ជំងឺផ្លូវចិត្ត ពិសេសស្ត្រេស និងបាក់ទឹកចិត្ត កំពុងធ្វើបាបដល់កម្មករកម្ពុជាដែលធ្វើការនៅប្រទេសថៃ ដោយក្នុងនោះការស្រាវជ្រាវបានបង្ហាញថា កម្មករកម្ពុជានៅប្រទេសថៃ ចំនួនរហូតដល់ជិត៧០ភាគរយមានបញ្ហាផ្លូវចិត្ត ។
នេះបើយោងតាមគ្រូពេទ្យជំនាញ ជំងឺផ្លូវចិត្តម្នាក់ បានប្រាប់កោះសន្តិភាព ដោយនិយាយយោងទៅលើការសិក្សាស្រាវជ្រាវមួយ កាលពីឆ្នាំ២០២០ ។ វេជ្ជបណ្ឌិតដែលស្នើសុំមិនបញ្ចេញឈ្មោះនិយាយថា ដូចដែលរបាយការណ៍ក្រសួងសុខាភិបាលបានបង្ហាញជំងឺផ្លូវចិត្ត គឺជារការគំរា.មកំហែ.ងមួយ ចំពោះប្រជាជនកម្ពុជា ។
លោកនិយាយបន្ថែមទៀតថា ការសិក្សាស្រាវជ្រាវមួយ នៅឆ្នាំ២០២២ ដែលបានសម្ភាសន៍កម្មករកម្ពុជាចំនួន១២០០នាក់ នៅប្រទេសថៃ បានបង្ហាញថា ពួកគេជាង៦៧ភាគរយ មានបញ្ហាស្ត្រេស និងជាង៦៩ភាគរយ មានបញ្ហាបាក់ទឹកចិត្ត ។
វេជ្ជបណ្ឌិតរូបនេះនិយាយបន្ថែមទៀតថា ការសិក្សាស្រាវជ្រាវនេះ មានទំហំតូចនៅឡើយ ប៉ុន្តែវាក៏ជាអ្វីដែលយើងគួរយកចិត្តទុកដាក់ និងធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត អំពីបញ្ហាជំងឺផ្លូវចិត្តនៅកម្ពុជា ។ គេប៉ាន់ស្មានថា មានកម្មករកម្ពុជាប្រមាណ១,៥លាននាក់ កំពុងធ្វើការនៅប្រទេសថៃ ៕
ចែករំលែកព័តមាននេះ