណ្ដាល​ឲ្យ​ស្លាប់​បែប​នេះ ។ ក្រោយ​ពិនិត្យ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ជន​រង​គ្រោះ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ